វាយកម្ទេចចោលនូវសំណង់សង់រំលោភលេីដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀង

0
26

ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានចាត់ឲ្យមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង​រួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅកៀនសាំង​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

សូមជម្រាបជូនថា​ ទីតាំងការ៉ាស់សាំងថ្មីនេះកន្លងមកក្រោយពីមានការសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វេីការណែនាំជាបន្តបន្ទាប់ប៉ុន្តែនៅតែបន្តធ្វេីខុសពីច្បាប់អនុញ្ញាត​ ទេីប​នៅរសៀលថ្ងៃទី២៦ខែតុលា​ឆ្នាំ២០២១នេះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យឈូសកម្ទេចចោលតែម្តង​ ដោយរក្សាទុកនៅត្រឹមតែដីកម្មសិទ្ធរបស់ម្ចាស់ទីតាំងការ៉ាស់សាំង​នេះតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here