មេដឹកនាំអាស៊ីអាគ្នេយ៍បើកកិច្ចប្រជុំកំពូល ដោយមិនបញ្ចូលមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា

0
20

មេដឹកនាំអាស៊ីអាគ្នេយ៍ចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃអង្គារ ទី26 ខែតុលានេះ ដោយគ្មានមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល នៅថ្ងៃទី1 ខែកុម្ភៈ នៅក្នុងការលើកលែងដ៏កម្រមួយសម្រាប់ក្រុមក្នុងតំបន់ ដែលជាធម្មតាត្រូវបានគេស្គាល់ថា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចូលរួមសម័យប្រជុំរួមគ្នាមួយតាមខ្សែវីដេអូ ប៉ុន្តែវាទំនងជាគ្មាននរណាម្នាក់តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសមាជិកទាំង១០ប្រទេសនោះទេ។ ម្ចាស់ផ្ទះប្រ៊ុយណេ បាននិយាយថា ប្លុកនេះនឹងអញ្ជើញអ្នកតំណាងមិននយោបាយមកពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើវាអាចជានរណានោះទេ។ ក្រសួងការបរទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា ខ្លួននឹងយល់ព្រមចំពោះតែប្រមុខរដ្ឋ ឬ តំណាងថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួនប៉ុណ្ណោះ ដោយបង្ហាញថា កៅអីរបស់ខ្លួននឹងទំនេរនៅក្នុងកិច្ចប្រជុំកំពូល។ រដ្ឋមន្ត្រី ការបរទេស អាស៊ាន បាន សម្រេច កាល ពី ថ្ងៃ ទី ១៥ ខែ តុលា ដើម្បី ដក លោក Min Aung Hlaing ដែល បាន ផ្ដួល រំលំ រដ្ឋាភិបាល ដឹកនាំ ដោយ លោកស្រី Aung San Suu Kyi ដែល ទទួល បាន រង្វាន់ ណូបែល។ រដ្ឋមន្ត្រីទាំងនោះបានលើកឡើងពីការបរាជ័យរបស់ប្រមុខរបបយោធា ក្នុងការអនុវត្តផែនការសន្តិភាពអាស៊ាន ដែលរួមមាន ការបញ្ចប់អរិភាព ការផ្តួចផ្តើមការសន្ទនា ការអនុញ្ញាតឱ្យមានការគាំទ្រផ្នែកមនុស្សធម៌ និងការផ្តល់សិទ្ធិឱ្យបេសកជនពិសេសចូលពេញលេញនៅក្នុងប្រទេស។ របបយោធាមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃច័ន្ទ ដោយនិយាយថា ខ្លួនបានជូនដំណឹងដល់ប្រធានអាស៊ានប្រ៊ុយណេនៅឆ្នាំនេះថា ខ្លួនគ្រាន់តែអាច “ទទួលយកការចូលរួមពីប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាល ឬ តំណាងថ្នាក់រដ្ឋមន្ត្រីរបស់របបយោធា” នៅក្នុងកិច្ចប្រជុំកំពូល។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មីយ៉ាន់ម៉ា “បាននឹងកំពុងបន្តដំណើរការត្រឹមត្រូវ” ក្រោមធម្មនុញ្ញរបស់ប្លុក ដើម្បីដោះស្រាយជម្លោះអំពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ នៅ ក្នុង របៀបវារៈ សម្រាប់ ថ្ងៃ បើក ដំណើរការ នៅ ថ្ងៃ អង្គារ នេះ គឺ ជា កិច្ចប្រជុំ បី ដាច់ ដោយ ឡែក ពី គ្នា រវាង មេដឹកនាំ អាស៊ាន និង តំណាង សហរដ្ឋ អាមេរិក ចិន និង កូរ៉េខាងត្បូង។ ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បាននិយាយថា លោក Biden នឹងដឹកនាំគណៈប្រតិភូអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក៕ (Reuters ថ្ងៃទី២៦ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here