ប្រមុខ UN បានតែងតាំងអ្នកសង្គមវិទូសិង្ហបុរីលោកស្រី Noeleen Heyzer ជាបេសកជនពិសេសប្រចាំមីយ៉ាន់ម៉ា

0
18

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសកាលពីថ្ងៃចន្ទ ទី២៥ ខែតុលាថា លោកបានតែងតាំងអ្នកសង្គមវិទូសិង្ហបុរីលោកស្រី Noeleen Heyzer ជាបេសកជនពិសេសថ្មីប្រចាំប្រទេសមីយ៉ាន់ម៉ា។ លោកស្រីនឹងជំនួសតំណែងលោកស្រី Christine Schraner Burgener នៃប្រទេសស្វីស។ លោកស្រី Heyzer អាយុ 73 ឆ្នាំ បានកាន់តំណែងជាន់ខ្ពស់ជាច្រើននៅអង្គការសហប្រជាជាតិ ជាពិសេសនៅចន្លោះឆ្នាំ2007 និងឆ្នាំ2014 ជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក។ ចន្លោះឆ្នាំ2013 និងឆ្នាំ2015 លោកស្រីបានបម្រើការជាទីប្រឹក្សាពិសេសសម្រាប់ទីម័រខាងកើត។ ជាផ្នែកមួយនៃភារកិច្ចរបស់លោកស្រីនៅគណៈកម្មការសេដ្ឋកិច្ច និងសង្គម លោកស្រី Heyzer បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាជាមួយអាជ្ញាធរមីយ៉ាន់ម៉ា លើការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ។ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី1 ខែកុម្ភៈ នៅប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ចប់ជីវភាពប្រជាធិបតេយ្យ មានរយៈពេល ១០ឆ្នាំមក អង្គការសហប្រជាជាតិ និងអាស៊ានបានជំរុញឱ្យរដ្ឋាភិបាលយោធាចាប់ផ្តើមការសន្ទនានយោបាយឡើងវិញ និងឲ្យមានការដោះលែងមន្ត្រីស៊ីវិល ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារ។ ទាំងលោកស្រី Burgener ដែលនឹងចាកចេញពីតួនាទីរបស់អង្គការសហប្រជាជាតិ បន្ទាប់ពី ៣ឆ្នាំកន្លះ ដើម្បីចូលក្នុងរដ្ឋាភិបាលស្វីស និងអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រ៊ុយណេលោក Erywan Yusof ដែលបានតែងតាំងជាទូតអាស៊ាន កាលពីខែសីហា មិនអាចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលពួកគេសង្ឃឹមថា នឹងជួបជាមួយជនស៊ីវិល ក៏ដូច ជា អតីត មេដឹកនាំ ស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី៕ (CNA ថ្ងៃទី២៦ ខែតុលា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here