ពេលលឺថា Salah ជាកីឡាករល្អបំផុតលើលោក Ole ប្រកែ.ក និងចុចឈ្មោះកីឡាករម្នាក់នេះវិញ

0
21

មិនខុសគ្នាពី Thierry Henry ដែលមានយោបល់ថា Mohamed Salah នៅមិនទាន់ឡើងដល់កម្រិតជាកីឡាករល្អបំផុតលើលោកនៅឡើយ បើទោះជាបច្ចុប្បន្នកីឡាករអេហ្ស៊ីបកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់បុគ្គលល្បីៗ សូម្បីតែ ​Ole Gunnar Solskjaer ក៏មាន​គំនិតដូចគ្នាដែរថា លោកនឹងជ្រើសយក Cristiano Ronaldo បើនិយាយពីប្រធានបទកីឡាករល្អបំផុតលើលោក។

ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានបុរសជនជាតិន័រវែសនិយាយ៖ “ខ្ញុំនឹងតែងតែគាំទ្រ Cristiano គ្រប់កាលៈទេសៈ ព្រោះគេគឺជាកីឡាករប្លែកពីអ្នកដទៃ ខណៈកំណត់ត្រាគ្រាប់បាល់របស់គេនីមួយៗសុទ្ធតែមិនងាយបំបែកបាន តែពេលបច្ចុប្បន្ននេះ Salah ក៏កំពុងលេងបានល្អខ្លាំងបំផុតដូចគ្នា”។

“ជាក់ស្ដែងដូចជាគ្រាប់បាល់ដែលគេបានបំប៉ោងសំណាញ់ទីប៉ុន្មានប្រកួតចុងក្រោយ សុទ្ធតែល្អៗសឹងមិនគួរឲ្យជឿ ដូច្នេះហើយមុនប៉ះគ្នានៅពេលខាងមុខ ពួកយើងចាំបាច់ត្រូវព្យាយាមហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ និងលេងឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន”។

បញ្ជាក់ដែរថា កន្លងមកទាំង Arsene Wenger និង​ Jurgen Klopp សុទ្ធតែអះអាងថា កីឡាករល្អបំផុតលើលោកនាពេលបច្ចុប្បន្ននេះ គឺគ្មានអ្នកណាស៊ីដាច់ Mohamed Salah ឡើយ ដោយគ្រូបង្វឹកក្រុមហង្សក្រហម Liverpool ថែមទាំងគាំទ្រឲ្យខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំឈ្នះ Ballon d’Or ឆ្នាំនេះថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here