ក្រោយ​ចាញ់​យប់​មិញ Scholes ថា​កីឡាករ United រូប​នេះ ដឹង​តែ​លែង​មាន​មុខ​លើ​ទីលាន​ទៀត​ហើយ

0
24

Man Utd បាន​ចាញ់​ស្ពឹក​មុខ​ ០-៥ ក្រោម​ថ្វី​ជើង​របស់ Liverpool ហើយ​ថែម​ទាំង​រង​ពិន័យ​កាត​ក្រហម​មួយ​សន្លឹក​ថែម​ទៀត មុន​បញ្ចប់​ការ​ប្រកួត ៣០ នាទី។ ការ​របូត ៣ ពិន្ទុ​កំពុង​ទាញ​ឲ្យ​បិសាច​ធ្លាក់​ទៅ​ឈរ​ចំណាត់ថ្នាក់​ស្មើ​ពិន្ទុ​របស់ Arsenal/Everton និង Leicester City ដែល​មាន ១៤ ពិន្ទុ។

ទៅ​មើល​ការ​យល់​ឃើញ​ក្រោយ​ចប់​ការ​ប្រកួត អតីត​ជើង​ចាស់​លោក Paul Scholes បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Paul Pogba សម​តែ​នឹង​លែង​ទទួល​បាន​ឱកាស​ត​ទៅ​ទៀត​ហើយ​នៅ​ពេល​ខាង​មុខ ជុំវិញ​ទង្វើ​ដែល​គេ​បង្ហាញ​ចេញ​មក ការ​ដែល​ទៅ​ឈូ.ស​ជើង​កីឡាករ​ហង្ស​ចំៗ​នាំ​ឲ្យ​ទទួល​កាត​ក្រហម​កាល​ពី​យប់​មិញ។

Scholes ថា៖ “Ole គាត់​ដាក់ Pogba ដើម្បី​ចង់​ឲ្យ​មក​ជួយ​ក្រុម តែ​បែរ​ជា​គេ​ទៅ​បង្ក​កំហុស នាំ​ឲ្យ​ក្រុម​សល់​កីឡាករ ១០ នាក់ ទាំង​ដែល​លទ្ធផល​គេ​កំពុង​នាំ​មុខ ៥-០ អ្នក​ត្រូវ​តែ​គិត​ថា បើ Ole នៅ​ឈរ​ជើង​ដឹកនាំ​ក្លឹប តើ​អ្នក​នឹង​បាន​ឃើញ Pogba រំលេច​វត្តមាន​លើ​ទីលាន​ទៀត​ដែរ​ឬ​ទេ”។

លោក​បន្ត៖ “គ្រប់​គ្នា​ដឹង​ថា Pogba គេ​មាន​ទេពកោសល្យ តែ​ឥឡូវ​គេ​បែរ​ជា​មក​ធ្វើ​រឿង​បែប​នេះ វា​មិន​មែន​ជា​កំហុស​របស់ Ole ទេ តែ​វា​ជា​ភាព​ច្របូក.ច្របល់​របស់ United ទាំង​មូល​នៅ​ថ្ងៃ​នេះ សម្រាប់ Pogba គេ​មាន​ឱកាស​ច្រើន​ហើយ តែ​គេ​បែរ​ជា​បង្ហាញ​ការ​មិន​គោរព​ចំពោះ​អ្នកចាត់ការ មិត្ត​រួម​ក្រុម​ទៅ​វិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here