ស្ត្រីម្នាក់ត្រូវបានស្វាមីអារ.កសម្លា.ប់ដោយសារភ្លើងប្រចណ្ឌនៅក្នុងស្រុកកណ្តាលស្ទឹង

0
21

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លា.ប់ភ្លាមៗ ក្រោយពីស្វាមីបានអារ.កសម្លា.ប់ដោយសារភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី២៦ ខែតុលា នៅក្នុងឃុំកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកការសែតនៅដែលកំពុងតែស្ថិតកន្លែងកើតហេតុផ្ទាល់។
បើតាមអ្នកសារព័ត៌មាន សម្ភាសពលរដ្ឋដែលរស់នៅជិតកន្លែងហេតុការណ៍ ក្រោយពីហេតុការណ៍នេះបុរសដែលជាស្វាមីក៏បានព្យាយាមសម្លា.ប់ខ្លួនឯងផងដែរ ប៉ុន្តែត្រូវបានពលរដ្ឋបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលគឺត្រូវបានស្លា.ប់ពេលទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ព្រឹកនៅថ្ងៃទី២៦ ខែតុលា។ មូលហេតុដែលឈានដល់ការចាក់សម្លា.ប់ប្រពន្ធដោយអារ.កនេះគឺកើតឡើងដោយសារភ្លើងប្រចណ្ឌ។ នេះបើតាមសេចក្តីរាយការណ៍ពីក្រុមអ្នកការសែត ដែលនៅកន្លែងកើតហេតុផ្ទាល់។ បើតាមសេចក្តីរាយការណ៍ ស្រ្តីដែលបានស្លា.ប់នោះគឺកំពុងតែមានផ្ទៃពោះ និងមានកូន ចំនួន ២នាក់ផងដែរ។
ព័ត៌មានលម្អិតអ្នកការសែត នឹងបន្តរាយការណ៍ បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here