រដ្ឋលេខាធិការៈសត្វក្រៀលឬកុកទេព មានប្រមាណជិត ២០០ក្បាលនៅកម្ពុជា

0
27

ភ្នំពេញៈសត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpiiគឺជាប្រភេទសត្វស្លាបមួយដែល មានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។

លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០២១នេះលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានចែករំលែកថាសត្វក្រៀលត្រូវបានដូនតាខ្មែរបានធ្វើរូបចម្លាក់ឆ្លាក់ជាប់នឹង ជញ្ជាំងប្រាសាទបាយ័នដែលបង្ហាញថាសត្វក្រៀលនេះមាន វត្តមានជាយូរលង់មកហើយក្នុងប្រទេសកម្ពុជា។
លោកបន្តថា យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ១៩៤ក្បាល ប៉ុណ្ណោះ។ ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់និងអត្រាពង កូននៅមាន កម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រកការរំខាននៅទីតាំង ពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here