ប៉ូលិស​ត្រៀម​នឹង​បញ្ជូន​អ្នក​ជល់​មាន់ ទៅ​តុលាការ​

0
34

ស្ទឹងត្រែង ៖ សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ត្រៀម នឹង បញ្ជូន សំណុំរឿង និង អ្នកញៀន ល្បែងស៊ីសង ខុសច្បាប់ ជល់ មាន់ ទៅ តុលាការ នៅ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ។
កម្លាំង សមត្ថកិច្ច នគរបាល ខេត្តស្ទឹងត្រែង បាន បង្ក្រាប ទីតាំង លេងល្បែង ស៊ីសង ដោយ ខុសច្បាប់ ជល់ មាន់ មួយកន្លែង ស្ថិតនៅ ភូមិ រា ជានុ កូ ល សង្កាត់ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី រសៀល ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ ។


សមត្ថកិច្ច បាន ឲ្យ ដឹងថា ប្រតិបត្តិការ នោះ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ ទី ១. ឈ្មោះ ពិត លក្ខណៈ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មាន លំនៅ នៅ ភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ទី ២. ឈ្មោះ ស៊ុន សុគន្ធ ភេទ ប្រុស អាយុ ៥០ ឆ្នាំ មាន លំនៅ នៅ ភូមិ បា ចុង សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង និង ទី ៣. ឈ្មោះ សួន ឆៃ ឡា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មាន ទីលំនៅ ភូមិ រា ជានុ កូ ល សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជាមួយគ្នា នោះ សមត្ថកិច្ច ចាប់យក វត្ថុតាង រួមមានៈ ម៉ូតូ ចំនួន ១១ គ្រឿង , មាន់ ជល់ ចំនួន ១ ក្បាល , ខ្នាយ មាន់ ចំនួន ១ គូ , កន្ត្រក ដាក់ មាន់ ចំនួន ៨ កន្ត្រក និង របាំង កញ្ចក់ ជល់ មាន់ ចំនួន ១ ។
សមត្ថកិច្ច នឹង បញ្ជូន សំណុំរឿង ខាងលើនេះ ទៅ តុលាការ ពេល សាកសួរ អ្នកពាក់ព័ន្ធ រួចរាល់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here