សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​រស់នៅ​អន្លង់​ឈើទាល ជាប់​នឹង​ព្រំប្រទល់​កម្ពុជា​-​ឡាវ កំពុង​ឈានទៅ​បាត់បង់​ទាំងស្រុង​

0
37

ភ្នំពេញ ៖ សត្វ ផ្សោត ទន្លេមេគង្គ (Orcaella brevirostris) ដែល រស់នៅ ដាច់ស្រយាល ពី គេ ក្នុង អន្លង់ ឈើទាល ស្ថិត ជាប់ នឹង ព្រំប្រទល់ នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ និង ព្រះរាជាណាចក្រ កម្ពុជា កំពុង ឈានទៅ បាត់បង់ ទាំងស្រុង ។ នេះ បើ យោងតាម សេចក្តីប្រកាស ពត៌មាន រួម របស់ រដ្ឋបាល ជលផល អង្គការ IUCN និង WWF ។
សត្វ ផ្សោត ទន្លេមេគង្គ ត្រូវបាន អ្នកវិទ្យាសាស្ត្រ ចាត់ថ្នាក់ ក្នុង បញ្ជី ក្រហម របស់ អង្គការ IUCN ជា ប្រភេទ សត្វ ជិត ផុត ពូជ ។ នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា សត្វ ផ្សោត ទាំងនេះ កំពុង រស់នៅ តាម ទីជម្រក សំខាន់ៗ នៃ ទន្លេមេគង្គ ចាប់ពី ទី រួម ខេត្តក្រចេះ រហូតដល់ ព្រំប្រទល់ នៃ ប្រទេស ឡាវ ត្រង់ ប៉ែក ខាងក្រោម នៃ ល្បាក់ខោន ដែលមាន ចម្ងាយ ១៨០ គម ។ លទ្ធផល ជំរឿន សត្វ ផ្សោត ក្នុង ឆ្នាំ ២០២០ បាន ប៉ាន់ប្រមាណ ថា មាន ចំនួន ត្រឹមតែ ៨៩ ក្បាល ប៉ុណ្ណោះ ដោយ មិន រាប់បញ្ចូល ចំនួន កូន ផ្សោត ដែល បាន កត់ត្រា ថ្មីៗ ។ ក្រុម សត្វ ផ្សោត ដែល រស់នៅក្នុង អន្លង់ ឈើទាល គឺជា ក្រុម រស់នៅ ដាច់ដោយឡែក ពី ក្រុម សត្វ ផ្សោត ដទៃទៀត ដែល កំពុង រស់នៅ តាម ដង ទន្លេមេគង្គ ក្នុងប្រទេស កម្ពុជា ។

ផ្អែក តាម ការសិក្សា អង្កេត ចំនួន សត្វ ផ្សោត នៅ អន្លង់ ឈើទាល បាន ថយចុះ ជា បន្ត បន្ទាប់មក ត្រឹម ៣ ក្បាល ក្នុង ឆ្នាំ ២០១៨ និង ១ ក្បាល ក្នុង ឆ្នាំ ២០២១ ។ តាម ការពិនិត្យ ជាក់ស្តែង អន្លង់ ឈើទាល នេះ រង នូវ ហានិភ័យ ខ្ពស់ ដែល ធ្វើឱ្យ សត្វ ផ្សោត រស់ក្នុង អន្លង់ នោះបាន ស្លាប់ ជា បន្តបន្ទាប់ ដោយសារ ការប្រែប្រួលរ បប ទឹក ផ្នែក ខាងលើ នៃ ទន្លេមេគង្គ និង កិច្ចសហការ ក្នុងការ ទប់ស្កាត់ ការនេសាទ ដោយ ប្រើ ឧបករណ៍ ហាមឃាត់ ក្នុង តំបន់ ព្រំដែន នៃ ប្រទេស ទាំងពីរ ។ ម្យ៉ាងទៀត សត្វ ផ្សោត មួយចំនួន នៅ អន្លង់ ឈើទាល នេះ ក៏បាន ស្លាប់ បណ្តាលមកពី អាយុកាល ផងដែរ ។
សេចក្តីប្រកាស ពត៌មាន ដដែល នេះ បានឱ្យដឹង ទត ថា ៖ ចំនួន សត្វ ផ្សោ តនៃ អន្លង់ អន្តរ ព្រំដែន ឡាវ – កម្ពុជា បាន ធ្លាក់ចុះ ជា បន្តបន្ទាប់ នេះ អ្នកវិទ្យាសាស្ត្រ បានប្រកាស រួចមកហើយ កាលពី ឆ្នាំ ២០១៦ ថា ហ្វូង ផ្សោត ដែល រស់នៅក្នុង អន្លង់ ឈើទាល នេះ នឹង ឈាន ទៅ ផុត ពូជ នៅ ថ្ងៃ ខាងមុខ ។

លោក បណ្ឌិត Randall Reeves ប្រធាន ក្រុម អ្នកជំនាញ វិទ្យាសាស្ត្រ ផ្នែក ពពួក ថនិកសត្វ ទឹក នៃ អង្គការ សហភាព អន្តរជាតិ ដើម្បី អភិរក្ស ធម្មជាតិ (IUCN) បាន មានប្រសាសន៍ថា ៖ « សត្វ ផ្សោ តនៃ អន្លង់ អន្តរ ព្រំដែន ឡាវ – កម្ពុជា នឹង ឈានទៅ បាត់ បង់ហើយ ដោយសារ វា នៅ សេសសល់ ចំនួន តិចតួច ណាស់ ហើយ ត្រូវបាន អ្នកវិទ្យាសាស្ត្រ ដឹងថា វា បានរស់នៅ ដាច់ ឆ្ងាយ ពី ហ្វូង ធំៗ ដទៃទៀត ដែល កំពុង រស់នៅក្នុង អន្លង់ នៃ ខ្សែទឹក ខាងក្រោម ទន្លេមេគង្គ ក្នុង ខេត្តក្រចេះ និង ស្ទឹងត្រែង » ។
នៅក្នុង ឆ្នាំ ២០០៧ ការតាមដាន ស្ថានភាព និង ចំនួន សត្វ ផ្សោត ដោយ ផ្អែកលើ អត្តសញ្ញាណ រូបថត ដែល ធ្វើឡើង ដោយ រដ្ឋបាល ជលផល នៃ រាជរដ្ឋាភិបាល កម្ពុជា និង អង្គការ WWF បាន កត់ ត្រាទុក សត្វ ផ្សោត ពេញវ័យ ចំនួន ៨ ក្បាល ដែល ធ្លាប់បាន រស់នៅក្នុង អន្លង់ អន្តរ ព្រំដែន ឡាវ – កម្ពុជា នេះ ។ ការតាមដាន ក្រោយៗ ទៀត ដែល បាន ប្រព្រឹត្ត ទៅតាម វដ្ត នៃ ការធ្វើជំរឿន សត្វ ផ្សោត បាន បង្ហាញថា ចំនួន នេះ បាន ធ្លាក់ចុះ ត្រឹម ចំនួន ៣ ក្បាល នៅក្នុង ឆ្នាំ ២០១៨ និង មក នៅត្រឹម តែមួយ ក្បាល ប៉ុណ្ណោះ នៅក្នុង ឆ្នាំ ២០២១ នេះ ដោយ ផ្សោត មួយ ក្បាល នេះ មាន អត្តលេខ សម្គាល់ លេខ ៣៥ ។

លោក ពុំ សុថា ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជា ប្រធាន រដ្ឋបាល ជលផល បាន មានប្រសាសន៍ថា ៖ « ការថយចុះ ចំនួន សត្វ ផ្សោត នៅ អន្លង់ ឈើទាល ( អន្លង់ អន្តរ ព្រំប្រទល់ ) ដែល នឹង ឈានទៅ បាត់បង់ នាពេលខាងមុខ ជា សញ្ញា ប្រកាសអាសន្ន មួយ ដល់ អនាគត នៃ ថនិកសត្វ ដ៏ សំខាន់ ប្រភេទ នេះ ។ បច្ចុប្បន្ន ទោះបីជា សត្វ ផ្សោត នៅសល់តែ ចំនួន មួយ ក្បាល ក្នុង អន្លង់ ឈើទាល នេះ ក៏ដោយ ក៏ រដ្ឋបាល ជលផល នៅតែ បន្ត ខិតខំ ការពារ និង ពង្រឹង កិច្ចសហការ ជាមួយ ភាគី ឡាវ ក្នុងការ គ្រប់គ្រង ធន ធាន ជលផល ដ៏ មានតម្លៃ នេះ ។ លោក ពុំ សុថា បាន មានប្រសាសន៍ បន្ថែមទៀត ថា ៖ « សត្វ ផ្សោត ទន្លេមេគង្គ ត្រូវបាន ការពារ និង អភិរក្ស យ៉ាង តឹងរឹង ដោយ ច្បាប់ ស្តីពី ជលផល និង អនុក្រឹត្យ ស្តីពី ការបង្កើត តំបន់ គ្រប់គ្រង និង ការពារ សត្វ ផ្សោត ទន្លេមេគង្គ នៃ ព្រះរាជាណាចក្រ កម្ពុជា ។ សត្វ ផ្សោត ទន្លេមេគង្គ បាន ប្រឈម នឹង ការគំរាមកំហែង កាន់តែខ្លាំង ឡើងៗ អស់ រយៈកាល ជាច្រើន ទសវត្សរ៍ មកហើយ ។ កត្តា គំរាមកំហែង ដែលជា មូលហេតុ ចំបងៗ ដែល បាន បណ្តាលឱ្យ ចំនួន សត្វ ផ្សោត នៅក្នុង អន្លង់ អន្តរ ព្រំដែន ធ្លាក់ចុះ ជា បន្តបន្ទាប់ រួមមាន ការស្លាប់ ដោយ ជាប់ នឹង មង នេសាទ ការអភិវឌ្ឍ ទំនប់ វា រី អគ្គីសនី នៅ ខ្សែទឹក បែក ខាងលើ មេគង្គ ដែល បង្ក ការ រាំង នូវ លំហូរ ទឹកជា ធម្មជាតិ ការនេសាទ ហួស កំ ម្រិ ត និង ការអនុវត្ត វិធីសាស្ត្រ នេសាទ បែប បំផ្លាញ ដូចជា ការប្រើ ឧបករណ៍ ឆក់ ជាដើម ។

កត្តា គំរាមកំហែង ទាំងនេះ ក៏ កំពុង បន្ត ដាក់ សម្ពាធ ខ្លាំង ឡើងៗ លើ ការរស់រានមានជីវិត របស់ សត្វ ផ្សោ តនៃ ទន្លេមេគង្គ ទាំងមូល ។

នៅក្នុង ឆ្នាំ ២០២០ និង ក្នុង ឆមាស ទី ១ នៃ ឆ្នាំ ២០២១ នេះ ការងារ ល្បាត តាម ទីជម្រក របស់ សត្វ ផ្សោត តាម បណ្តោយ ដង ទន្លេមេគង្គ ក្នុង ខេត្តក្រចេះ និង ស្ទឹងត្រែង បានសម្រេច បាន លទ្ធផល សំខាន់ៗ ដូចជា ការ រឹបអូស នូវ មង នេសាទ ខុសច្បាប់ សរុប ប្រវែង ប្រមាណ ១១២.០០០ ម៉ែត្រ ព្រមទាំង រឹបអូស នូវ សន្ទូចរនង ដាក់ ក្នុង ទីជម្រក ផ្សោត សរុប ប្រវែង ប្រមាណ ជាង ១៣១.០០០ ម៉ែត្រ ផងដែរ ។ ការងារ ល្បាត ក៏បាន ទប់ស្កាត់ និង រឹបអូស ផងដែរ នូវ ការនេសាទ ដោយ ឧបករណ៍ ឆក់ សរុប ចំនួន ២០ ករណី ផងដែរ ។
លោក ពុំ សុថា បាន មានប្រសាសន៍ថា ៖ « សូម អាជ្ញាធរ ពាក់ព័ន្ធ នៃ ប្រទេស ទាំងពីរ ពង្រឹង កិច្ចសហប្រតិបត្តិការ ជិតស្និទ បន្ថែមទៀត ដើម្បី ចូលរួម គ្រប់គ្រង ធនធាន ជលផល នៅ តំបន់ អន្តរ ព្រំប្រទល់ ដែលជា ប្រយោជន៍ ដល់ សហគមន៍ មូលដ្ឋាន នៃ ប្រទេស ទាំងពីរ និង ការរស់រាន នៃ សត្វ ផ្សោត ដែល នៅសល់ ក្នុង អន្លង់ ឈើទាល នេះ » ។
លោកស្រី បណ្ឌិត Uzma Khan អ្នកសម្របសម្រួល កម្ម វិធី អភិរក្ស សត្វ ផ្សោត ទន្លេ និង ប្រព័ន្ធ ទន្លេ ប្រចាំ តំបន់ អាស៊ី នៃ អង្គការ WWF និង ជា សមាជិក នៃ ក្រុម អ្នកជំនាញ វិទ្យាសាស្ត្រ ផ្នែក ពពួក ថនិកសត្វ ទឹក នៃ អង្គការ សហភាព អន្តរជាតិ ដើម្បី អភិរក្ស ធម្មជាតិ (IUCN) បាន មានប្រសាសន៍ថា ៖ « យើង កំពុងតែ មើលឃើញ ការបាត់បង់ ដ៏ គួរឱ្យ សោកសង្រេង នូវ សត្វ ផ្សោត អន្តរ ព្រំប្រទល់ ដែលជា សត្វ និមិត្តរូប ដ៏ សំខាន់ មួយ ប្រភេទ នេះ ។ វា ពិតជា ការសោកស្តាយ មួយ ដ៏ ខ្លាំង ពន់ពេក ។ »
លោកស្រី បាន បន្ថែមទៀតថា ៖ « ខណៈពេលដែល ការឈាន ជិត ទៅ ផុត ពូជ របស់ សត្វ ផ្សោ តនៃ អន្លង់ អន្តរ ព្រំប្រទល់ នឹង ចូល មកដល់ យើង សូម អំពាវនាវ ដល់ រដ្ឋា ភិ បាល ឡាវ និង កម្ពុជា ក្នុងការ រួមសហការ គ្នា ដើម្បី បញ្ឈប់ ការប្រើប្រាស់ មង និង វិធី នេសាទ ខុសច្បាប់ ដទៃៗ ទៀត ទាំង នៅក្នុង និង ជុំវិញ អន្លង់ អន្តរ ព្រំប្រទល់ ក៏ដូចជា រួមគ្នា បន្ទាន់ ដើម្បី រៀបចំ ផែនការ ស្តារឡើងវិញ នូវ ទីជម្រក ដោយ រក្សា និង ធានា ឱ្យបាន នូវ លំហូរ ទឹកជា ធម្មជាតិ សម្រាប់ ការរស់រានរ បស់ សត្វ ផ្សោត និង ត្រី មេ ពូជ ផ្សេងៗ ជាច្រើន ប្រភេទ ទៀត » ។
សូមជម្រាបថា ៖ ប្រតិបត្តិការ ទំនប់ វា រី អគ្គីសនី នៅតាម ដង ទន្លេមេគង្គ បាន បង្កឱ្យមាន ផលវិបាក យ៉ាងធ្ងន់ធ្ងរ រួចហើយ ដល់ ប្រព័ន្ធ ទន្លេ ដែល ស្ថិតនៅ ផ្នែក ខាងក្រោម នៃ ទំនប់ ទាំងនោះ ។ រាល់ គម្រោង សាងសង់ ទំនប់ វា រី អគ្គីសនី ដទៃៗ ទៀត ដែល បានស្នើ ឡើង នៅលើ ដង ទន្លេមេគង្គ នឹង បង្កើន ហេតុ ប៉ះពាល់ និង ផលវិបាក កាន់តែ ធ្ងន់ធ្ងរ បន្ថែមទៀត ដល់ ការរស់រានមានជីវិត របស់ សត្វ ផ្សោត ដែល នៅ សេសសល់ ក្នុង ទន្លេមេគង្គ ព្រមទាំង ធនធាន ជលផល ជាច្រើន ប្រភេទ ផ្សេងៗ ទៀត ។
លោក ពុំ សុថា បាន ទទូច ស្នើ ដល់ ប្រទេស នៅ ផ្នែក ខាងលើ នៃ ដង ទន្លេមេគង្គ ថា ៖ « រាល់ ការអភិវឌ្ឍ ជាពិសេស ការសាងសង់ ទំនប់ វា រី អគ្គិសនី គួរ ធ្វើការ សិក្សា និង វាយតម្លៃ ហេតុ ប៉ះពាល់ បរិស្ថាន ធនធានធម្មជាតិ និង សង្គម ឱ្យបាន ពេញលេញ មុននឹង ធ្វើការ សម្រេច ចិត្តជា ចុងក្រោយ ។ ឯកឧត្តម ប្រតិភូ ក៏បាន ថ្លែងអំណរគុណ ដល់ រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល បានសម្រេច ពន្យា ពេល នៃ ការអនុម័ត គម្រោង វា រី អគ្គិសនី នៅតាម ដង ទន្លេមេគង្គ ដូចជា គម្រោង ទំនប់ វា រី អគ្គិសនី សំបូរ ក្នុង ខេត្តក្រចេះ ជាដើម ។
លោក គង់ ចាន់ ធី ប្រធាន បណ្តាញ សហគមន៍ នេសាទ ស្រុក បុរី អូរ ស្វាយ សែន ជ័យ ក្នុង ខេត្តស្ទឹងត្រែង នៃ ប្រទេស កម្ពុជា បាន ថ្លែងថា ៖ « សត្វ ផ្សោត ទន្លេមេគង្គ ត្រូវបាន ប្រជាជន កម្ពុជា គោរព និង ចាត់ទុកថា ជា សត្វ ដ៏ ពិសិដ្ឋ ព្រោះ វា គាំទ្រ ដល់ ការចិញ្ចឹម ជីវិត របស់ យើង ដោយ ផ្តល់នូវ ប្រភព សម្រាប់រ ក ប្រាក់ចំណូល និង ការងារ យ៉ាងសំខាន់ មួយ ដល់ ប្រជាជន សហគមន៍ ដែល ប្រកប របរ ទេសចរណ៍ធម្មជាតិ មើល សត្វ ផ្សោត » ។ លោក គង់ ចាន់ ធី បាន បន្ថែមទៀតថា ៖ « ប្រជាជន កម្ពុជា មានជំនឿថា ទីណា មាន ផ្សោត ទីនោះ មាន ត្រី ។ បើ គ្មាន ត្រី និង គ្មាន ផ្សោត ទេ ការរស់នៅ របស់ សហ គម ន៍ យើង ក៏ នឹងត្រូវ អន្តរាយ ផងដែរ » ។
លោក ពុំ សុថា និង លោក សេង ទៀក នាយក អង្គការ WWF ប្រចាំ ប្រទេស កម្ពុជា បាន ឯកភាពគ្នា ថា នាពេល អនាគត ប្រសិនបើ សត្វ ផ្សោត មួយ ក្បាល ដែល កំពុង រស់នៅក្នុង អន្លង់ ឈើទាល នេះ បាន បាត់បង់ បន្ថែមទៀត រដ្ឋបាល ជលផល និង អង្គការ WWF នឹង រៀបចំ ធ្វើ រូបសំណាក សត្វ ផ្សោត ដាក់តាំង នៅលើ ច្រាំងទន្លេ មេគង្គ នៃ អន្លង់ ឈើទាល ដើម្បី រំលឹក ដល់ សាធារណៈជន និង កូនចៅ ជំនាន់ ក្រោយ បាន ចងចាំ នូវ វត្តមាន សត្វ ផ្សោត ដែល ធ្លាប់ រស់នៅ ទីនោះ ។
គួររម្លឹកថា ៖ ថ្ងៃទី ២៤ ខែតុលា ជា ទិវា សត្វ ផ្សោត ទឹកសាប អន្តរជាតិ ។

អង្គភាព រដ្ឋបាល ជល ផល នៃ រាជរដ្ឋាភិបាល កម្ពុជា និង អង្គការ WWF កំពុងធ្វើការ យ៉ាងសកម្ម ជាមួយ អាជ្ញាធរ មូលដ្ឋាន គ្រប់ ជាន់ថ្នាក់ ប្រជា សហគមន៍ និង ដៃគូ ដទៃទៀត ដើម្បី ពង្រឹង ការអនុវត្ត ច្បាប់ ស្តីពី ជលផល និង បម្រាម នៃ ការប្រើប្រាស់ មង នេសាទ ក្នុង ទីជម្រក របស់ សត្វ ផ្សោត និង បន្ត ផ្តល់នូវ ជម្រើស មុខរប រ សម្រាប់ ការចិញ្ចឹម ជីវិត ដល់ ប្រជា សហគមន៍ ដែល រស់នៅ តាម ដង ទន្លេមេគង្គ បន្ត ការអប់រំ បរិស្ថាន និង ការផ្សព្វផ្សាយ នៅ សហគមន៍ មូលដ្ឋាន ព្រមទាំង បន្ត ការស្រាវជ្រាវ និង តាមដាន ស្ថានភាព និង ចំនួន សត្វ ផ្សោត ។ សកម្មភាព ការងារ ទាំងនេះ មាន សារៈសំខាន់ បំផុត សម្រាប់ គាំទ្រ ដល់ ការរស់រានមានជីវិត របស់ សត្វ ផ្សោត ទន្លេមេគង្គ តទៅ អនាគត ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here