ម្នាក់ទៀតហើយ ! អាងខ្លួនជាឧត្តមសេនីយ៍ ប្រើពាក្យសម្តីអំនួត ក្អេកក្អាង និងល្មើសច្បាប់របស់រាជរដ្ឋាភិបាល ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ

0
279

ជារឿយៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា លោកតែងតែងមានប្រសាសន៍ណែនាំជាច្រើនលើកមកហើយ ទៅកាន់មន្ត្រីរាជការថ្នាក់ក្រោមគ្រប់រូបឲ្យចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះទាំងអស់គ្នា ប៉ុន្តែមានមន្ត្រីមួយចំនួនមិនត្រឹមតែមិនបានស្តាប់ប្រសាសន៍របស់សម្តេចទេ ហើយថែមទាំងធ្វើសកម្មភាពផ្គើនថែមទៀតផង ។

កាលពីកន្លងទៅសម្តេចលោកធ្លាប់មានប្រសាសន៍ថា ចំពោះអ្នកល្មើសនិងវិធានការរបស់រាជរដ្ឋាភិបាលបើជាកងកម្លាំងមន្ត្រីរាជការនិង ត្រូវបកស័ក្តិ បណ្តេញចេញពីក្របខណ្ឌ និងគុ ក តែម្តង។

ជាក់ស្តែងថ្មីៗនេះមានមន្ត្រីរាជការម្នាក់ទៀតហើយបានបើករថយន្តស្លាកលេខនគរបាលជិះលើដងផ្លូវដោយគ្មានការចាំបាច់ហើយថែមទាំងនិយាយពាក្យសម្តីអំនួតអាងខ្លួនជាមន្ត្រីរាជការ ហើយគិតថាកម្លាំងសមត្ថកិច្ចមិនហ៊ានចាប់ខ្លួនព្រោះខ្លួនមានតួនាទីធំ ប៉ុនតែមិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែពេលនេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់នេះហើយ និងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។​

គួរបញ្ជាក់ផងដែរថានៅកាលពីព្រឹកមិញនេះដែរ​​សម្តេចតេជោបានដកស័ក្ត និងបណ្តេញឧត្តមសេនីយ៍ផ្កាយ២ម្នាក់ពីក្របខណ្ឌនគរបាលជាតិ ព្រោះតែឧត្តមសេនីយ៍ផ្កាយ២រូបនេះល្មើសច្បាប់ផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ៕