សូមត្រៀមលក្ខណៈប្រុងប្រយ័ត្ន! ស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើងគួរឲ្យ​បារម្ភ

0
39

ភ្នំពេញ៖ នៅក្នុងពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើងសូមពលរដ្ឋត្រៀមលក្ខណៈប្រុងប្រយ័ត្ន ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។
ដោយឡែក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ម៉ោង ៩:០០ព្រឹក ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ដោយស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើង សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។

យ៉ាងណាមិញ ក្នុងខណៈនេះអាជ្ញាធរ បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់តាមសណ្តរស្ទឹងព្រែត្នោតនេះ ហើយស្ថានភាពទឹកកំពុងគ្រប់គ្រងបានយ៉ាងល្អប្រសើរ ៕
សូម​ចូលទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here