ត្រដក់​ធំ មាន​ច្រើន តែ​នៅ​ឥណ្ឌា និង កម្ពុជា ហើយត្រូវបាន​គេ ប៉ាន់ប្រមាណថា មាននៅ​សល់ ក្នុង​ពិភពលោក ចន្លោះ ពី ៨០០-១.២០០ ក្បាល

0
53

ភ្នំពេញ ៖ សត្វ ត្រដក់ ធំ មានឈ្មោះ ជា ភាសា អង់គ្លេស Greater Adjutant និង ឈ្មោះ វិទ្យាសាស្ត្រ Leptoptilos dubius ។
ត្រដក់ ធំ ជា ប្រភេទ សត្វ ស្លាប ជិត ផុត ពូជ លើ ពិភពលោក ដែលមាន នៅក្នុង បញ្ជី ក្រហម របស់ IUCN ហើយ សត្វ ប្រភេទ នេះ មាន វត្តមាន នៅ ប្រទេស បង់ ក្លា ដេ ស នេ ប៉ាល់ ភូមា ថៃ វៀតណាម និង មាន កន្លែង បន្ត ពូជ តែ នៅ ប្រទេស ឥណ្ឌា និង កម្ពុជា ប៉ុណ្ណោះ ។ ចំនួន សរុប សត្វ ប្រភេទ នេះ មាន ក្នុង ពិភពលោក ត្រូវបាន ប៉ាន់ប្រមាណ ក្នុង ចន្លោះ ពី ៨០០ ទៅ ១.២០០ ក្បាល ហើយ ភាគច្រើន មាន ក្នុងប្រទេស ឥណ្ឌា និង កម្ពុជា ។

ជាទូទៅ សត្វ ត្រដក់ ធំ វា មាន ប្រវែង ខ្លួន ១៤៥ – ១៥០ ស . ម សត្វ ពេញវ័យ ៖ បណ្តោយ ដងខ្លួន ធំ ឆ្នូត ផ្ទាំង ស្លាប លើ ពណ៌ ប្រ ផះ មាន រោម ស នៅ គល់ ក ។ ពេល បន្ត ពូជ ៖ មាន ពណ៌ ខ្មៅ គល់ ចំពុះ និង ក ពណ៌ ស្លា ទុំ ។


* ទីជម្រក ៖ ព្រៃរនាម ( ព្រៃ លិច ទឹក តាម រដូវ ) តំបន់ដីសើម និង ព្រៃ ល្បោះ មានប នា្ទ យ ពង កូន យ៉ាង ធំ នៅ តំបន់ រ៉ា ម សារ ព្រែក ទាល់ ដែលជា តំបន់ ស្នូល នៃ ឋបនីយ ជីវ មណ្ឌល បឹង ទន្លេសាប ប្រទេស កម្ពុជា និង ជាប នា្ទ យ ពង កូន ធំ ជាងគេ បំផុត នៅ អាស៊ីអាគ្នេយ៍ ហើយក៏ ជា បន្ទាយ ពង កូន ធំជាងគេ ទី ពីរ នៅលើ ពិភពលោក បន្ទាប់ពី តំបន់ អា សាម ប្រទេស ឥណ្ឌា ។
* លក្ខណៈ ជីវសាស្ត្រ ៖ ស៊ី ត្រី កណ្តុរ កង្កែប និង ជួនកាល ស៊ី គំរង់ និង ស៊ី កូន សត្វ ស្លាប ដទៃ នៅ រដូវ បន្ត ពូជ ម្តងម្កាល ។
* រដូវ បន្ត ពូជ ៖ ចាប់ពី ខែវិច្ឆិកា ដល់ ខែមេសា មាន ពង ចំនួន ពី ២-៤ ។ បន្ទាប់ពី បន្ត ពូជ ពង កូន នៅ តំបន់ បឹង ទន្លេសាប ប្រភេទ ត្រដក់ ធំ នេះ បាន នាំ កូនចៅ ផ្លាស់ ទី ទៅកាន់ តំបន់ដីសើម ផ្សេងៗ ទៀត ក្នុងប្រទេស កម្ពុជា និង ប្រទេសជិតខាង ដើម្បី រស់នៅ និង រក ចំណី ។

ជាក់ស្តែង ត្រដក់ ធំ តែងមាន វត្តមាន ជាប្រចាំ នៅ អាហារ ដ្ឋា ន ត្មាត ក្នុង ដែនជម្រកសត្វព្រៃ សៀម ប៉ាង ក្នុង ខេត្តស្ទឹងត្រែង ចាប់ពី ខែសីហា ដល់ ខែកញ្ញា និង មាន វត្តមាន នៅ តំបន់ ការពារ ទេសភាព បឹង ព្រែក ល្ពៅ ក្នុង ខេត្តតាកែវ ចន្លោះ ចាប់ពី ខែមិថុនា ដល់ ខែសីហា ។ សត្វ នេះ ត្រឡប់ មកកាន់ តំបន់ បឹង ទន្លេសាប វិញ នៅ រដូវ បន្ត ពូជ ។
កត្តា គំរាមកំហែង សំខាន់ៗ ទៅលើ ប្រភេទ ត្រដក់ ធំ នេះ គឺ ៖ ការ ប្រមាញ់ និង ប្រមូល ពង កូន ពី កន្លែង បន្ត ពូជ ការជួញដូរ ការបាត់បង់ ទីជម្រក និង ការរំខាន ដោយ សកម្មភាព មនុស្ស ។
ប្រភេទ ត្រដក់ ធំ នេះ ត្រូវបាន ការពារ យ៉ាង តឹងរឹង នៅតាម តំបន់ការពារធម្មជាតិ ដោយ មន្ត្រី ឧ ទ្យា នុ រក្ស នៃ ក្រសួងបរិស្ថាន ជាពិសេស កន្លែង បន្ត ពូជ ពង កូន នៅ តំបន់ រ៉ា ម សារ ព្រែក ទាល់ ហើយក៏ បាននិងកំពុង អនុវត្ត កម្មវិធី ពិនិត្យ អង្កេត តាមដាន ពី បម្រែបម្រួល ចំនួន ប្រភេទ នេះ ផងដែរ ដែល បច្ចុប្បន្ន មាន ចំនួន សរុប ២០០ គូ ដែល ចំនួន នេះ ស្មើនឹង ប្រមាណ ជា ៥០ ភាគរយ ចំនួន សរុប ទូទាំង ពិភពលោក ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here