អ្នកកាសែតជើងចាស់អាមេរិក មើលមិនឃើញលទ្ធភាពពិនិត្យឡើងវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ

0
53

អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំងអ្នកស្រី Elizabeth Becker បានលើកឡើងក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា កិច្ចព្រមព្រៀងដែលមានលក្ខណៈប្រវត្តិសាស្ត្រមួយនេះ នឹងមិនត្រូវបានប្រទេសហត្ថលេខីលើកយកមកពិនិត្យឡើងវិញទេ ព្រោះអ្នកស្រី មើលមិនឃើញឆន្ទៈនយោបាយណាមួយ ដែលចង់បើកផ្លូវឲ្យកិច្ចព្រមព្រៀងនេះ មានភាពរស់រវើកឡើងវិញឡើយ។

អ្នកស្រី Elizabeth Becker គឺជាអ្នកនិពន្ធសៀវភៅ When The War Was Over ដែលពណ៌នាអំពីរឿងរ៉ាវពាក់ព័ន្ធនឹងការដឹកនាំនយោបាយ និងស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម និងក្រោយការដួលរលំរបបមួយនេះ។
ជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សាស្តីពីខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស ដែលរៀបដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ប្រទេសថៃ(FCCT) តាមប្រព័ន្ធអនឡាញក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៩ ខែតុលា អ្នកស្រី Elizabeth Becker បាននិយាយថា មិនមានឆន្ទៈនយោបាយណាមួយ ដែលអាចទាញភាគីពាក់ព័ន្ធឲ្យងាកមកពិនិត្យកិច្ចព្រមព្រៀងនេះឡើងវិញឡើយ។

អ្នកស្រី Elizabeth Becker បានថ្លែងថា៖ «សន្ធិសញ្ញាទាំងឡាយកម្រត្រូវបានគេលើកយកមកមើលឡើងវិញម្តងទៀត។ ខ្ញុំមើលមិនឃើញឆន្ទៈនយោបាយទាល់តែសោះចំពោះរឿងនេះ។ ខ្ញុំគិតថា វាដូចជាសន្ធិសញ្ញាផ្សេងៗទៀតដែរ ដែលយើងពិបាកពង្រឹងឡើងវិញ ដោយការធ្វើឲ្យវាមានឥទ្ធិពលឡើងវិញ។… ខ្ញុំពិតជាមើលមិនឃើញ សូម្បីតែសកម្មភាពនាំមុខណាមួយដែលត្រូវបានគេយកចិត្តទុកដាក់ឲ្យពិតប្រាកដលើរឿងនេះ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here