ស្រីច្រើនផងនាយចឺម ស្ងាត់ៗទម្លាយសារអួតពីនារីម្នាក់ដោយសរសើរពេញៗមាត់បែបនេះ ខណៈទំនាក់ទំនងជាមួយកញ្ញាហ្វាហ្វាប្រហែលត្រូវបានបញ្ចប់

0
35

ជាច្រើនខែកន្លងមកនេះនាយ ចឺមដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មសាន់ដេ ហាក់មិនបានឃើញបង្ហាញសកម្មភាពផ្អែមល្ហែមឫក៏ដើរលេងទៅណាមកណាជាមួយនិងតារាសម្ដែងកញ្ញា ហ្វាហ្វា ដែលជាសង្សាររបស់គាត់ទៀតនោះទេ។

ភាពស្ងប់ស្ងាត់នេះបានធ្វើអោយហ្វេនៗមានចម្ងល់ថាតើនាយ ចឺមបានបែ..កគ្នាជាមួយកញ្ញា ហ្វាហ្វាហើយឫ?

ស្របពេលដែលមានមន្ទិលស..ង្ស័..យបែបនេះ ស្រាប់តែនាយចឺម កាលពីពេលថ្មីៗកន្លងទៅនេះបានស៊ែររូបភាពមួយរបស់នារីម្នាក់ដោយមានរូបលោកនៅក្នុងនោះផងដែរអមមកជាមួយសារយ៉ាងផ្អែមល្ហែមថាមានមនុស្សស្រីជាច្រើនដែលចូលក្នុងជី..វិ..តបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន

អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃសុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគង់តែដឹងការពិត…។

LEAVE A REPLY

Please enter your comment!
Please enter your name here