ដូចការសង្ស័យមែន ទីបំផុតតារាជើងចាស់ លោក ហេង ប៊ុនលាភ ព្រមវិលចូលសិល្បៈវិញ ក្រោយចាកចេញពីអាជីពមួយនេះជាង១០ឆ្នាំ

0
39

ភ្នំពេញ​ ៖ មហាជន​ប្រាកដជាបានដឹង​ហើយ​ថា ​អតីត​តារា​ចម្រៀង​ដែល​ស្រូប​បាន​ភាព​ល្បី ល្បាញ​តាមរយៈ​បទ​«​ទឹក ភ្នែក​ស្វាមី​ស្រីឡង់សេ​»​ គឺ​លោក​ហេង ​ប៊ុន​លាភ​ បន្ទាប់​ពី​សាង​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​សិល្បៈ​នោះ​លោក​ក៏​បាត់​វត្តមាន​ទៅវិញ​យូរ​ឆ្នាំ​មកហើយ​។​

កាល​នោះគេ​ចាំបាន​ថា​ ក្រោយ​បាត់​វត្តមាន​ពី​សិល្បៈ នោះ​លោក​ហេង ប៊ុន​លាភ ក៏ត្រូវ​បាន​គេ​ដឹងថា​លោក​សម្រេច​ដើរចេញ​ពី​វិថី​សិល្បៈដោយ​ងាក​ទៅ​ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​នៅ​ឯ​ជនបទ​ស្រុក​ស្រែចម្ការ​ជា​មួយ​ក្រុមគ្រួសារ​យ៉ាង​មាន​សេចក្តី​សុខ​ខ្លាំង​ហាក់​មិន​អាល័យ​អាជីព​ចាស់​ឡើយ​។

ដោយ​ឡែក​ស្រាប់តែ​ថ្មីៗ​នេះ ​តារា​ចម្រៀង​ទឹកដម​មនោសញ្ចេតនា​លោក ហេង ប៊ុន​លាភ បានបង្ហាញ​ត​ម្រុ​យ​ហាក់​ចង់​វិល​ចូល​វិថី​សិល្បៈ​តាម​គន្លង​អតីតកាល​វិញ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា​។​ ប៉ុន្តែ​គេ​មិនដឹង​ថា ​ការពិត​ឬ​បែប​ណា​ទេ​។​ លោក ហេង ប៊ុន​លាភ បាន​សរសេរ​សំណេរ​ខ្លី​ភ្ជាប់​នឹង​ចេតនា​ចង់​វិល​មក​ច្រៀង​ដូច្នេះ​ថា ​«​ចង់​ក្លាយ​ជា​អ្នកចម្រៀង​ដូចមុន​»​។​

ប៉ុន្តែ​យ៉ាងណាមិញ ​បន្ទាប់ពី​បង្ហាញ​តម្រុយ​នេះ​មិនទាន់​បាន​ប៉ុន្មាន​ផង​មុន​នេះ​គេ​ក៏​ឃើញ​លោក ហេង ប៊ុន​លាភ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ថត​ជុំ​គ្នា​រួម​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ល្បីៗ​ជាច្រើន​ដួង​ខណៈ​ក៏មាន​វត្តមាន​លោក ទេព រិន្ទ​ដា​រ៉ូ ផងដែរ​។​

​ខ្លឹមសារ​ដែល​លោក ហេង ប៊ុន​លាភ លើកឡើង​នៅ ក្នុង​សំណេរ​នោះ​បាន​និយាយ​ខ្លី​ថា​លក់​ដី​មិន​ដាច់ លក់ខ្លួន​ម្តង​។​ តាមរយៈ​សំណេរ​នេះដែរ​ភ្លាមៗ ​លោក​ទេព រិន្ទ​ដា​រ៉ូ បាន​ចូល​ផ្ញើ​សារ​ឆ្លើយតប​ដែរ​ថា Nice បាន​ធ្វើ​ការ​រួមគ្នា​ម្តងទៀត​។​ ដោយសារ​សកម្មភាព​នេះ​ទើប​អ្នកគាំទ្រ​យល់ថា​លោក ហេង ប៊ុន​លាភ កំពុង​ទទួល​បាន​ការងារ​សិល្បៈ​ឡើងវិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here