អ្វី​ជា​វីរុស​កូវី​ដ​១៩AY.4.2 ឬ Delta Plus?

0
54

មាន វីរុស កូវី ដ ១៩ ប្រទេស ថ្មី មួយ ដែល គេ ស្គាល់ ថា AY.4.2 ឬ Delta Plus ហើយ លោក អ្នក គួរ ដឹង អំពី វីរុស ដែល ចម្លង ខ្លាំង ជាង មុន មួយ នេះ ។
វីរុស កូរ៉ូណា ប្រភេទ AY.4.2 ជាការ បំប្លែង ខ្លួន ចេញ មក ពី វុ ស កូរ៉ូណា ប្រភេទ ដែលតា (Delta) ។ បច្ចុប្បន្ន វា ឆ្លង រាលដាល នៅ អាម៉េរិក និង អង់គ្លេស ។
ទិន្នន័យ ដំបូងៗ មក ពី អង់គ្លេស បង្ហាញថា AY.4.2 ឬ Delta Plus អាច ចម្លង ខ្លាំង ជាង Delta ដើម ដល់ ទៅ ១០ ទី ១៥ ភាគរយ តែ វា ទាមទារ ការសិក្សា បន្ថែម ដើម្បី បញ្ជាក់ ការ អះ អាង នេះ ។
វីរុស បំ ប្លែងខ្លួន នេះ ហាក់ ស្រដៀង គ្នា នឹង វីរុស កូរ៉ូណា ដើម ដែល វ៉ាក់សាំង បច្ចុប្បន្ន មាន ប្រសិទ្ធភាព ប្រឆាំង វា ។
ក្នុងពេល ជាមួយគ្នា ពួក អ្នក វិទ្យា សាស្ក្របា ននិយាយថា ការឆ្លង ជាង មិន មាន ន័យ ថា គ្រោះថ្នាក់ ជាង វីរុស មុន ទេ ដោយសារ វ៉ាក់សាំង នៅ អាច ការពារ ប្រឆាំង រាល់ វីរុស កូរ៉ូណា បំ ប្លែងខ្លួន ទាំងអស់ហើយ បច្ចុប្បន្ន មិន មាន ភស្តុតាង ណា បញ្ជាក់ថា AY.4.2 នាំ អោយ អ្នកជំងឺ ឈឺ ខ្លាំង ជាង ដែរ ។
អ្នកជំនាញការ អង្គការ សុខភាព ពិភពលោក ម្នាក់ បាន និយាយថា « Delta នៅតែ ត្រួតត្រា លើ វីរុស កូរ៉ូណា ប្រភេទ នានា នៅក្នុង លោក តែ វា វិវត្ត ។ កាលណា កាន់តែ ចរាចរ វា កាន់តែ បំប្លែង រូបរាង » ។
និយាយ ទៅកាន់ សារព័ត៌មាន BBC សាស្ត្រ ចារ្យ ហ្វ្រង់ ស័រ បាល់ ឡុក នាយក វិទ្យាស្ថាន សេណេទិច នៅ មហាវិទ្យាល័យ ក្រុង ឡុង ដ៍ បាន និយាយថា « មើលទៅ វា ជា ប្រភេទ វីរុស ចម្លង ខ្លាំង ជាង តែ មិន អាច ប្រដូច នឹង វីរុស ប្រភេទ Alpha និង Delta ទេ ។ បច្ចុប្បន្ន វា កំពុង ត្រូវបាន ស៊ើបអង្កេត ។
បច្ចុប្បន្ន ទីភ្នាក់ងារ សុខភាពរ បស់ អង្គការសហប្រជាជាតិ កំពុង តាមដាន វីរុស បំប្លែង ខ្លួន របស់ Delta ដល់ ទៅ ២០ ន ប្រភេទ ឯណោះ ហើយ AY.4.2 ជា វីរុស បំប្លែង ខ្លួន មួយ ប្រភេទ ត្រូវ តាម ដាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here