សត្វ​ត្រយង​យក្ស ជា​បក្សី​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

0
32

ភ្នំពេញៈ ប្រទេស កម្ពុជា គឺជា ទីជម្រក ដ៏ ធំ តែមួយគត់ នៅលើ ពិភពលោក សម្រាប់ សត្វ ត្រយង យក្ស ដែលជា ប្រភេទ សត្វ ដែល រងគ្រោះ បំផុត ជិត ផុត ពូជ នៅលើ ពិភពលោក ។ កម្ពុ ជាមាន មោទកភាព ដែលមាន សត្វ កម្រ នេះហើយ ចាំបាច់ យើង ទាំងអស់ គ្នា ត្រូវ រួមគ្នា ការពារ និង អភិរក្ស សត្វ ដ៏ កម្រ ប្រភេទ នេះ ឱ្យបាន គង់វង្ស ស្ថិតស្ថេរ សម្រាប់ មនុស្ស រា ប់ ជំនាន់ ទៅមុខទៀត ដើម្បី ផលប្រយោជន៍ នៃ ជីវៈចម្រុះ ពិភពលោក ទាំងមូល ។ នេះ បើ យោងតាម ការបញ្ជា ក់រប ស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជា
អ្នកនាំពាក្យ ក្រសួងបរិស្ថាន ។

លោក រដ្ឋលេខាធិការ បា ន បង្ហាញ លើ បណ្តាញ សង្គម ហ្វេ ស ប៊ុ កនៅ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នេះ ថា យោងតាម ការសិក្សា នៅ កម្ពុ ជាមាន ត្រយង យក្ស ចំនួន ប្រមាណ ជាង ៣០០ ក្បាល ស្មើនឹង ៩៩ ភាគរយ នៃ សត្វ ត្រយង យក្ស របស់ ពិភពលោក ។ ក្នុងនោះ សត្វ ត្រយង យក្ស ពេញវ័យ មាន ប្រមាណ ២០០ ក្បាល ។ ជាមួយ កម្មវិធី ថែរក្សា សម្បុក សត្វ កម្រៗ នានា គាំទ្រ ដោយ អង្គការ ដៃគូ នៅ ឆ្នាំ ២០២១ នេះ សម្បុក ពង កូន របស់ សត្វ ត្រយង យក្ស ជាច្រើន ក្នុង តំបន់ការពារធម្មជាតិ ត្រូវបាន រកឃើញ និង ថែរក្សា ដើម្បីឱ្យ ពង ញាស់ និង កូន សត្វ ត្រយង លូតលាស់ ធំធាត់ រហូត អាច ហើរ រកស៊ី ដោយ ខ្លួនឯង ។

អ្នកនាំពាក្យ ដដែល បានបញ្ជាក់ ជា ចុងក្រោយ ថា ប្រទេស កម្ពុជា ជា ប្រទេស ទី ១ ដែល បានផ្តល់ រូបថត ប្រភេទ សត្វ ត្រ យ៉ង យក្ស នេះ ក្នុង ធម្មជាតិ មុនគេ លើ ពិភពលោក ។
ត្រ យ៉ង យក្ស ត្រូវបាន រាជរដ្ឋាភិបាល កំណត់ថា ជា បក្សី និមិត្តរូប នៃ ព្រះរាជាណាចក្រ កម្ពុជា តាម ព្រះរាជក្រឹត្យ លេខ នស / រកត /០៣០៥/១៤៩ ចុះ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ ។
យោងតាម វចនានុក្រម បាន ពន្យល់ អំពី ពាក្យ សត្វ ត្រយង នេះ ថា ត្រយង (— យ៉ង ) នាមសព្ទ , ឈ្មោះ បក្សី មួយ ប្រភេទ ពួក កុក , មាន សម្បុរ ខ្មៅ ប្រ ផះ ចំពុះ ខុប ស្រួច , ស្រែកយំ ថ្ងូរ មាន សូរសព្ទ តូច គ្រលួច ស្រួយ ស្រួច គួរ ឲ្យ ស្រណោះ ស្រងេះស្រងោច ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here