ពុទ្ធរូបជិត១០០អង្គនៅវត្តលង្កាសាងពីសសរឈើអតីតក្រសួងព័ត៌មាន [បណ្តុំរូបភាព]

0
39

ខាងក្រោមនេះគឺជារូបព្រះពុទ្ធរូបជិត១០០អង្គដែលសាងពីឈើកកោះដែលតម្កល់នៅសាលាឆាន់ និងព្រះវិហារនៃវត្តលង្កា។ ឈើដែលយកមកសាងព្រះពុទ្ធអង្គទាំងអស់គឺជាអតីតសសរឈើនៃអគារក្រសួងព័ត៌មាន។

បើតាមអតីតព្រះគ្រូសូធ្យឆ្វេងព្រះនាម ផាន់ ចន្ទតារា បានបញ្ជាក់ថា សសរដែលសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ទទួលបានពីក្រសួងព័ត៌មានឆ្នាំ២០០៦នោះមានប្រហែល១០០ដើម និងមានអាយុ១២០ឆ្នាំ ជាប្រភេទឈើកកោះ។ រូបព្រះពុទ្ធទាំងមានកម្ពស់ពី ១ ទៅ២ម៉ែត្រ តាមអង្គតូចធំ និងប្រើពេលឆ្លាក់ជិត ៥ខែ។ ចម្លាក់រូបព្រះទាំងអស់នោះគឺឆ្លាក់គ្រាព្រះពុទ្ធទ្រង់ «ប្រទានអភ័យទានដល់សត្វលោក»។
សូមទស្សនាបណ្តុំរូបភាពព្រះពុទ្ធដែលសាងពីសសរឈើនៃអតីតអគារក្រសួងព័ត៌មាន៖

LEAVE A REPLY

Please enter your comment!
Please enter your name here