រឿងដែលអ្នកត្រូវដឹង សម្រាប់ការចូលប្រទេសថៃដោយ មិនចាំបាច់ធ្វើចត្តាឡីស័ក

0
31

(ភ្នំពេញ)៖ ការបើកប្រទេសរបស់ប្រទេសថៃ កម្ពុជាស្ថិតក្នុង ចំណោម ប្រទេស/ដែនដីទាំង ៤៦ដែល ប្រជាជនអាចធ្វើដំណើរមកកាន់ប្រទេសថៃ តាមជើងយន្តហោះដោយ មិនចាំបាច់ធ្វើចត្តាឡីស័ក ចំពោះ អ្នក ដែល បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូស មុនធ្វើដំណើរយ៉ាងតិច១៤ ថ្ងៃ ដោយវិធានការនេះនឹង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
ទាំងនេះជានីតិវិធីនៃការចូលប្រទេសថៃ សម្រាប់ការប្រទេសលើកលែងចត្តាឡីស័ក៖
មុនពេលធ្វើដំណើរអ្នកត្រូវត្រៀម ប័ណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញមិនតិចជាង១៤ថ្ងៃ, ឯកសារធានារ៉ាប់រងសុខភាពដែលមានប្រាក់ធានាមិនតិចជាង ៥០០០០ដុល្លារ, ឯកសារកក់ SHA+ ឬសណ្ឋាគារ AQ (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសថៃ និង វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ មិនលើស ៧២ម៉ោង មុនពេលធ្វើដំណើរ។
ពេលមកដល់តម្រូវឱ្យអនុវត្ត៖ បង្ហាញឯកសារពាក់ព័ន្ធខាងលើ, ធ្វើតេស្ត RT-PCR រកជំងឺកូវីដមួយលើកទៀត
និង រង់ចាំលទ្ធផល ១យប់ នៅសណ្ឋាគារ SHA+ ឬ AQ ដែលបានកក់។
ក្នុងករណីដែលលទ្ធផលវិជ្ជមាន ត្រូវបញ្ជូនទៅព្យាបាលដោយប្រើធានារ៉ាប់រង ចំណែកករណីអវិជ្ជមាន អាចធ្វើដំណើរក្នុងប្រទេសថៃតាមធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here