រដ្ឋបាល​ជលផល បញ្ជាក់ថា អត់​ទាន់​មាន​អ្នកណា ចិញ្ចឹម​ត្រី​ប៉ា​សេ​អ៊ី បានទេ​

0
23

ភ្នំពេញៈ រដ្ឋបាល ជលផល បាន ជូនដំណឹង ស្តីពី ករណី ត្រី ប៉ា សេ អ៊ី ដែល កន្លងទៅ មានការ ផ្សព្វផ្សាយ ថា មាន គេ ចិញ្ចឹម បាន សម្រាប់ លក់ដុំ និង រាយ តាម តម្រូវ ការដែល ការពិត ជា ត្រី កាប ឥណ្ឌា ឬ កាប ស៊ី ស្មៅ ទេ ។
រដ្ឋបាល ជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពី ថ្ងៃទី ១៩ ខែ ត តុលា ឆ្នាំ ២០២១ បាន ជូនដំណឹង ដល់ សាធារណជន ឱ្យ ជ្រាបថា នាពេល ថ្មីៗ នេះ មាន បណ្តាញ ទំនាក់ទំនង សង្គម ហ្វេ ស ប៊ុ កមួយ បាន ផ្សព្វផ្សាយ ថា កសិដ្ឋាន របស់គាត់ មាន ផ្គត់ផ្គង់ ត្រី ប៉ា សេ អ៊ី ធម្មជាតិ ១០០ ភាគរយ ដែល ចិញ្ចឹម នៅក្នុង ទឹកទន្លេ មេគង្គ ផ្ទាល់ តាម លក្ខណៈ បច្ចេកទេស ខ្ពស់ មាន សុវត្ថិភាព ធានា គុណភាព រសជាតិ និង មានការ វេច ខ្ចប់ ប្រកបដោយ អនាម័យ និង ស្តង់ដា ខ្ពស់ ( ផ្ញើជូន ទាំង រស់ ) ជាពិសេស ក៏មាន បោះ ដុំ និង ផ្គត់ផ្គង់ អចិន្ត្រៃយ៍ សម្រាប់ អាហារ ដ្ឋា ន គ្រប់ រដូវ កាល ។

ករណីនេះ មន្ត្រី ជំនាញ រដ្ឋបាល ជលផល បាន ចុះ ស្រាវជ្រាវ ជាក់ស្តែង ឃើញថា មិនមាន កសិដ្ឋាន ណា ដែល ចិញ្ចឹម ត្រី ប៉ា សេ អ៊ី បាន នៅឡើយ ទេ ។ កន្លងមក មានការ ផ្សព្វផ្សាយ មួយចំនួន បាន យក ត្រី កាប ឥណ្ឌា ឬ កាប ស៊ី ស្មៅ មក ផ្សព្វផ្សាយ ជា ត្រី ប៉ា សេ អ៊ី ព្រោះ ត្រី កាប ឥណ្ឌា ឬ ត្រី កាប ស៊ី ស្មៅ មាន ភិនភាគ ខាងក្រៅ ស្រដៀង នឹង ត្រី ប៉ា សេ អ៊ី ដែរ ។
លោក ងិន ឌី នាយ ខណ្ឌ រដ្ឋបាល ជល ផល រាជធានី ភ្នំពេញ បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង នៅ ថ្ងៃទី ២២ ខែតុលា ថាៈ កន្លងទៅ មាន ផេ ក ហ្វេ ស ប៊ុ កមួយ បាន ផ្សព្វផ្សាយ ថា ខ្លួន មាន ចិញ្ចឹម ត្រី ប៉ា សេ អ៊ី បាន នៅក្នុង ទន្លេមេគង្គ ក្រោម ក្នុងភូមិ សាស្ត្រ ស្រុក កៀនស្វាយ សម្រាប់ លក់ដុំ និង រាយ គ្រប់ រដូវ កាល បន្ទាប់ពី ធ្វើការ ស្រាវជ្រាវ ទើប ដឹងថា ជា ប្រភេទ ត្រី កាប ឥណ្ឌា និង ត្រី កាប ស៊ី ស្មៅ ដែលមាន ភិនភាគ ស្រដៀង នឹង ត្រី ប៉ា សេ អ៊ី ។
មន្ត្រី ជំនាញ ខាងលើ បានបញ្ជាក់ ថាៈ បន្ទាប់ពី ក្រុមការងារ បាន ចុះ ស្រាវជ្រាវ រកឃើញ ហេតុផល និង ណែនាំ រួច ម្ចាស់ ផេ ក លក់ ត្រី ប៉ា សេ អ៊ី ក៏ លែង ធ្វើការ ផ្សព្វផ្សាយ ទៀត ។ ការផ្សព្វផ្សាយ កន្លងទៅ ជាការ ក្លែងបន្លំ ។
គួរ និយាយ ឱ្យដឹងថា ត្រី ប៉ា សេ អ៊ី ជា ត្រី ធម្មជាតិ ដែល អ្នកនេសាទ អាច ចាប់បាន មានតែ នៅក្នុង ទន្លេមេគង្គ ក្នុង ខេត្តស្ទឹងត្រែង និង ទន្លេស្រែពក ក្នុង ខេត្តរតនគិរី តែ នៅ រដូវ ទឹក ស្រក ប៉ុណ្ណោះ ។ ត្រី ប៉ា សេ អ៊ី អ្នកនេសាទ ចាប់បាន ដោយ កម្រ និង មានតម្លៃ ថ្លៃ នៅពេល ខ្លះ មានតម្លៃ ពី ៥០ ទៅ ៦០ ដុល្លារ ក្នុង មួយ គីឡូក្រាម ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here