ឆ្អឹង​ដាយ​ណូស័​រត្រា​យ​សេរ៉ា​ថប់​ធំ​បំផុត​របស់​ពិភពលោក រហស្សនាម “Big Jonh” លក់បាន​ជិត ៨ លាន​ដុល្លារ​ក្នុង​ការដេញថ្លៃ​

0
24

“Big John” ជា ឆ្អឹង ដាយ ណូស័ រត្រា យ សេរ៉ា ថប់ដ៏ ធំ បំផុត របស់ ពិភពលោក បាន លក់ ក្នុងតម្លៃ ៧,៧៤ លាន ដុល្លារ ឬ ជាង ៥,៥ លាន អឺរ៉ូ ក្នុង ការដេញថ្លៃ មួយ កាលពី ថ្ងៃ សុក្រ ទី ២២ តុលា ។
ក្រុម បុរាណ វិទូ បាន ដាក់ឈ្មោះ ឆ្អឹង ហ្វូ ស៊ីល នេះតាម ម្ចាស់ ដី ទី ដែល ឆ្អឹង របស់ ដាយ ណូ ស័រ ត្រូវបាន រកឃើញ ។
ដាយ ណូស័ រត្រា យ សេរ៉ា ថប់ ដែល មាន អាយុ ៦៦ លាន ឆ្នាំ មាន គ្រោងឆ្អឹង ពេញលេញ បំផុត សម្រាប់ ពូជ ដាយ ណូ ស័រប្រភេទ នេះ ។ អ្នកស្រាវជ្រាវ អាច ប្រមូលបាន ៦០ ភាគរយ នៃ ឆ្អឹង របស់ វា ពី រដ្ឋ សៅ ដា កូតា សម័យ ទំនើប ។
រក ឃើញ ក្នុង ឆ្នាំ ២០១៤ លលាដ៍ក្បាល របស់ ដាយ ណូ ស័រនេះ មាន ប្រវែង ២,៦២ ម៉ែត្រ ។ ថ្លៃ កប់ ពពក នេះ គឺ ទទួល បាន លើស ពី តម្លៃ លក់ ដែល រំពឹង ទុក ពី ១,២ ទៅ ១,៥ លាន អឺរ៉ូ ។
យោង តាម លោក ឌ្យួ ន រី វើ ជា តំណាង របស់ អ្នកទិញ បាន ឱ្យដឹងថា “ វា ត្រូវ បាន ទិញ ដោយ អ្នកប្រមូល ជនជាតិ អាម៉េរិក ម្នាក់ ហើយ បុគ្គល នោះ ពិតជា រំភើប ជាមួយ នឹង គំនិត នៃ ការ ដែល អាច នាំយក ឆ្អឹង បែបនេះ ទៅ ប្រើប្រាស់ ផ្ទាល់ខ្លួន របស់ គាត់ ” ។
លោក រី វើ និយាយថា “ ប្រវត្តិសាស្ត្រ នៅ ពីក្រោយ ឆ្អឹង នេះ និង ដំណើរការ មើលថែ វា គឺ ពិតជា គួរឱ្យ ចាប់អារម្មណ៍ ខ្លាំងណាស់ ដូច្នេះ ការអភិរក្ស វត្ថុ ធម្មជាតិ បែបនេះ ដែល ត្រូវបាន រកឃើញ នៅក្នុង រដ្ឋ សៅ ដា កូតា សហរដ្ឋ អាម៉េរិក ក៏ ជា អ្វី ដែល ពិសេស បំផុត ផងដែរ ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here