​ត្រី​បបែល​យក្ស​ ជា​ត្រី​ទឹកសាប​មាន​ទំហំ​ធំជាងគេ​បំផុត​នៅ​កម្ពុជា

0
45

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ត្រី បបែល យក្ស ជា ត្រី ទឹកសាប មាន ទំហំ ធំជាងគេ បំផុត នៅ កម្ពុជា ។ ក្រៅពី ត្រី រាជ និង ត្រី គល់រាំង ត្រី បបែល យក្ស គឺជា ប្រភេទ ត្រី ទឹកសាប មាន ទំហំ ធំជាងគេ បំផុត នៅ កម្ពុជា ។

លោកបានពណ៌នាលើបណ្តាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី២១ខែតុលាថា ត្រី បបែល យក្ស នេះ ត្រូវបាន គេ ដឹងថា ជា ត្រី មួយ នៅក្នុង ចំណោម ត្រី មាន ទំហំ ធំ បំផុត នៅលើ ផែនដី ។ ត្រី ប បែល នៅ កម្ពុ ជាមានប្រាំប្រភេទ ហើយ ត្រី បបែល យក្ស គឺជា ត្រី ទឹកសាប ដែលមាន ទំហំ ធំជាងគេ ។ ត្រី បបែល យក្ស នេះ អាច លូតលាស់ និង អាចមាន ទម្ងន់ រហូត ទៅដល់ ជាង ៦០០ គីឡូក្រាម និង មាន ប្រវែង រហូតដល់ ជាង ៥ ម៉ែត្រ គិត រួមទាំង កន្ទុយ វា ផង ។ សូមកុំ ច្រឡំ ថា ជា ប្រភេទ ត្រី សមុទ្រ តែ ជា ប្រភេទ ត្រី ទឹកសាប ដែល គេ រកឃើញ មាន វត្តមាន នៅតាម ដង ទន្លេមេគង្គ និង ទន្លេសាប ។
លោកសរសេរបន្តថាយោងតាម អ្នកសិក្សា ស្រាវជ្រាវ ពី ប្រភេទ ត្រី បបែល យក្ស នេះ ត្រី បបែល យក្ស ទឹកសាប ត្រូវបាន រកឃើញថា មាន វត្តមាន តាម ដង ទន្លេមេគង្គ កម្ពុជា គឺ ចាប់ពី ខេត្តស្ទឹងត្រែង ចុះ មកដល់ ខេត្តក្រចេះ ពេលខ្លះ ដល់ ខេត្តព្រៃវែង ហើយ ត្រី បបែល ទឹកសាប យក្ស នេះ គឺជា ត្រី មួយ ក្នុងចំណោម ត្រី ធំ បំផុត នៅលើ ផែនដី ។ ត្រី បបែល ត្រូវបាន ចាត់ថ្នាក់ ក្នុង បញ្ជី ក្រហម របស់ អង្គការ IUCN ជា ប្រភេទ សត្វ កំពុង រង ការគំរាមកំហែង ។

អ្នកសិក្សា បានលើកឡើង ថា កម្ពុជា គឺជា ទី សុខសាន្ត ជាងគេ របស់ ត្រី បបែល យក្ស ដែល កំពុងមាន វត្តមាន ជាពិសេស គឺ នៅ តំបន់ ព្រែក កាំ ពី ក្នុង ខេត្តក្រចេះ តែ ទោះយ៉ាងណា ជាការ ព្រួយបារម្ភ ដែល ចំនួន ត្រី បបែល យក្ស មានការ ថយចុះ ជា លំដាប់ ដោយ ដោយសារតែ ការនេសាទ ខុសច្បាប់ ។ ត្រី បបែល យក្ស មាន លក្ខណៈ សម្គាល់ ខ្លះៗ គឺ បាត ពោះ មាន ពណ៌ ត្នោត ប្រផេះ ហើយ ជាយក្រែង នៃ ពោះ មាន ពណ៌ ខ្មៅ ខណៈ កន្ទុយ គឺមាន ប្រវែង កន្ទុយ វែង ជាង ដងខ្លួន និង ប្រវែង ដងខ្លួន អាច លូតលាស់ រហូតដល់ ៣ ម៉ែត្រ ។ វា មាន វត្តមាន នៅ ទន្លេមេគង្គ និង ទន្លេសេកុង ដែលមាន បាត ខ្សាច់ និង ចរន្តទឹក មិន ហូរ ហើយ មាន ប្រភេទ ខ្លះ នៅពេល រដូវ បន្ត ពូជ វា នឹង ផ្លាស់ ទី ទៅ សមុទ្រ ដើម្បី បន្ត ពូជ ដោយ កើតកូន បាន ម្តងៗ មាន ចំនួន ច្រើន ហើយ កូន ដែល កើតមក មាន ទំហំ ប្រមាណ ៣០ សង់ទីម៉ែត្រ ហើយ វា លាក់ កូន ក្នុង ស្រកី នៅ អំឡុង ខែ ៧- ទៅ ៩ ខែ ។ ចំពោះ ចំណី របស់ ត្រី បបែល គឺ ស៊ី ត្រី សត្វ ឥត ឆ្អឹង កង និង សត្វល្អិត ជា អាហារ ។ ត្រី បបែល យក្ស អាច រស់នៅក្នុង អាយុ ប្រហែល ១០ ឆ្នាំ ប៉ុន្តែ វា គឺជា ប្រភេទ ត្រី ដែល រីក ធំធាត់ លឿន បំផុត ដូចជា ត្រី គល់រាំង ជាដើម ។
លោករដ្ឋលេខាធិការបានបញ្ជាក់ជាចុងក្រោយថា ត្រី បបែល ត្រូវបាន កំណត់ដោយ អនុក្រឹត្យ លេខ ១២៣ អនក្រ . បក . ចុះ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩ ស្តីពី ការកំណត់ ប្រភេទ ផល ផលិតផល ជលផល ដែល កំពុង រងគ្រោះថ្នាក់ ។ សព្វ ថ្ងែ នេះ ប្រជា នេសាទ នៅតាម ដង ទន្លេមេគង្គ ចាប់បាន ម្តងម្កាល ប៉ុណ្ណោះ ដោយ មង ដែលមាន ទម្ងន់ ពី ៤-៥៥ គីឡូក្រាម ។ ដើម្បី រក្សា ផល ស្តុក ត្រី បបែល នៅតាម ទន្លេមេគង្គ នៅ កម្ពុជា គឺ សូម ចៀសវាង ការទិញ ប្រភេទ ត្រី បបែល នេះ យកមក បរិភោគ ដែលជា វិធានការ មួយ ដើម្បី ចូលរួម ការពារ និង អភិរក្ស ប្រភេទ ត្រី ដែល កំពុង រង ការគំរាមកំហែង នេះ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here