លោករដ្ឋលេខាធិការ​ចែករំលែក​ចំណេះដឹង​អំពីត្រីរាជ

0
25

ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២១ខែតុលា លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានចែករំលែក ចំណេះដឹង អំពីត្រីរាជដែលនៅកម្ពុជាបច្ចុប្បន្ននៅមានសេសសល់តិច
តួចណាស់។

លោកបានសរសេររៀបរាប់ថា ត្រី រាជ ស្ថិតក្នុង ចំណោម ត្រី ធំៗ បំផុត ទាំងបីប្រភេទ នៅ កម្ពុជា ត្រី រាជ ជា ប្រភេទ ត្រី ទឹកសាប ដែល ធំ បំផុត មួយ ហើយ គេ សន្មត ថា ត្រី នេះ ធំ ជាង ត្រី បបែល យក្ស និង ត្រី គល់រាំង ទៅទៀត ។ ត្រី រាជ អាចមាន ប្រវែង រហូតដល់បីម៉ែត្រ និង មាន ទម្ងន់ ប្រមាណ ៣០០ គីឡូក្រាម ។ ត្រី រាជ ស្ថិតក្នុង ក្រុម ត្រី ដែល ពុំមាន ស្រកី មាន ស្បែក រលោង មាន ពុកមាត់ ខ្លី ០២ គូ និង មាន ព្រុយ ខ្នង ច្បាស់ និង មាន ទ្រនុង រឹង ចំនួន ០៧ ព្រុយ ខ្លាញ់ តូច ព្រុយ គូថ វែង មិន ជាប់ ជាមួយ កន្ទុយ និង មាន មាត់ នៅ នៅ ខាងក្រោម ។


លោកបន្តថា ត្រី រាជ ស្ថិតក្នុង បញ្ជី ក្រហម ដែលមាន ចំណាត់ថ្នាក់ កំពុង រង ការគំរាមកំហែង យ៉ាងខ្លាំង ឈានទៅរក ការ ផុត ពូជ (Critical Endangered) របស់ អង្គការ សហភាព អន្តរជាតិ ដើម្បី ការអភិរក្ស ធម្មជាតិ IUCN ហើយ ត្រី នេះ ត្រូវបាន ចុះបញ្ជី ឧបសម្ព័ន្ធ ១ របស់ អនុសញ្ញា សាយ តេស (CITES) ផងដែរ ដែល ហាម ដាច់ខាត ការធ្វើ នេសាទ ទិញ លក់ និង ដឹកជញ្ជូន ផ្សេងៗ ។
ត្រី រាជ ត្រូវបាន ហាមឃាត់ ការធ្វើ នេសាទ ទិញ លក់ និង ដឹកជញ្ជូន តាំងពី សម័យ សង្គមរាស្ត្រនិយម មកម្ល៉េះ តាមរយៈ ក្រម នេសាទ លេខ ៨០ នស ចុះ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៥៦ និង បច្ចុប្បន្ន តាមរយៈ អនុក្រឹត្យ លេខ ១២៣ អនក្រ . បក ចុះ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩ ស្តីពី ប្រភេទ ធនធាន ជលផល ដែល កំពុង រងគ្រោះថ្នាក់ នៅ កម្ពុជា ( ទឹកសាប ) ។ គិត មកទល់ពេលនេះ ក្នុងចំណោម ត្រី ធំៗ បំផុត ទាំងបីប្រភេទ គឺ៖ ទី ១ ត្រី បបែល យក្ស ,ទី ២ ត្រី រាជ និង ទី ៣ ត្រី គល់រាំង ។

ត្រី រាជ គឺជា ប្រភេទ ត្រី គ្មាន ស្រកា ទឹកសាប ដ៏ ធំ បំផុត ។ វា ចូលចិត្ត រស់នៅ តាម ទន្លេសាប បឹង ទន្លេសាប និង តំបន់ មេគង្គ លើ ជាពិសេស តាម អន្លង់ នៅក្នុង ទន្លេមេគង្គ នៅក្នុង ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ហើយ ជា ប្រភេទ ត្រី ធ្វើចរាចរ រយៈ ចម្ងាយ ឆ្ងាយ ។ ត្រី រាជ តែងតែ ត្រូវ ចាប់បាន ជារឿយៗ នៅតាម គន្លង ដាយ ត្រី នៅ ទន្លេសាប ហើយ ការ ចាប់បាន នេះ គ នៅពេល ដែល វា ធ្វើចរាចរ ចេញពី បឹង ទន្លេសាប នៅ ខែតុលា ទៅរក កន្លែង ពង កូន និង លាក់ខ្លួន នៅតាម អន្លង់ ជ្រៅៗ តាម ដង ទន្លេមេគង្គ លើ ។ ត្រី រាជ ពេញវ័យ អាច បន្ត ពូជ បាន នៅពេល មាន អាយុ ចាប់ពីប្រាំមួយទៅប្រាំបីឆ្នាំ ហើយ ពួកវា ពង កូន ចាប់ពី ខែមិថុនា ទៅដល់ ខែកក្កដា នៅ បឹង ទន្លេសាប ហើយ កូន ត្រី រាជ ពេល កើត ដំបូង មាន ប្រវែង ១២ ទៅ ១៥ សង់ទីម៉ែត្រ ។


ត្រី រាជ នេះ អាចរ ស់បាន រហូតដល់ អាយុ ៦០ ឆ្នាំ ហើយ ជា ប្រភេទ ត្រី ដែល ធំ លូតលាស់ លឿន បំផុត គឺ ក្នុង ១ ឆ្នាំ អាច ឡើង ទម្ងន់ ជាង ១០ គីឡូក្រាម ។ ត្រី រាជ ស៊ី ស្លែ ជា អាហារ ចម្បង ដោយឡែក សត្វល្អិត ក្នុង ទឹក គឺជា អាហារ បន្ទាប់បន្សំ ។ តាម របាយការណ៍ ក្នុង រយៈពេល ២០ ឆ្នាំ ចុង ក្រោយនេះ គេ បាន ប្រទះឃើញ ត្រី រាជ មួយ ក្បាល ដែលមាន ទម្ងន់ ជិត៣០០ គីឡូក្រាម និង មាន ប្រវែង ២,៧៤ ម៉ែត្រ ដែល ចូល ដាយ ត្រី ។ ត្រី រាជ នេះ ត្រូវបាន បំពាក់ ឧបករណ៍ តាមដាន និង បាន លែង ចូលទៅក្នុង ទន្លេ វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here