នាយតាក់ស៊ីទម្លាយ​ការ​ពិត​នៅ​ក្រោយ​រឿង​ថា​«លោក​ក្លាយជា​ថៅ​កា​រ៉ា​ស់​ឡាន និង​ដី​ឡូ​តិ៍»

0
31

រាជធានី ភ្នំពេញ ៖ តារា កំប្លែង នាយ តាក់ស៊ី ដែល កន្លង ទៅ ល្បីល្បាញ ថា លោក បាន ក្លាយ ជា ថៅ កា រ៉ា ស់ ឡាន និង ដី ឡូ តិ៍ រស់
នៅ ជីវភាព ឡូយឆាយ នោះ គឺជា រឿង មិន ពិត នោះ ទេ ។ ថ្មី ៗ នេះ តារា កំប្លែង ដែល ធ្លាប់ មាន ប្រវត្តិ បួស ជា ព្រះសង្ឃ មួយ រយៈពេល ខ្លី ក្រោយ ផ្តិត មេដៃ លែង លះ ភរិយា នាង ភី ម នោះ បាន ទម្លាយ ការ ពិត អំពី ជីវិត របស់ ខ្លួន ថា កំពុង ស្ថិត ក្នុង ស្ថានភាព លំបាក រស់នៅ ផ្ទះ ជួល គេ តម្លៃ ត្រឹមតែ៦០ ដុល្លារក្នុង មួយ ខែ តែ ប៉ុណ្ណោះ ។

តារា កំប្លែង នាយតាក់ស៊ី ដំបូង ឡើយ ត្រូវ បាន គេ ទម្លាយ អោយ ដឹង ថា ស្ថានភាព របស់ តារា កំប្លែង រូប នេះ បាន ប្រែប្រួល ៣៦០ ឌឺ ក្រេ តែ ម្តនោះ គឺ លោក បាន ផ្លាស់ ទៅ នៅផ្ទះ ជួល មួយ ខែ ៦០ ដុល្លារ ខុស ពី អតីត កាលដែល លោក ធ្លាប់ ហ៊ឺហារ ក្រោយ ចាប់ ឈោង ភាព ល្បីល្បាញ តាម រយៈ អាជីព កំប្លែង កន្លង មក ។

យ៉ាងណាមិញ ឆាកជីវិត មិន ទៀងទាត់ ឡើយ បន្ទាប់ ជួប ព្យុះ ភ្លៀង ជាមួយនឹង ការ រួម រិ ត ដោយ ជំងឺ នាយ តាក់ស៊ី ធ្លាប់ បានរ ត់ទៅ បួស ដោយ សម្រេច លែងលះ ជាមួយ ភរិយា ដោយ សម្អាង ថា ខ្លួន នឹង បួស អស់ មួយ ជីវិត ។ យ៉ាងណា ការ សាង ផ្នួស បួស ជា ព្រះសង្ឃ មិន បាន ប៉ុន្មាន ផង លោក ក៏ សម្រេច ផ្សឹក វិញ ដោយសារ ជំងឺ ប្រចាំ កាយ របស់ លោក កាន់តែ ធ្វើទុក្ខ ខ្លាំង ហើយ លោក អាច នឹង អស់ ជីវិត ប្រសិនបើ លោក នៅ បន្ត បួស ។

ក្រោយ ពី សឹក វិញ នាយ តាក់ស៊ី ក៏ ត្រូវ បាន ផ្តល់ ឱកាស បាន ចូលរួម លេង កំប្លែង ជា ថ្មី ឡើង វិញ នៅ ស្ថានីយទូរទស្សន៍ CTN ។ ទោះជា យ៉ាង ដំណើរ ជីវិត របស់ នាយ តាក់ស៊ី ហាក់ លិចអណ្តែត មិន ទៀង ខ ណះ ពេល បច្ចុប្បន្ន លោក គ្មាន សល់ អ្វី ជា ដុំ កំភួន នៅ ជាប់ ខ្លួន ត្រឹម រស់នៅ ផ្ទះ ជួល ជាមួយ ជីវភាព មួយ រស់ ៗ ប៉ុណ្ណោះ ។

យ៉ាងណា ក្តី តារា កំប្លែង រូប នេះ បាន ទម្លាយ មូលហេតុ ដែល ធ្វើ លោក ធ្លាក់ខ្លួន បែប នេះ ដោយសារ លុយ ដែល លោក រកបាន ពី ការ សម្តែង គឺ ត្រូវ បែក ចែក សម្រាប់ ចាយ ខ្លួនឯង ផង និង ត្រូវ មើល ម្តាយ ដែល កំពុង តែ ឈឺ ផង ។ នៅ ក្នុង បទ សម្ភាសន៍ ជាមួយ ពិធីករ និង តារា សម្តែង លោក អ៊ី ម ជីវ៉ា កាលពី ពេល ថ្មី ៗ នេះ នាយ តាក់ស៊ី បាន លើក ឡើង ថា បច្ចុប្បន្ន លោក កំពុង ស្នាក់ នៅផ្ទះ ជួល មួយ កន្លែង នៅ ម្តុំ ស្ថានីយទូរទស្សន៍ CTN ក្ន ង មួយ ខែ ៦០ ដុល្លារ ។
លោក បញ្ជាក់ ថា សម្រាប់ ការងារ ក្រៅពី ការ សម្តែង នៅ ស្ថានីយទូរទស្សន៍ CTN នោះ លោក មិន មានការ ងារ អ្វី ផ្សេង ឡើយ ។ លោក បន្ត ថា លោក ពិតជា អរគុណ អគ្គនាយក ស្ថានីយ៍ និង លោកតា វ៉ិច ទ័ រ ដែល បាន ផ្តល់ ឱកាស ម្តងទៀត សម្រាប់ លោក សម្តែង បើ ទោះបីជា លោក បាន ផ្តាច់ កុងត្រា ក្នុង ពេល ដែល លោក បាន ទៅ បួស នោះ ក្តី ។

នាយ តាក់ស៊ី បាន បន្ថែម ថា ការ ឡើង សម្តែង នៅ CTN របស់ លោក គឺ គិត តម្លៃ តាម Show ដែល សម្តែង ពោល មិន មាន ប្រាក់ខែ ដួច ដែល លោក នៅ ជាប់ កុងត្រា នោះ ឡើយ ។ លោក ថា លុយ ដែល បាន សម្តែង នោះ គឺ បាន បែក ចែក ថ្លៃ ចាយវាយ ឈ្នួល ផ្ទះ ទឹក ភ្លើង ពិសេស ម្តាយ ឈឺ ខ ណះ ពេល កន្លង មក លោក ក៏ បាន ចំណាយ លើ ការ ព្យាបាល លោកយាយ របស់ លោក នៅ មុន ពេល លោកយាយ លោក ទទួលមរណភាព នោះ ផង ដែរ ។
ទោះជា យ៉ាងណា បើ តាម នាយ តាក់ ស៊ី លោក បាន ស្នើ សុំ ដល់ មហាជន កុំអោយ មានការ យល់ ច្រឡំ ថា កន្ក ង មក លោក ធ្លាប់ ក្លាយជា ថៅ កា រ៉ា ស់ ឡាន និង ដី ឡូ តិ៍ ព្រោះ ធាតុ ពិត អ្វី ទាំង អស់នោះ គឺ លោក គ្រាន់ ជា ការ សម្តែង និង ឈរឈ្មោះ អោយ គេ ប៉ុណ្ណោះ ។ លោក ថា គេ ហៅ យើង ទៅ ថត និង អោយ យើង ឈរឈ្មោះ អោយ ដើម្បី អោយ អតិថិជន ឆាប់ បាន ស្គាល់ ហាង និង ផលិតផល គេ ប៉ុណ្ណោះ ។
នាយ តាក់ ស៊ី បញ្ជាក់ ថា បច្ចុប្បន្ន លោក មិន សល់ អ្វី ឡើយ បើ សូ ម្បី តែ ម៉ូតូ មួយ គ្រឿង សម្រាប់ ជិះ ធ្វើការ ក៏ គ្មាន ឡើយ ដោយពេល ខ្លះ ពេល ចេញ សម្តែង ឆ្ងាយ ៗ ម្តង គឺ បាន នាយ ក្រូច មក យក ។ ពាក់ព័ន្ធ ទៅ នឹង ជីវិត គ្រួសារ វិញ នាយ ក្រូច បាន លើក ឡើង ថា នាយ មានចិត្ត សប្បាយ រីករាយ នៅ ពេល ដែល លោក បានឃើញ អតីត ភរិយា របស់ លោក មានគ្រួសារ ថ្មី និង បាន សាង អនាគត ថ្មី ព្រោះ រវាង លោក និង អតីត ភរិយា នាង ភី ម បាន សម្រេច ចែកផ្លូវ គ្នា ដោយ សន្តិវិធី រួច ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here