“ប៉ាឆាវត្តដុន” សាកស.ពជាង ១០.០០០ ត្រូវបានគេបញ្ចុះ ក្នុងមូលហេតុព្រឺព្រួ.ច

0
40

ប្រទេសថៃ៖ ប្រសិនបើលោកអ្នកសួរទៅប្រជាជនថៃ អំពីកន្លែងបញ្ចុះស.ពដែលគួរខ្លាចបំផុតប្រចាំទីក្រុងបាងកក នោះពួកគេប្រាកដជាប្រាប់ថា គឺទី “ប៉ាឆាវត្តដុន” ដែលមានន័យទូទៅថា ផ្នូរនៅប្រាសាទវត្តដុន ជាក់ជាមិនខានឡើយ។ តើទីនោះមានអ្វីពិសេស?
យោងតាមសារព័ត៌មានថៃបានចុះផ្សាយឱ្យដឹងថា កាលពីជាង ៥០ ឆ្នាំមុន បណ្ដុំផ្នូរខ្មោចដ៏ធំនេះគឺជាកន្លែងបញ្ចុះស.ពមនុស្សជាច្រើនដែលបានស្លាប់ជាញឹកញាប់ដោយសារគ្រោះថ្នាក់ដ៏ខ្លោចផ្សាផ្សេងៗ និងមកពីទីកន្លែងផ្សេងៗគ្នា។ ក្នុងនោះរួមមានអត្តឃា.ត ឃា.តកម្ម គ្រោះថ្នាក់ចរាចរណ៍។ល។ ហើយអត្តសញ្ញាណរបស់ពួកគេភាគច្រើនមិនអាចរកឃើញឡើយ ឬគ្មានអ្នកណាស្គាល់ភិនភាគស.ពទាំងនោះឡើយ។ ហេតុដូច្នេះ ទោះបីជាមានសាកស.ពរហូតដល់ជាង ១០.០០០ នាក់ត្រូវបានគេបញ្ចុះនៅទីនេះក៏ដោយ ក៏ផ្នូរភាគច្រើនមិនត្រូវបានគេដាក់ឈ្មោះនោះទេ។ បច្ចុប្បន្ននេះ តំបន់ជុំវិញប្រាសាទនេះមានភាពស្ងាត់ជ្រងំ និងគ្របដណ្ដប់ដោយព្រៃស្មៅក្រាស់ មានតែសំឡេងឆ្កែលូ និងសម្រែកឆ្មាង៉ោងយំស្រែកទាំងយប់ទាំងថ្ងៃទ្រហឹងអ៉ឺងអាប់។

អ្វីដែលកាន់តែរន្ធត់ព្រឺព្រួចនោះ គឺថា មានពាក្យចចាមអារ៉ាមពីអ្នករត់តាក់ស៊ីនៅតំបន់នោះថា ពួកគេមិនហ៊ានដឹកភ្ញៀវទៅក្បែរ ឬទៅទទួលភ្ញៀវនៅក្បែរតំបន់នោះទេ ព្រោះថា ពេលខ្លះខំទៅឈប់ឡានចាំ តែមិនឃើញមានភ្ញៀវចេញមកសោះ រហូតពេលចេញទៅវិញ ស្រាប់តែឃើញភ្ញៀវអង្គុយក្នុងឡានជាច្រើន ដែលមិនដឹងថាឡើងលើឡានតាំងពីពេលណានោះទេ។ និងពេលខ្លះ ក្រោយពេលដឹកភ្ញៀវទៅទម្លាក់នៅម្ដុំៗនោះ ស្រាប់តែបាត់ភ្ញៀវអស់ពីឡានដោយមិនដឹងមូលហេតុ មិនទទួលបានប្រាប់សូម្បីមួយបាតក៏មាន។

ចំពោះអ្នកស្រុកនៅម្ដុំនោះវិញបានឱ្យដឹងថា ពួកគេច្រើនតែឃើញតាក់ស៊ីចាកចេញពីតំបន់នោះដោយដឹកអ្នកដំណើររងរបួសយ៉ាងធ្ងន់ធ្ងរ ឈាមដាបពេញខ្លួន ខ្លះបាត់ដៃ ខ្លះបាត់ក្បាល អង្គុយនៅកៅអីខាងក្រោយ ឬពេលខ្លះសូម្បីតែនៅក្បែរអ្នកបញ្ជាចង្កូតក៏មានមនុស្សអត់ក្បាលអង្គុយជាមួយដែរ។ អ្នកស្រុកដឹងយ៉ាងច្បាស់ថា អ្នកដែលអង្គុយក្នុងឡានតាក់ស៊ីនោះមិនមែនជាមនុស្សទេ ប៉ុន្តែពេលខ្លះម្ចាស់តាក់ស៊ីមិនដឹងរឿងនេះទេ ព្រោះគេអាចមើលទៅភ្ញៀវទាំងនោះ គឺឃើញសុទ្ធតែជាមនុស្សធម្មតា។

ទោះបីជាយ៉ាងណា សព្វថ្ងៃនេះផ្នែកខ្លះនៃផ្នូរខ្មោ.ចត្រូវបានផ្លាស់ប្ដូរទៅជាឧទ្យានមួយដែលអាចទៅថតរូបលេងកម្សាន្តបាន ប៉ុន្តែពេលខ្លះអ្នកស្រុកក៏បារម្ភណាស់ដែរ ព្រោះមិនអាចបែងចែកដាច់ថា តើអ្នកដែលដើរកម្សាន្តនៅទីនោះ តើមួយណាជាមនុស្ស និងមួយណាជាខ្មោ.ចពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here