ហេតុអ្វីលោកColin Powellចាក់វ៉ាក់សាំងគ្រប់ដូសហើយនៅតែស្លាប់ដោយសារកូវីដ-19ទៀត?

0
22

មរណភាពរបស់អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និង ជាឧត្តមសេនីយផ្កាយ ៤ Colin Powell ដោយកូូវីដ១៩ ទោះបីជាលោកបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តីនោះ បានផ្តល់ជាលេសដល់ក្រុមពួកប្រឆាំងវ៉ាក់សាំងដែលលើកពីភាពមិនបានការនៃកាតព្វកិច្ចវ៉ាក់សាំង ។
ដើម្បីកំចាត់ការធ្វើអាជីវកម្មលើរឿងនេះ ក្រុមអ្នកឯកទេសបានអោយដឹងថា វ៉ាក់សាំងបង្ការកូវីដ១៩ ពិតមែនតែមិនមានប្រសិទ្ធភាព ១០០ % តែវាបានជួយអ្នកចាក់ហើយចៀសបានពីភាពធ្ងន់ធ្ងរនៃការរុករានរបស់វីរុស ។ ដោយឡែក ចំពោះលោក Colin Powell លោកមានជំងឺមហារីកឈាមម្យ៉ាងឈ្មោះ Multiple Myeloma ដែលជាប្រភេទមហារីកវាយលុកទៅលើប្រព័ន្ធសុំារបស់មនុស្ស ពិសេសការបំផ្លាញ Plasma ឈាមដែលទទួលផលិតអង្គបដិបក្ខនេះតែម្តង ។​ ជាធម្មតា មានអ្នកជំងឺ multiple myeloma តែ ៥០ % ប៉ុណ្ណោះដែលអាចផលិតអង្គបដិបក្ខបាននៅក្រោយពេលទទួលបានការចាក់វ៉ាក់សាំង ហើយនៅពេលចាក់ថ្នាំវ៉ាក់សាំងជំរុញហើយក្តី ក៏នៅមាន ៣៣ % ទៀតដែលនៅតែមិនអាចផលិតអង្គបដិបក្ខបាន ។ បន្ថែមពីលើនេះទៀត វ័យចំណាស់របស់លោក Colin Powell ( លោកមានអាយុ ៨៤ ឆ្នាំ ) កាន់តែធ្វើអោយលោកឆាប់រងគ្រោះពីការវាយលុកនៃវីរុសកូវីដ១៩ នេះជាងមនុស្សធម្មតា និង នៅវ័យក្មេង – Slate. Medical Examiner ថ្ងៃទី ១៨ តុលា ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here