បុរសម្នាក់ បា នបា-ញ់ ស ម្លា ប់ ខ្លួន ឯ ងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី
នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា(ស ព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា ស ព មា ន ស្នាមរបួ ស ធ្លា-យពី សៀតផ្កា ស្ដាំទៅឆ្វេង។
វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុ ធខ្លី១ដើមម៉ា ក ZORAKI 2914-T, បង់១ មាន គ្រា ប់ក្នុងប ង់ ៦ គ្រា ប់ ក្នុងកាណុង១, សំបកកាទុស១ និងបា ល់គ្រាប់១។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះ មានវិបត្តិរឿងលុយ កា ក់ធ្ង ន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុ កូនចៅងើបពីដេកដើរក មេ មិន ឃើញព្រោះ ណា ត់គ្នាត្រូវទៅខេត្តកំពត
ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរ ចាក់មើលស្រាប់ តែឃើញជនរងគ្រោះ ដេ កស្លាប់បាត់ទៅហើយដោយមាន ឈា មផ្នែ ក ក្បាល រួចក៏ ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិ ជ្ជមានជំងឺកូវីដ-១៩។
យោងតាមការសន្និដ្ឋានវា យតម្លៃ ការពិនិត្យនិង វិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអម សាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើ អ ត្ត ឃាត ដោយ បា-ញ់ ស ម្លា- ប់ខ្លួនពិត ប្រាកដមែន។
បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួ សារយកទៅធ្វើបុណ្យតាមប្រពៃណី ៕