អព្ភូតហេតុ ផ្លេកបន្ទោរ ទាំង​ព្រឹក ចុងក្រោយ រន្ទះ​បាន​បាញ់​សត្វ​គោ ងាប់ ១១ ក្បាល

0
36

បាត់ដំបង : អព្ភូតហេតុ ធម្មជាតិ កើត ឡើងជា ផ្គរ និង ផ្លេកបន្ទោរ បង្ក ការភ្ញាក់ផ្អើល ទាំង ព្រឹក ចុងក្រោយ រន្ទះ បាន បាញ់ សត្វ គោ របស់ កសិករ ងាប់ អស់ ១១ ក្បាល ។
នគរបាល មូលដ្ឋាន បានអោយដឹងថាៈ ហេតុការណ៍ រន្ទះបាញ់ ខាងលើនេះ បានកើត ឡើង នៅវេលា ម៉ោង ៩ ៈ ៣០ នាទី ព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុច ក្រុមទី ១៦ ក្នុងភូមិ បឹង ទឹម ឃុំ តា ប៉ុន ស្រុក សង្កែ ខេត្តបាត់ដំបង ។
គ្រោះថ្នាក់ ផ្តើមចេញពី ធម្មជាតិ នេះដែរ បណ្តាលឱ្យ សត្វ គោ របស់ អ្នកស្រុក ងាប់ អស់ ចំនួន ១១ ក្បាល ក្នុងពេល តែមួយ ខណៈដែល ម្ចាស់ កំពុង ដេញគោ របស់ខ្លួន ឱ្យទៅ ស៊ី ស្មៅ ផ្ដុំគ្នា ជា ហ្វូង នៅ ទីវាល ហើយនឹង មួយចំនួនទៀត ត្រូវ រន្ទះបាញ់ នៅក្នុង ក្រោល តែម្តង ។
ប្រភពពី សមត្ថកិច្ច បានបញ្ជាក់ បន្ថែម ដែរ ថាៈ សត្វពាហនៈ ដែល ត្រូវ រន្ទះបាញ់ ក្នុងពេល តែមួយ ចំនួន ច្រើន នេះ ជា កម្ម សិទ្ធ របស់ ម្ចាស់ ផ្សេងៗ គ្នា ដោយ ម្ចាស់ ខ្លះ ត្រូវ ងាប់ សត្វ គោ ២ ក្បាល និង ខ្លះទៀត ងាប់ ដល់ ៣- ៤ ក្បាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here