ផ្ទេរ​ប្រេងសាំង មិន​ប្រយ័ត្ន ឆ្លង​ចរន្ត ផ្ទុះ​ឆេះ​បំផ្លាញ​អស់ ទ្រព្យសម្បត្តិ​ជាច្រើន

0
25

បាត់ដំបងៈ ផ្ទេរ ប្រេងសាំង ចូល ស៊ីទែន ខុស បច្ចេកទេស បណ្តាល ឲ្យ ផ្ទុះ ឆាបឆេះ យ៉ាង សន្ធោសន្ធៅ បំផ្លាញ អស់ទ្រព្យ សម្បត្តិ ជាច្រើន ។ ករណី អគ្គិភ័យ នេះ បានកើត ឡើង នៅវេលា ម៉ោង ប្រមាណ ជាង ៤ រសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ស្ថិតក្នុង ភូមិ ឈើទាល ឃុំ ឈើទាល ស្រុក បាណន់ ខេត្តបាត់ដំបង ។
ប្រភពព័ត៌មាន បឋម ពី សមត្ថកិច្ច នៅ ទីតាំង កើតហេតុ បានបញ្ជាក់ ថាៈ មុនពេល កើតហេតុ មាន រថយន្ត ផ្ទុក ប្រេងសាំង មួយគ្រឿង បានមក ផ្ទេរ ប្រេង ចូល ស៊ីទែន ក្នុង កន្លែងកើតហេតុ បាន បន្តិច ក៏ ស្រាប់តែ ឆ្លង ចរន្តអគ្គិសនី ហើយ បាន បង្ក ជា អណ្តាតភ្លើង ឆាបឆេះ យ៉ាង សន្ធោសន្ធៅ មួយ រំពេច នៅក្នុង ឃ្លាំង ស្តុក ប្រេង នៅ ផ្នែក ខាងក្រោយ រហូត អណ្តាតភ្លើង បាន ឆាបឆេះ រាលដាល ដល់ តួ ផ្ទះ ធំ ភ្លាមៗ បង្ក ការខាតបង់ អស់ទ្រព្យ សម្បត្តិ ជាច្រើន ប៉ុន្តែ នៅ មិនទាន់ ដឹង ពី ទំហំ នៃ ការខូចខាត ជាក់លាក់ នៅឡើយ ទេ ។
ផ្ទះ ដែល រង ការបំផ្លាញ ក្រោម អណ្តាតភ្លើង នេះ ជា ប្រភេទ ផ្ទះថ្ម កម្ពស់ ២ ជាន់ មាន ដាក់លក់ គ្រឿងសំណង់ និង លក់ ប្រេងសាំង ផងដែរ ដែល ម្ចាស់ មានឈ្មោះ ម៉ាន់ ចៃ ជា អាជីវករ ។ ភ្លាមៗ កម្លាំង បង្ការ ពន្លត់ អគ្គិភ័យ របស់ អធិការដ្ឋាន នគរបាល ស្រុក ក៏ដូចជា ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បាន អន្តរាគមន៍ ពន្លត់ ទប់ស្កាត់ ការឆេះ ឆ្លង រាលដាល ទាន់ពេលវេលា ដោយ ប្រើប្រាស់ រថយន្ត ទឹក ពន្លត់ អគ្គិភ័យ អស់ ជាច្រើន គ្រឿង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here