DJ Nana អត់ទ្រាំមិនបានព្រលះចំៗ អ្នករិះគន់ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣ម៉ឺនរៀល

0
47

អ្នកនាង នាង សុ វ៉ាត នា ហៅ DJ Nana ដែលជាពិធីការិនី និងជាវាគ្មិនដ៏ចំណានមួយរូប ជាពិសេសតែងតែមានការចែករំលែកបទពិសោធជីវិតជូនទៅដល់យុវវ័យ បានព្រលះចំៗអ្នករិះគន់ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣ម៉ឺនរៀលទើបតែចេញថ្មីថាមានភាពពណ៌ស្រដៀងគ្នាទៅនឹងក្រដាសប្រាក់ប្រភេទមុនៗ។

DJ Nana បានរៀបរាប់នៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា “”ម៉េចក៏ធ្វើលុយពណ៌ស្រដៀងគ្នាម្ល៉េះ?” “ទំហំប្រហាក់ប្រហែលគ្នាអ៊ីចឹង?” “ម៉េចមិនព្រមធ្វើអញ្ចេះអញ្ចុះវិញ…? ”
មានការលើកឡើងអវិជ្ជមាន បណ្តុះបង្អាប់ច្រើនណាស់ អំពីធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀល ដែលទើបនឹងបានប្រកាសផ្សាយថ្មីៗនេះ ដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ សម្តេចព្រះនរោត្តម សីហនុ។
គិតសាក មើល ថា បើ ចង់ តម្រូវ ចិត្តឱ្យ បាន គ្រប់ គ្នា ត្រូវ បោះ យ៉ាង ម៉េច វិញ ? ទាល់ តែ ដូច ដុល្លារ ទាំង អស់ ទើប ស្រួល ចាយ មែន ? ចាយ លុយ ដុល្លារ ដែល ពណ៌ មិនជម្លៀសគ្នា ទំ ហំ សឹងតែដូច គ្នា ទាំង អស់ មិន ដែរ រអ៊ូ ថា ពិបាក ចាយ ផង ហេហេហេហេ…និយាយ ត្រង់ ! លុយ ខ្លួន ឯង លេខ ខ្លួន ឯង រូប ដែល ខ្លួន ឯង ស្គាល់ លេខ គ្រើម ដែល ជនពិការ អាច ចំ ណាំ បាន…វា អត់ មាន អី លំ បាក ទេ ហើយ មាន មោទនភាព ទៀត ផង ”។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែតុលា រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យធនាគារជាតិនៃកម្ពុជាធ្វើ ចរាចរ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ប្រើប្រាស់ទូទាំងប្រទេសនូវក្រដាសប្រាក់ ៣ម៉ឺនរៀល ដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្ត សីហនុ ។ ដោយទំហំ នៃក្រដាសប្រាក់ ៣ម៉ឺនរៀល ថ្មីនេះ មាន បណ្តោយ១៧០មម ទទឹង៧៥មម មានពណ៌បៃតង ត្នោត និងស្វាយ ជាពណ៌ចម្បង៕

LEAVE A REPLY

Please enter your comment!
Please enter your name here