រដ្ឋាភិបាលផ្តល់កិច្ចសន្យារៀបចំផែនការមេដើមី្បអភិវឌ្ឍខេត្តព្រះសីហនុដល់វិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញ ស៊ិនជិន(UPDIS)ចិន

0
21

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងអោយដឹងថាកាលថ្ងៃទី18តុលានេះ
លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេដើមី្បអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាមួយវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញ ស៊ិនជិន(UPDIS)ចិន តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថានទូតនៃបណ្តាប្រទេសជាមិត្ត, អង្គការអន្តរជាតិ និងសមា គមពាណិជ្ជកម្មមួយចំនួន។


ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងគឺមានគោលបំណង,ម្យ៉ាងដើម្បីទាញយកសក្ដានុ ពលអភិវឌ្ឍយ៉ាងច្រើនដែលខេត្តព្រះសីហនុមាន ស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក, និង ម្យ៉ាងទៀត, ដើម្បីចាប់យកកាលានុវត្តថ្មីៗ និង ទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញ ពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកកាន់កម្ពុជា ក្រោយ វិបត្តិកូវីដ-១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និង វិស័យសេវាកម្ម ប្រកបដោយចីរភាព និង ភាពធន់ ។ ដោយពិនិត្យឃើញពីសក្ដានុពលទាំងនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និង ស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា “ក្បាលម៉ាស៊ីន” មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។ដើម្បីសម្រេច ឱ្យបាននូវចក្ខុ-វិស័យនេះ, ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ៖(១) ទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍,(២) តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខាសម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), (៣) តំបន់ប្រកបដោយបរិស្ថានបៃតងនិងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និង ជាពិសេស (៤) ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ជាក់ថា«ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង ៣០ ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិន ។ វិទ្យាស្ថាន UPDIS នឹងប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យមានគុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍នយោបាយ, សេដ្ឋកិច្ច និង សង្គមកម្ពុជា ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់មិត្តអ្នកកាសែតកម្ពុជានៅទីក្រុងសុិនឈិន កាលពីឆ្នាំ២០១៩ លោកនាយកនៃវិទ្យាស្ថាន(UPDIS)​បានថ្ឡែងអះអាងថា«លោកហ៊ានភ្នាលថា នៅអនាគតដ៏ខ្លីខាងមុខនេះ ទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងសុិនឈិនទីពីរ»។

LEAVE A REPLY

Please enter your comment!
Please enter your name here