ទប់មិនជាប់! តារាកំប្លែង នាយ កុយ និង អ្នកនាង អម្ពរ ទេវី ក៏ចេញមកនិយាយពី ខ្ញុង ដែរអ្នកទាំងពីរថា… (មានវីដេអូ)

0
47

កម្សាន្ត ៖ ពេលនេះរឿងរបស់តារាកំប្លែង ខ្ញុង ដែលបានជំពាក់បំណុលគេនោះគឺកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជននៅលើបណ្តាញសង្គមយ៉ាងខ្លាំង ​ហើយពេលនេះ ខ្ញុង កំពុងតែដោះស្រាយជាមួយនិងម្ចាស់បំណុលយ៉ាងសកម្មផងដែរ ហើយទឹកប្រាក់ដែល ខ្ញុង ជំពាក់គេនោះគឺមានចំនួនរហូតដល់ទៅ ៥៧ មុឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញជុំវិញរឿង ខ្ញុង ជំពាក់បំណុលគេហើយលើកដៃសំពះសុំជំនួយពីមហាជន​បែបនេះត្រូវបានតារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយកុយ បានបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖ «អ្នកសិល្បៈភាគច្រើនតែងតែជួបការខ្វះខាតហើយ តែសំខាន់កិត្ដិយសរបស់យើងទម្រាំកសាងបានប៉ុណ្ណេះ…យើងខំរក្សាទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះដែរសូម្បីតែតារាសម្តែងជើងចាស់អ្នកនាង​ អម្ពរ ទេវី បានបង្ហោះរូបថតតារាកំប្លែងជើងចាស់ចំនួន ៤នាក់ ដែលក្នុងនោះមានដូចជា នាយ សាន ម៉ៅ យាយ ណយ សំណាង តា សង់ ស៊ីស និងនាយក្ដឹប មិនត្រឹមតែប៉ុណ្ណោះអ្នកនាង អម្ពរ ទេវី ក៏បានភ្ជាប់មកជាមួយនិងសំណេរមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «មើលចុះសុទ្ធតែតារាកំប្លែងជើងចាស់សួរថា…ហើយបើជ្រុលជួយគាំទ្រសិល្បៈគួរនឹកឃើញដល់ពួកគាត់ផង…ចូលរួមពិចារណាតាមការគួរ»៕​

LEAVE A REPLY

Please enter your comment!
Please enter your name here