ឪពុកម្ដាយ អា ហ្វ ហ្គា នី ស្ថាន បង្ខំចិត្ត លក់ កូន រប ស់ ពួកគេ ដើម្បី សងបំណុល ខណៈ ភាពក្រីក្រ កើនឡើង

0
140

ឪពុកម្ដាយ អា ហ្វ ហ្គា នី ស្ថាន មួយ ចំនួន បាន បង្ខំចិត្ត លក់ កូនរ បស់ ពួកគេ ដើម្បី សងបំណុល ខណៈពេលដែល ភាពក្រីក្រ កំពុង កើនឡើង ក្នុងប្រទេស អា ហ្វ ហ្គា នី ស្ថាន បន្ទាប់ពី ការចូល កាន់អំណាច របស់ ក្រុម តា លី បង់ នេះ បើតាម របាយការណ៍ រប ស់កា សែត The Wall Street Journal ។ កាសែត WSJ បានលើកឡើង អំពី ករណី ស្ត្រី សម្អាតផ្ទះម្នាក់ ឈ្មោះ សា លេ ហា ដែល បាន លក់ កូនស្រី អាយុ ៣ ឆ្នាំ ទៅឱ្យ ម្ចាស់បំណុល ដើម្បី ដោះស្រាយ បំណុល ៥៥០ ដុល្លារ ។ អ្នកស្រី សា លេ ហា មាន ចំណូល ៧០ សេន ក្នុង ១ ថ្ងៃ ពី ការងារ ហើយ ស្វាមី របស់ អ្នកស្រី គ្មាន ការងារ ធ្វើ ច្បាស់ លាស់ ទេ ។ រីឯ ម្ចាស់បំណុល ឈ្មោះ ខា – លី ដ អា ម៉ា ដ វិញ បាន និយាយថា លោក ក៏ មិនមាន ប្រាក់ ដែរ ហើយ គ្មាន ជម្រើស អាច ដោះស្រាយ បំណុល នេះ បាន ក្រៅពី ការយក កូនស្រី របស់ សា លេ ហា ទេ ។ កាលពី ខែ មុន កម្មវិធី អភិវឌ្ឍន៍ របស់ អង្គការសហប្រជាជាតិ (UDNP) បាន និយាយថា ប្រទេស អា ហ្វ ហ្គា នី ស្ថាន គឺ កំពុង ឈានទៅរក « ភាពក្រីក្រ សកល » បន្ទាប់ពី ការចូល កាន់ អំ ណា ចរ បស់ ក្រុម តា លី បង់ ដោយ មានការ ព្យាករ ថា ក្នុង រយៈពេល មួយ ខាង មុខ នេះ អត្រា ភាពក្រីក្រ នឹង កើនដល់ ៩៧ ទៅ ៩៨ ភាគរយ ។ កត្តា ជាច្រើន បាន បង្កឱ្យមាន វិបត្តិ ក្រីក្រ នេះ កត្តា ដ៏ ធំ មួយ នោះ គឺ ការ សម្រេច របស់ រដ្ឋាភិបាល អាមេរិក ក្នុងការ បង្កក ទ្រព្យ បម្រុង របស់ ធនាគារកណ្ដាល អា ហ្វ ហ្គា នី ស្ថាន ប្រមាណ ១០ ពាន់ លាន ដុល្លារ ដែល គេ សង្ស័យថា ត្រូវបាន ផ្ញើ នៅ ធនាគារកណ្ដាល អាមេរិក សាខា ទីក្រុង ញូវយ៉ក ។ រដ្ឋាភិបាល អាមេរិក បានធ្វើ បែបនេះ ដើម្បី ដាក់ កំណត់ លើ ធនធាន របស់តា លី បង់ ប៉ុន្តែ អ្នក រិះគន់ ជាច្រើន បាន និយាយថា ការសម្រេចចិត្ត នេះ ចុងក្រោយ នឹង ប៉ះពាល់ ប្រជាជន អា ហ្វ ហ្គា នី ស្ថាន ដោយផ្ទាល់ ៕ (AFP ថ្ងៃទី១៩ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here