ការវិភាគ រកឃើញថា អាមេរិក ចិន និង រុស្ស៊ី ជា អ្នក បញ្ចេញ ឧស្ម័ន CO2 ច្រើនជាងគេ ចាប់តាំងពី ឆ្នាំ១៨៥០ មក

0
43

នៅពេល និយាយ អំពី ការទូត អាកាសធាតុ អន្តរ ជាតិ ការទទួលខុសត្រូវ ចំពោះ ការបំពុល កាបូន ទាំងអស់ នៅក្នុង បរិយាកាស ពិតជា សំខាន់ ហើយ អ្នក បំពុល កាន់តែ ធំ កាន់ តែមាន ការទទួល ខុសត្រូវ ច្រើន ចំពោះ ការឡើង កម្ដៅ ផែនដី នាពេល បច្ចុប្បន្ន ។ ការវិភាគ ចេញផ្សាយ កាលពី ដើមខែតុលា ស្ដីពី ការ បំ ភាយ កាបូន ឌីអុកស៊ីត (CO2) សរុប របស់ ប្រទេស នានា ចាប់តាំងពី ឆ្នាំ១៨៥០ របស់ កម្មវិធី Carbon Brief បង្ហាញថា សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ចូលរួម ប្រមាណ ៤០ ភាគរយ នៃ ការបញ្ចេញ ឧស្ម័ន CO2 ដែល ប្រមូលបាន ពី សកម្មភាព របស់ មនុស្ស ។ ប្រទេស ប្រេ ស៊ី ល និង ឥណ្ឌូ នេ ស៊ី ទទួលខុសត្រូវ ៨,៦ ភាគរយ ដោយសារតែ ការកាប់បំផ្លាញ ព្រៃឈើ អស់ ជាច្រើន ទសវត្សរ៍ និង ប្រទេស អាល្លឺម៉ង់ ដែល ស្ថិតនៅក្នុង បញ្ជី កំពូល ទាំង ១០ រួមជាមួយ ឥណ្ឌា អង់គ្លេស ជប៉ុន និង កាណាដា ។ លោក Simon Evans អនុ ប្រធាន និពន្ធ នៃ កម្មវិធី Carbon Brief ដែលជា គេហទំព័រ ធ្វើការ សិក្សា លើ វិទ្យាសាស្ត្រ អាកាស ធាតុ និង គោលនយោបាយ ថា ម ពល បាន និយាយថា ៖ « មាន ទំនាក់ ទំនង ផ្ទាល់ រវាង ការ បំ ភាយ ឧស្ម័ន CO2 ចំនួន ២ ៥០០ ប៊ី លាន តោន ទៅក្នុង បរិយាកាស ចាប់ តាំងពី ឆ្នាំ ១៨៥០ និង ការ កើន ឡើងក ម្ដៅ ១,២ អង្សា សេ ដែល យើង កំពុង ជួបប្រទះ » ។ យោងតាម ការវិភាគ ដដែល ត្រឹម ចុងឆ្នាំ២០២១ សហរដ្ឋអាមេរិក នឹង បញ្ចេញ ឧស្ម័ន CO2 ជាង ៥០៩ ប៊ី លាន តោន ចាប់ តាំងពី ឆ្នាំ ១៨៥០ ឬ ស្មើនឹង ២០,៣ ភាគរយ នៃ ចំនួន សរុប ពិភពលោក ដែលជា ចំណែក ធំ បំផុត និង ត្រូវបាន ផ្សារភ្ជាប់ ជាមួយនឹង ការកើនឡើង កម្ដៅ ប្រហែល ០,២ អង្សា សេ រហូតមកដល់ បច្ចុប្បន្ន ។ ទី ២ គឺ ប្រទេស ចិន ដោយ ប្រទេស នេះ រួមចំណែក បំ ភាយ ឧស្ម័ន CO2 ចំនួន ១១,៤ ភាគ រយ និង ការកើនឡើង កម្ដៅ ប្រហែល ០,១ អង្សា សេ ។ លោក Evans និយាយថា ចិន មានការ បំ ភាយ ឧស្ម័ន ចាប់ តាំងពី ឆ្នាំ ១៨៥០ ប៉ុន្តែ ការរីក ចម្រើន ផ្នែក សេដ្ឋកិច្ច ដោយ ធ្យូងថ្ម របស់ ចិន ចាប់តាំងពី ឆ្នាំ២០០០ មក គឺជា បុព្វហេតុ ចម្បង នៃ តំណែង បច្ចុប្បន្ន របស់ ប្រ ទេស នេះ ។ បរិមាណ CO2 របស់ ចិន កើនឡើង ជាង ៣ ដង ចាប់តាំងពី ឆ្នាំ២០០០ ដោយ វ៉ា ដាច់ អាមេរិក ក្លាយជា អ្នក បញ្ចេញ ឧស្ម័ន ធំ បំផុត របស់ ពិភពលោក រួម ចំ ណែ ក ប្រហែល ២៨ ភាគរយ នៃ ការបញ្ចេញ ឧស្ម័ន CO2 ប្រចាំឆ្នាំ របស់ មនុស្ស ធៀប នឹង ១៥ ភាគ រយ សម្រាប់ សហរដ្ឋអាមេរិក ។ លោក Mohamed Nasheed ឯកអគ្គរដ្ឋទូត នៃ វេទិកា ងាយ រងគ្រោះ អាកាសធាតុ (CVF) ដែលជា ក្រុម ប្រទេស ចំនួន ៤៨ និង ជា ប្រធានសភា នៅ ម៉ា ល់ ឌី វ និយាយថា ៖ « យុ ត្តិ ធម៌ ជា មូលដ្ឋាន ទាមទារ ឱ្យ អ្នក ដែល បង្កឱ្យមាន ភាពអាសន្ន នៃ អាកាសធាតុ ធំ បំផុត គួរតែ នាំមុខគេ ដោះស្រាយ បញ្ហា ។ ការវិភាគ ថ្មី នេះ បញ្ជាក់ យ៉ាងច្បាស់ ថា ការ ទទួលខុសត្រូវ ស្ថិត ជាចម្បង មិនមែន តែ អាមេរិក ម្នាក់ ទេ ក៏ប៉ុន្តែ រួមទាំង ចិន និង រុស្ស៊ី ផងដែរ » ។ ការវិភាគ Carbon Brief បង្ហាញថា ប្រហែល ៨៥ ភាគរយ នៃ ការ បំ ភាយ ឧស្ម័ន របស់ អា មេ រិ ក និង ចិន គឺ បានមកពី ការ ដុត ឥន្ធនៈ ហ្វូ ស៊ី ល និង ១៥ ភាគរយ ពី ការកាប់បំផ្លាញ ព្រៃ ឈើ របស់ ប្រេ ស៊ី ល និង ឥណ្ឌូ នេ ស៊ី ។ ទិន្នន័យ នៃ ការវិភាគ ថ្មី ក៏បាន បង្ហាញ ផងដែរ ថា ពិភពលោក ប្រើប្រាស់ ថវិកា ៨៥ ភាគរយ នៃ កាបូនឌីអុកស៊ីត ដែល នឹង ផ្តល់ឱកាស ៥០% ក្នុងការ កំណត់ កម្ដៅ ដល់ ១,៥ អង្សា សេ ជា ដែន កំណត់ គ្រោះថ្នាក់ ដែល បាន ព្រមព្រៀង នៅ ក្រុងប៉ារីស ក្នុង ឆ្នាំ ២០១៥៕ (AFP ថ្ងៃទី១៩ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here