ជំងឺកូវីដ១៩ បានផ្តល់ឱកាសឲ្យប្រទេសជាច្រើនរឹតបន្តឹងលើសេរីភាព ក្នុងការបញ្ចេញមតិ

0
49

អង្គការ ការពារ សិទ្ធិមនុស្ស អន្តរជាតិ Amnesty International កាលពី ថ្ងៃ អង្គារ ទី១៩ ខែតុលា បាន ចេញ ផ្សាយ របាយការណ៍ មួយ ស្តីពី សេរីភាព ក្នុង ការ បញ្ចេញ មតិ។ អង្គការ ការពារ សិទ្ធិមនុស្ស អន្តរជាតិបាន លើក ឡើង នៅ ក្នុង របាយការណ៍ ថា មាន រដ្ឋាភិបាល ជា ច្រើន ក្នុង លោក បាន ឆ្លៀត ឱកាស នៃ ជំងឺ ឆ្លង កូវីដ១៩ ដើម្បី ដាក់ ចេញ នូវ វិធានការ មួយ ចំនួន មិន ធ្លាប់ មាន ក្នុង ការ រឹតបន្តឹង លើ សេរីភាព ក្នុង ការ បញ្ចេញ មតិ គឺ ការ ប្រយុទ្ធប្រឆាំង នឹង រលក នៃ ព័ត៌មាន ក្លែងក្លាយ ស្តីពី ជំងឺ កូវីដ១៩។ អង្គការ ការពារ សិទ្ធិមនុស្ស អន្តរជាតិ មួយ នេះ យល់ ថា ផលវិបាក ដែល កើត ចេញ ពី យុទ្ធនាការ ទប់ស្កាត់ ព័ត៌មាន ក្លែងក្លាយ គឺ បាន រារាំង ប្រជាជន មិន អាច ទទួល បាន ព័ត៌មាន ពិត ស្តីពី ជំងឺ កូវីដ១៩។ «ក្នុង រយៈពេល នៃ ការ ឆ្លង ជំងឺ កូវីដ១៩ មាន រដ្ឋាភិបាល ជា ច្រើន ក្នុង លោក បាន បំពាន មិន ធ្លាប់ មាន លើ សេរីភាព ក្នុង ការ បញ្ចេញ មតិ » នេះ ជា ការ ថ្លែង របស់ លោក រ៉ាយ៉ាត ខូស្លា អ្នក ទទួល ខុស ត្រូវ ម្នាក់ របស់ Amnesty International។ តាម លោក រ៉ាយ៉ាត ទំនាក់ទំនង បាន ក្លាយ ជា ផ្ទាំងស៊ីបបណ្តាញសង្គម ត្រូវ បាន កាត់ផ្តាច់ ស្ថាប័ន សារព័ត៌មាន ត្រូវ បាន បិទទ្វារ ហើយ អ្នកកាសែត និង អ្នកជំនាញ សុខភាព ត្រូវ បាន បំបិត មាត់ និង ចាប់ ដាក់ គុក។ មាន ប្រទេស ជា ច្រើន ដែល Amnesty International បាន លើក ឡើង នៅ ក្នុង របាយការណ៍។ ជាក់ស្តែង នៅ ចិន មាន ករណី ស៊ើបអង្កេត ព្រហ្មទ័ណ្ឌ ជាង ៥ ០០០ករណី ត្រូវ បាន រដ្ឋអំណាច ធ្វើ ឡើង ក្នុង ខែ កុម្ភៈ ឆ្នាំ២០២០ ដើម្បី ប្រឆាំង នឹង ក្រុម មនុស្ស ដែល ជាប់ចោទ ពី បទ ប្រឌិត និង ចែកចាយ ព័ត៌មាន ក្លែងក្លាយ ស្តីពី ជំងឺ ឆ្លង កូវីដ១៩។ នៅ តង់សានី រដ្ឋាភិបាល បាន តាក់តែង ច្បាប់ ដើម្បី ហាមឃាត់ និង ដាក់ ទណ្ឌកម្ម លើ ព័ត៌មាន ក្លែងក្លាយ ក្នុង គោលដៅ កាត់ បន្ថយ សកម្មភាព របស់ ប្រព័ន្ធ ផ្សព្វផ្សាយ។ នៅ នីការ៉ាហ្កា អាជ្ញាធរ បាន អនុម័ត ច្បាប់ សំដៅ ប្រយុទ្ធប្រឆាំង នឹង ឧក្រិដ្ឋកម្ម តាម អ៊ីនធ័រណេត និង ដែល តាម ពិត ទៅ នោះ ច្បាប់ នេះ មាន គោលដៅ សង្កត់ លើ សេរីភាព ក្នុង ការ បញ្ចេញ មតិ និង ដាក់ ទណ្ឌកម្ម លើ អ្នក ដែល រិះគន់ គោលនយោបាយ របស់ រដ្ឋាភិបាល។ នៅ រុស្ស៊ី ច្បាប់ ដែល សំដៅ ដាក់ ទោស ចាស់ដៃ លើ អ្នក ផ្សព្វផ្សាយ ព័ត៌មាន ក្លែងក្លាយ ស្តីពី ជំងឺ កូវីដ១៩ អាច នឹង បន្ត ស្ថិត នៅ ជា រៀង រហូត ទោះ លែង មាន ជំងឺ កូវីដ ១៩ ក៏ ដោយ នេះ ជា ការ ព្រមាន របស់ Amnesty International។ ក្រៅ ពី បរិហារ លើ រដ្ឋាភិបាល Amnesty International ដែល មាន ទីស្នាក់ការ ក្នុង ប្រទេស អង់គ្លេស ក៏ មិន ញញើត រិះគន់ លើ ក្រុមហ៊ុន ជីឌីថល ដែល មិន បាន ប្រឹងប្រែងឲ្យ បាន ច្រើន ជាង នេះ ក្នុង ការ ប្រឆាំង នឹង ព័ត៌មាន ក្លែងក្លាយ ទាក់ទង នឹង ជំងឺ កូវីដ១៩ រួម ទាំង វ៉ាក់សាំង បង្ការ កូវីដ១៩៕ (AP ថ្ងៃទី១៩ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here