គួរឲ្យសោកស្តាយដើមឈើ ដុះជុំវិញប្រាសាទ ត្រូវបានបាក់រលំ ដែលធ្វើឲ្យបង្ខំចិត្ត កាត់ចេញជាបន្ទាន់!

0
26

សៀមរាប៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចែកចាយ រូបថតជាច្រើនសន្លឹក នៃ ក្រុមការងារព្រៃឈើកំពុងធ្វើការ ដើម្បីគ្រប់គ្រងដើមឈើហានិភ័យក្នុងតំបន់ជុំវិញប្រាសាទ។
ទន្ទឹមនឹងនេះដែរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន កំពុងធ្វើការយ៉ាងស​ស្រាក​សស្រាន្ត ក្នុងបេសកកម្មមួយនេះ ដើម្បីគ្រប់គ្រងដើមឈើហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស ក៏ដូចជាប្រាសាទជាដើម។

ក្នុងនោះផងដែរ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។
ក្រៅពីនេះ លោកក៏បានបន្ថែមដោយបានបន្តទៀតថា ដើមឈើហានិភ័យខ្លះ ដែលដុះគៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាដូច្នេះដែរ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយ
សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here