ទឹកប្រាក់ទទួលបានពីសប្បុរសជនជាង៥ម៉ឺនដុល្លារ អ្នកនាងខ្ញុង នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធាបុផ្ផា ៥០%

0
98

បន្ទាប់ពីបែកធ្លាយនៃការរៀបចំផែនការ របស់អ្នកនាង ខ្ញុង ដើម្បីឱ្យមហាជនជួយម្នាក់១ដុល្លារ ដោះស្រាយបំណុល បានធ្វើឱ្យមហាជន រួមទាំងអ្នកសិល្បៈមួយចំនួនដែលបានជួយនាងផងដែរ ហាក់ ស្រងាកចិត្តជាខ្លាំង ព្រមទាំងទទួលបានការរិះគន់មិនសំចៃមាត់។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២០ ខែតុលា តារាកំប្លែងជាប់បំណុលវ័ណ្ឌក ជាង៥៧ម៉ឺនដុល្លារខាងលើ បានបកស្រាយព្រមទាំងស្បថស្បែ ថានាងមិនបានរៀបចំផែនការសម្តែងផ្សំគំនិតជាមួយលោកគ្រូ សៀ សុផល នោះទេ ប៉ុន្តែនាងពិតជាបានទៅជួបលោក សៀ សុផល ពិតមែន ដើម្បីជួយដោះស្រាយបញ្ហាបំណុល ដោយនាងពិតជាទីទាល់ច្រករកផ្លូវមិនចេញពិតមែន ហើយផ្នូរនឹងការជួបលោកត្រូវចំណាយ១ម៉ឺនដុល្លារ ប៉ុន្តែរូបនាងមានត្រឹម៥០០ដុល្លារតែប៉ុណ្ណោះ។ ឯការជំពាក់បំណុលទៀតសោត រូបនាងពិតជាបានជំពាក់ពិតមែន មិនមែនជាការសម្តែងដើម្បីលក់ផលិតផលដាច់ឡើយ។
អ្នកនាងខ្ញុង បាននិយាយទៀតថា ដើម្បីកុំឱ្យមហាជនដែលបានជួយនាង ដោយសេចក្តីខកបំណងនាងនឹងបរិច្ចាគទៅមន្ទីរពេទ្យគន្ធាបុផ្ផា ៥០% ខណៈដែរ នាងទទួលបានទឹកប្រាក់ពីការបរិច្ចាគពីមហាជនមានចំនួន ៥៦៥៤១.៣៧ ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here