កីឡាលើកទម្ងន់៤រូប និងគ្រូបង្វឹក១រូប ត្រៀមហ្វឹកហាត់ នៅចិនត្រៀម SEA GAMES 2021-2023

0
28

ភ្នំពេញ ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញសមាសភាពកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន៤នាក់ និង គ្រូបង្វឹក១នាក់ ដែលនឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីបង្កើនសមត្ថភាព ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា ។
លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាលោក សំ សុខយី បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន៤នាក់ និងគ្រូបង្វឹក១នាក់ ទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីអភិវឌ្ឍន៍ជំនាញបច្ចេកទេសប្រភេទកីឡាលើកទម្ងន់កម្ពុជាពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
ចំពោះក្រុមអត្តពលិកទំាង៤នាក់ រួមមានអ្នកគ្រូ ទ្រី សុថាវី កីឡាករ ជឿម ពិសីដ្ឋ ប្រភេទទម្ងន់៨៩ កីឡាករ ពេជ សីហា ប្រភេទទម្ងន់-៥៥ កីឡាការិនី សេង បូរិន ប្រភេទទម្ងន់-៤៥ និងកីឡាការិនី រើន ស្រីនីតប្រភេទទម្ងន់ -៧១ ព្រមទំាងក្រុមអត្តពលិកមួយចំនួននឹងធ្វើការហ្វឹកហាត់នៅក្នុងប្រទេសទោះបីពួកគេមិនបានចេញហ្វឹកហាត់ក្រៅប្រទេសក៏ដោយក៏ពួកគេបន្តហ្វឹកហាត់យ៉ាងសកម្មដែរ។
សូមបញ្ជាក់ថាក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា នឹងចេញទៅហ្វឹកហាត់ នៅប្រទេស ចិន នៅចុង ឆ្នំា២០២១ឬដើមឆ្នាំ២០២២ ។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានសមត្ថ ភាពខ្ពស់ៗ ជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា។
ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT(World Taekwondo) ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here