លោក សុះ មាច៖ ទោះបីជាខ្ញុំធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ នឹងមិនធ្វើឱ្យពិភពសិល្ប:ប្រែពណ៌ស្រអាប់ដោយសារចំណែកបញ្ហាផ្ទាល់ខ្លួន

0
33

(ភ្នំពេញ)៖ លោក សុះ មាច ដែលគេស្គាល់គាត់ជាតារាចម្រៀងជើងចាស់ និង ពូកែតស៊ូម្នាក់ បាននិយាយ បញ្ជាក់ថា«ទោះបីជាខ្ញុំធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនធ្វអោយពិភពសិល្ប:ប្រែពណ៌ ស្រអាប់ដោយសារចំណែកបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ»។
ឃ្លាមួយទៀត លោកក៏បានប្រដៅអប់រំកូនប្រុសថា«ប្រាប់កូនប្រុសថា ត្រូវរស់ដោយសច្ចធម៌និងគុណធម៌ ក្រត្រូវខំប្រឹងរស់ដោយសមាអាជីវោ តែក្រដោយតម្លៃនៃជីវិត។ម្រាមដៃដប់គឺសម្រាប់គោរពប្រណិបត្តិ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មនុស្សដែលមានវ័យច្រើនជាងយើងនិងការ គោរពគ្នាទៅវិញទៅមកតាមប្រពៃណីខ្មែរយើង។ កូនកុំយកម្រាមដៃដប់ទៅសុំគេដើម្បីហេតុផលណាក៏ដោយ បើយើងមិនប្រព្រឹត្ត ខុសនោះ។ការកុហកគេបានតែម្តងនោះទេ ត្រូវទទួលស្គាល់ខ្លួនឯងក្រគឺក្រខុសគឺខុសត្រូវគឺត្រូវ យើងពុំចាំបាច់លើកដៃសុំគេជួយទេ គេនឹងអាណិតជួយយើងហើយ ព្រោះអំពើល្អរបស់យើងមនុស្សល្អនៅជុំវិញខ្លួនយើងទេ»។

លោក សុះ មាច បញ្ជាក់ទៀតថា«លោកអ្នកមកគាំទ្រហាងសំនៀងមាសរបស់ខ្ញុំ គឺលោកអ្នកបាននឹងកំពុងជួយខ្ញុំហើយ។ ទោះបីជាខ្ញុំធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនធ្វើអោយពិភពសិល្ប:ប្រៃពណ៌ស្រអាប់ ដោយសារចំណែកបញ្ហាផ្ទាល់ខ្លួន របស់ខ្ញុំឡើយ។រឿងខ្លះឈប់បានគួរឈប់ទៅបងប្អូន សូមពិចារណាខ្លះផង!ព្រះរាជាណាចក្រអច្ឆរិយៈរបស់ខ្ញុំ មានរឿងប្លែកៗ ច្រើនណាស់ មួយរយៈពេលនេះ»។

ខ្លឹមសា រទាំងនេះ លោកមិនសំដៅចំៗឈ្មោះ ថាឱ្យបុគ្គលម្នាក់ណាទេ ប៉ុន្តែ បើមើលតាមឃ្លាឃ្លោងខាងលើ ពិតថាណាស់ គឺចង់សំដៅទៅលើនាងខ្ញុង ដែលរៀបចំផែនការបានជោគជ័យ ដើម្បីប្រមូលលុយ ដោយអះអាងថា យកទៅសងម្ចាស់បំណុលក្បែរ ៦០ម៉ឺនដុល្លារ។ ផែនការនេះទោះជោគជ័យ ក៏កំពុងរងការរិះគន់យ៉ាងចាស់ដៃ ទៅកាន់នាងខ្ញុង និងមេគំនិតធំនៅពីក្រោយខ្នង លោក សៀវ សុផល។ ការរិះគន់ទំាងនេះ បានធ្វើឡើងតាមបណ្តាញសង្គម ដែលចាត់ទុកថា នេះជាល្បិចបោកប្រាក់ ពីពលរដ្ឋស្មោះត្រង់ ហើយក៏មានមនុស្សមិនតិចនាក់ទេ ដែលផ្ញើលុយឱ្យនាងខ្ញុង ចាប់ពី ១ពាន់រៀល រហូតដល់ខ្ទងពាន់ដុល្លារ បានសំដែងការសោកស្តាយ និងបាត់ទំនុកចិត្តលើនាងខ្ញុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here