ទាហាន វាយ​សម្លាប់​ទាហាន​គ្នាឯង ដោយ​គល់​អុស ស្លាប់​ក្នុង​បន្ទាយ ជនដៃដល់ ត្រូវ​ឃាត់ខ្លួន​

0
330

ព្រះ វិហារៈ ទាហាន ម្នាក់ បាន វាយ សម្លាប់ ទាហាន ដូចគ្នា ដោយ គល់ អុស បណ្តា យ ឱ្យស្លាប់ នៅក្នុង បន្ទាយ ។ ក្រោយពី កើតហេតុ ជនដៃដល់ ត្រូវ ឃាត់ខ្លួន ភ្លាមៗ ។
ហេតុការណ៍ វាយ សម្លាប់ គ្នា នោះ បានកើត ឡើង តាំងពី វេលា ម៉ោង ១៨ និង ១៥ នាទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ម្ល៉េះ ស្ថិតនៅ ចំណុច កងអនុសេនាធំ ទី ៣ វរ សេនា តូច អន្តរាគមន៍ លេខ ៣៧១ ស្ថិត ក្នុងភូមិ ស្រអែម ខាង ជើង ឃុំ ស្រអែម ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។
នគរបាល ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ បាន និយាយ នៅ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នេះ ថាៈ ជនរងគ្រោះ មានឈ្មោះ កែវ ជា ថា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កងទ័ព បម្រើ ការងារ នៅ វរ សេនា តូច អន្តរាគមន៍ លេខ ៣៧១ ។ ជនរងគ្រោះ រស់នៅក្នុង បន្ទាយ តែម្តង ហើយ បាន ដេកស្លាប់ នៅក្នុង អង្រឹង កន្លែងកើតហេតុ ។
ឯ ជន ជនសង្ស័យ ឈ្មោះ នួន វ៉ាន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កងទ័ព បម្រើ ការងារ នៅ វរ សេនា តូច អន្តរាគមន៍ លេខ ៣៧១ ដូចគ្នា ហើយ រស់នៅក្នុង បន្ទាយ ដែរ ហើយ ត្រូវបាន ឃាត់ខ្លួន ភ្លាមៗ នៅ កន្លែងកើតហេតុ ។
សមត្ថកិច្ច បាន និយាយថាៈ រឿងហេតុ ខាងលើ គឺ សមត្ថកិច្ច បានទទួល ព័ត៌មាន ពី ឈ្មោះ សេង គឹម ឡុង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កងទ័ព បំរើកា រងារ នៅ វរ សេនា តូច អន្តរាគមន៍ លេខ ៣៧១ ដូចគ្នា ថា ជនសង្ស័យ បាន វាយ ជនរងគ្រោះ នឹង គល់ អុស ចំ មុខ បណ្ដាលអោយ ស្លាប់ ភ្លាមៗ នៅនឹងកន្លែង កើតហេតុ មកពី ទំនាស់ គ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here