រថយន្តRange Rover សាកកម្លាំងជាមួយ FORD EVEREST ខ្ទេចទាំងសងខាងយ៉ាងដំណំ

0
88

(ភ្នំពេញ)៖ រថយន្ត ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតទាំងសងខាង យ៉ាងដំណំ សំណាងល្អមិនមានមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នាវេលាម៉ោង ៩:៥៣នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដាយផ្លូវ ៣៣១ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក range rover ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-0006 បើកបរតាមបណ្ដោយផ្លូវ៣៣១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាក ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8633 បើកបរតាមបណ្តោយផ្លូវ៥៦៨ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏ជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុករថយន្ត rang rover ចំពីចំហៀងមុខខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្តគៀបជាប់គ្នា រងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ រួចឱ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កមិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងទៅលើរថយន្ត rang rover ថ្លៃជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here