ភូមាប្រកាស ដោះលែងអ្នក ទោស បាតុករ ជាង ៥ពាន់ នាក់

0
36

អ្នក ទោសចំនួន ៥ ៦៣៦នាក់ ដែល របប សឹក ភូមាបាន ប្រកាស លើកលែង ទោស និង ដោះលែង ឱ្យ មាន សេរីភាព នា ឱកាស បុណ្យ ចេញ វស្សាតាម បែប ព្រះ ពុទ្ធ សាសនា ដោយ មាន បង្ហោះ ភ្លើង គោម ជា ប្រពៃណី ភូមាដ៏ សំខាន់។ នេះ ជា សេចក្តីប្រកាស របស់ប្រមុខ ដឹកនាំសឹក ភូមាលោក មីន អ៊ុងឡាំង តាម កញ្ចក់ ទូរទស្សន៍ ជាតិ កាលពី ថ្ងៃ ចន្ទ ទី១៨ ខែតុលា។ បាតុករ ដែលជាប់ ឃុំ ឃាំង ពី បទ បាន ចេញ តវ៉ា ប្រឆាំងនឹង រដ្ឋប្រហារ យោធាកាលពី ថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២១ នឹង ទទួល បាន ការលើក លែង ទោស និង ដោះលែង នៅមុន ថ្ងៃ ប្រារព្វ ពិធី បុណ្យ សាសនាជា ប្រពៃណី ភូមា។ ប៉ុន្តែ មេដឹកនាំ សឹកលោក មីន អ៊ុងឡាំង មិន បានលម្អិត ទេ ថា តើ អ្នក ទោស ក្រុមណា ខ្លះ ដែល ចាត់ ចូល ក្នុង បញ្ជី ឈ្មោះ ត្រូវ ដោះលែង ។ ចំណែក អាជ្ញាធរ ពន្ធនាគារ ក៏ បដិសេធ មិន ផ្តល់ ព័ត៌មាន អ្វី ដល់ ភ្នាក់ងារ សារព័ត៌មាន បារាំង AFP ដែរ។ កាលពីចុង ខែ មិថុនា អាជ្ញាធរ សឹក ភូមា បាន ដោះលែង ក្រុម អ្នក ប្រឆាំង នឹង រដ្ឋប្រហារ ចំនួន ២ពាន់នាក់ ដែល ជាប់ ឃុំ ឃាំង នៅ តាម ពន្ធនាគារ ផ្សេង ទូទាំង ប្រទេស ក្នុង នោះ មាន អ្នក កាសែត ក្នុង ស្រុក មួយ ចំនួន ផង។ ប៉ុន្តែ និពន្ធនាយក កាសែត Frontier Myanmar ជាតិ អាមេរិក ចាប់ ខ្លួន កាលពី ថ្ងៃទី២៤ ខែ ឧសភា បន្ត ជាប់ ក្នុង មន្ទីរ ឃុំឃាំង Insein ក្បែរ ទីក្រុង រ៉ង់ហ្គូនដដែល។តាំង ពី ក្រុមយោធា សម្រេច បង្ក្រាប ចលនា បាតុកម្មប្រឆាំង នឹង រដ្ឋប្រហារ មក មាន ជន ស៊ីវិល ប្រមាណ ១ ១០០ នាក់ បាន ស្លាប់ និង ជាង ៧០០០នាក់ ត្រូវ ចាប់ ខ្លួន។ នេះ បើ តាម ការ ប៉ាន់ស្មាន របស់ សមាគម សង្គ្រោះ អ្នក ទោស នយោបាយ ដែល រាយការណ៍ ថា មាន ករណី ធ្វើ ទារុណកម្ម រំលោភ និង ដាក់ ទោស ដោយ គ្មាន ឆ្លង កាត់ តុលាការ ទេ។ សេចក្តីប្រកាស ដោះលែង អ្នក ទោស ជា បាតុករ នេះ ប្រព្រឹត្ត ទៅ ក្នុង ខណៈ ដែល អាស៊ាន ទើប ចេញ វិធានការ ពិសេស បែប នយោបាយ ដើម្បី ព្រមាន រដ្ឋាភិបាល ភូមា។ សមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍សម្រេច មិនឱ្យ លោក មីន អ៊ុងឡាំង មក ចូលរួម ក្នុង ជំនួបកំពូលអាស៊ាន ដែល នឹង ប្រព្រឹត្ត ទៅនៅ ថ្ងៃទី ២៦-២៨ ខែ តុលា ឆ្នាំ២០២១ ព្រោះ តែ រដ្ឋាភិបាល សឹក បាន បដិសេធ មិន ឱ្យ អន្តរការី អាស៊ាន ចូល ជួប លោក ស្រី អ៊ុងសាន ស៊ូជី និង មិន អនុវត្ត ផែនការ ៥ ចំណុច ដើម្បី សម្រួល ការ ផ្តល់ ជំនួយ មនុស្សធម៌។ តែ ភូមាបាន រិះគន់ សេចក្តី សម្រេច របស់ អាស៊ាន ថា រំលោភ គោលការណ៍ មិន ជ្រៀត ជ្រែក កិច្ចការ ផ្ទៃក្នុង របស់ រដ្ឋ ជា សមាជិក៕ (AFP ថ្ងៃទី១៨ ខែតុលា)

LEAVE A REPLY

Please enter your comment!
Please enter your name here