ភាព​ល្បី​រន្ទឺ​របស់​តារាជើងចាស់លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេចធ្លោយ៉ាងខ្លាំង​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០ អ្វីដែលធ្វើឱ្យមហាជនចាំមិនភ្លេចនោះគឺ…

0
33

ភ្នំពេញ ៖ ​មហាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​និង​ទូទាំង​ប្រ​ទេស​បាន​ជ្រាប​ច្បាស់​ហើយ​នៅ​ភាព​ល្បីល្បាញ​របស់​តារា​សិល្បៈ​ជើងចាស់​លោកស្រី​ឌី សា​វ៉េ​ត ​ដែល​លោក​ស្រី​តែង​ទទួលបាន​ការគាំទ្រ​ខ្ពស់​ថែមទាំង​សរសើរ​ពី​សមត្ថភាព​និង​ទេពកោសល្យ​នានា​នៅក្នុង​អាជីព​សិល្បៈ​រហួត​មកទល់​ពេលបច្ចុប្បន្ន​។

ដោយឡែក​បើ​យោង​តាម​ការ​ចុះផ្សាយ ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមព្រះ​សូរិយា​បាន​ធ្វើ​ការ​បរិយាយ​ភ្ជាប់​នឹង​រូបភាព​របស់​លោក​ស្រី ឌី សា​វ៉េ​ត បែបនេះ​ថា ​កិត្យានុភាព​ដ៏​ឧ​ត្ត​ម​និង​គួរ​ឲ្យ​មាន​មោទនភាព​របស់​តារាភាពយន្ត​ខ្មែរ​ក្នុងសម័យ​យុគមាស​គឺ​កើតចេញពី​ការ​ខិតខំ​បង្កើត​ស្នាដៃ​ក្នុង​រស​ពណ៌​សម្បុរ​ជា​ខ្មែរ​ព្រមទាំង​ទេពកោសល្យ​ពី​កំណើត​របស់​ពួកគាត់។

​តួយ៉ាង​គួរ​ឲ្យ​មាន​ក្តី​រំភើប​និង​មាន​មោទនភាព​ណាស់ ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ប្រវត្តិ​តារា​សិល្បៈ​ខ្មែរ​មួយ​ក្រុម​ខាងលើ​បាន​រកឃើញ​រូប​ជាច្រើន​សន្លឹក​នៃ​តារាភាពយន្ត​ខ្មែរ គឺ លោកស្រី ឌី សា​វ៉េ​ត នៅក្នុង​ទំព័រ​ទស្សនា​វ​ដ្តី​ធំៗ​របស់​ថៃ ដែល​បាន​ចុះផ្សាយ​នៅ​ទសវត្ស​៧០​ក្នុងពេលដែល​ភាពយន្ត​ខ្មែរ​កំពុង​ស្ថិតក្នុង​ចំណុចកំពូល និង​មាន​ភាព​ល្បីល្បាញ​ពេញ​ទ្វីប​អាស៊ី។

ប្រភព​បញ្ជាក់​ថា​ រូប​ទាំងនោះ​គឺ​បានចេញ​ផ្សាយ​ជា ច្រើន​លេខ​នៅក្នុង​ទស្សនាវដី្ត​ធំៗ​របស់​ថៃ​ដោយ​ក្នុង​នោះ​រួមមាន​,​ទស្សនាវដី្ត លោក​តារា , ទស្សនាវដី្ត តា រា​ថៃ , ទស្សនាវដី្ត តារា​រដ្ឋ ជាដើម។ដោយ​បាន​ឃើញ​រូប​ទាំងនោះ​ នៅ​ក្រប​ខាងមុខ​ក្រប​ខាងក្រោយ​និង​ទំព័រ​ពិសេស ក្នុង​ទម្រង់​ពណ៌​ធម្មជាតិ​ភ្លឺ​ច្បាស់ៗ​តែម្តង ដែល​នេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា ​ប្រទេស​ថៃ ដែលជា​ប្រទេសជិតខាង​របស់​យើង​ក៏​បាន​ទទួលស្គាល់​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ថា​មាន​ភាព​ល្អ​ថ្លៃថ្លា​និង​មាន​ភាព​ល្បីល្បាញ​គួរ​ឲ្យ​សរសើរ​ដែរ។

​តាម​ការ​រៀបរាប់​ពី​លោកស្រី ឌី សា​វ៉េ​ត ប្រាប់​ឲ្យ​ដឹង​នា​ពេល​កន្លងទៅ​ថា​នៅ​សម័យ​នោះ​ពេល​លោកស្រី ទៅ​ថត​រឿង ជីវិត​ផ្សងព្រេង និង​រឿង ពស់​កេងកង (​ភាគពីរ​)​ព្រមទាំង​ទៅ​សម្ពោធ​ភាពយន្ត​ខ្មែរ​ដែល​បញ្ចាំង​នៅ​ប្រទេស​ថៃ​ជារឿយៗ​នោះ​តែងតែមាន​ក្រុម​ទស្សនា​វ​ដ្តី​ធំៗ​ជាច្រើន​ណាស់​នៃ​ប្រទេស​ថៃ​មក​ទាក់ទង​សុំ​លោកស្រី ថតរូប​ដាក់​ក្នុង​ទំព័រ​ទស្សនាវ​ដ្តី​របស់គេ​ក្នុងនាម​តារា​ខ្មែរ​ដែល​ប្រជាជន​ថៃ​ចូល ចិត្ត គាំទ្រ​និង​ស្រឡាញ់។

គួរ​រំលឹក​ផង​ដែរ​ថា តាម​ការស្រាវជ្រាវ​កន្លង​បាន​រកឃើញ​ថា ​ក្រៅពី​លោកស្រី ឌី សារ៉េត តារា​រៀមច្បង​នៃ​កម្ពុជា​នោះ​ក៏​មាន​លោក គង់ សំអឿន និង​លោក​ស្រី ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី ធ្លាប់​ថត​ម៉ូ​ដែល​ដាក់​ក្នុង​ទំព័រ​ទស្សនា​វ​ដ្តី​របស់​ថៃ​ផងដែរដោយ ៖ ចាន់​រ៉ា
ប្រភព៖ កម្ពុជាថ្មី

LEAVE A REPLY

Please enter your comment!
Please enter your name here