មេរៀន​សម្រាប់​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​

0
33

 

ស្ត្រីចំណាស់ម្នាក់បានអង្គុយជាប់ខ្ញុំ​ ហេីយគាត់បានពឹងខ្ញុំ​ ឲ្យជួយលេីកវ៉ាលីសរបស់គាត់​ ដាក់ទៅលេីធ្នេីរផង​ តែដោយខ្ញុំមានរាងទាប​ សុភាពបុរសម្នាក់​ ដែលអង្គុយជាប់ផ្លូវដេីរ​ ក៏ជួយលេីកឡេីងដាក់ឲ្យគាត់ទៅ។

គាត់ចាប់ផ្ដេីមជជែកលេងជាមួយខ្ញុំយ៉ាងរួសរាយរាក់ទាក់​ ហេីយខណៈដែលអាកាសយានិកប្រកាសថា​ យន្តហោះនឹងចាប់ផ្ដេីមទម្លាក់ខ្លួនចុះចត​ ស្រាប់តែគាត់ស្រែកថា​ គាត់ឈឺពោះ។

ខ្ញុំក៏ចុចសញ្ញាហៅអ្នកបម្រេីលេីយន្តហោះ​មកជួយ​ ហេីយពេលនោះស្រាប់តែគាត់ហៅខ្ញុំថា​ “កូនស្រី”​ ។

អ្នកបម្រេីលេីយន្តហោះប្រាប់ថា​ នៅលេីយន្តហោះ​មានថ្នាំសម្រាប់សម្រាលការឈឺចាប់​ និងការសង្គ្រោះបណ្ដោះអាសន្ន​ ព្រមទាំងសុំឲ្យអ្នកដំណេីរទាំងអស់​ រក្សាការស្ងៀមស្ងាត់។

ស្ត្រីចំណាស់ចាប់ដៃខ្ញុំជាប់​ ហេីយស្រែកថ្ងូរឡេីងបែកញេីសសស្រាក់​ ហេីយម្នាក់ៗសុទ្ធតែស្មានថា​ គាត់និងខ្ញុំរួមដំណេីរជាមួយគ្នា។

នៅពេលយន្តហោះចុះចតរួច​ សុភាពបុរសដែលបានជួយលេីកវ៉ាលីសគាត់ឡេីងនោះ​ ក៏បានជួយដាក់វ៉ាលីសគាត់ចុះវិញ​ ហេីយប្រាប់ខ្ញុំថា៖

-“​ នាងត្រូវនៅឲ្យឆ្ងាយពីគាត់​ ហេីយនាងត្រូវប្រាប់អ្នកបម្រេីលេីយន្តហោះថា​ នាងជួបគាត់នៅលេីយន្តហោះ​ តែនាងមិនរួមដំណេីរជាមួយគាត់ទេ”

នៅពេលចុះពីយន្តហោះ​ គាត់ទទូចឲ្យខ្ញុំជួយយួរវ៉ាលីសរបស់គាត់ផង​ តែសុភាពបុរសម្នាក់នោះគ្រវីក្បាលដាក់ខ្ញុំជាសញ្ញា​ ហេីយប្រាប់អ្នកបម្រេីលេីយន្តហោះ​ យករទេះមករុញគាត់វិញ។

នៅពេលដែលខ្ញុំកំពុងឈររង់ចាំយកវ៉ាលីសខ្ញុំ​ ស្រ្តីចំណាស់បានរត់ចោលវ៉ាលីស​ តែត្រូវបានប៉ូលីសចាប់បានដាក់ខ្នោះដៃ។

គាត់បានស្រែកហៅខ្ញុំថា​៖

-” កូនស្រី! កូនស្រី! ហេតុម្ដេចកូនរត់ចោលម្ដាយ?”

គាត់បានលួចលាក់គ្រឿងញៀន​ ហេីយទម្លាក់កំហុសមកលេីខ្ញុំ!

សំណាងល្អណាស់​ សុភាពបុរសម្នាក់នោះក៏ប្រាប់ប៉ូលីសថា៖

-“​ គាត់និងនាងទេីបតែស្គាល់គ្នានៅលេីយន្តហោះទេ”

ប៉ូលីសយកលិខិតឆ្លងដែនរបស់ខ្ញុំ​ ហេីយសួរស្ត្រីចំណាស់ថា​ តេីខ្ញុំឈ្មោះអ្វី​ បេីខ្ញុំត្រូវជាកូនស្រីនោះ?

គាត់ឆ្លេីយមិនរួចឡេីយ​ ព្រោះខ្ញុំមិនបានប្រាប់ឈ្មោះខ្ញុំទៅគាត់ផង។

ប៉ូលីសបានសាកសួរដេញដោលខ្ញុំយ៉ាងលម្អិត​ ព្រមទាំងឆែកឆេរវ៉ាលីសខ្ញុំយ៉ាងមធ្យ័តទៀតផង។

គេបានធ្វេីកោសល្យវិច្ច័យស្នាមម្រាមដៃខ្ញុំទៅនឹងស្នាមម្រាមដៃនៅលេីវ៉ាលីសគាត់​ តែវាមិនមានស្លាកស្នាមម្រាមដៃរបស់ខ្ញុំនៅលេីវ៉ាលីសគាត់ឡេីយ។

ខ្ញុំត្រូវបានអនុញ្ញាតឲ្យបន្តដំណេីរ​ តែត្រូវបានគេព្រមាននិងហាមប្រាម​ មិនឲ្យជួយ​ ឬប៉ះពាល់វ៉ាលីសរបស់អ្នកដទៃនៅតាមអាកាសយានដ្ឋាន​ ឬលេីយន្តហោះទេ។

ជាមេរៀនសម្រាប់ការធ្វេីដំណេីរតាមយន្តហោះ​ សូមកុំជួយអ្នកណាម្នាក់ឲ្យសោះ ដ្បិតវាមានអ្នកបម្រេីលេីយន្តហោះចាំជួយលេីកវ៉ាលីស​ឡេីង ដាក់វ៉ាលីសចុះ​ និងជួយរុញរទេះសម្រាប់អ្នកដេីរមិនរួចហេីយ…

ប្រែសម្រួល​ពីអត្ថបទបរទេស

ទុត​ បូ

LEAVE A REPLY

Please enter your comment!
Please enter your name here