ជូនដំណើរសពនៃអ្នកជំងឺកូវីដ១៩ទី២៨២ ខណៈមានអ្នកស្លាប់ប្រាំពីរនាក់ក្នុងថ្ងៃតែមួយជាលើកទី២

0
41

បន្ទាយមានជ័យៈអ្នករៀនចំពិធីបានជូនដំណើរសពទី២៨២នៃអ្នកជំងឺកូវីដ១៩នៅខេត្តបន្ទាយមានជ័យ ខណៈមានអ្នកស្លាប់រហូតប្រាំពីនាក់តែក្នុងមួយថ្ងៃជាលើកទី២ ។ ឯអ្នកស្លាប់និងបូជាចំនួនប្រាំបួននាក់ក្នុងមួយថ្ងៃ ក៏បានកើតឡើងពីរលើកដែរហើយ ។
មន្រ្តីបញ្ជាក់ថា នេះជាតួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុតលើកទី២ក្នុងខេត្តនេះគិតចាប់ពី ព្រឹត្តិការណ៍២០កុម្ភៈ និងជាពិសេស គិតពីមានផ្ទុះជំងឺកូវីដ១៩។ ដំបូងក្នុងខេត្តនាថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ លើជនជាតិឥណ្ឌូណេស៊ីពីរនាក់នៅក្រុងប៉ោយប៉ែត ហើយកាលពីចុងខែកញ្ញាឆ្នាំ២០២១ តួលេខអ្នកស្លាប់ប្រចាំថ្ងៃហក់ ឡើងប្រាំពីរនាក់ជាលើកទី២។
លោក ប្រាក់ សុភ័ត អាចារ្យខេត្តក៏ដូចជាមន្ត្រីអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បន្ទាយមានជ័យបានបញ្ជាក់បញ្ហានេះប្រាប់កាសែតរស្មីកម្ពុជានៅព្រលប់ថ្ងៃទី១៨ខែតុលានេះ។ក្នុងចំណោមអ្នក មរណភាពក្នុងនោះ ជនជាតិខ្មែរ២៧៦នាក់(ស្រី១៦០នាក់)ជនជាតិឥណ្ឌូនេស៊ីបីនាក់(ស្រី១នាក់)ជនជាតិថៃបីនាក់ (ស្រី២នាក់ )៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here