ខ្ញុង បដិសេធទាំងស្រុងចំពោះពាក្យចោទថានាងជំពាក់បំណុលជិត៦០ម៉ឺនដុល្លារដោយសារលេងល្បែង

0
45

ជាប់ឈ្មោះជំពាក់បំណុលរាប់សិបម៉ឺនដុល្លារតារាសម្ដែង ខ្ញុង ធ្វើការអះអាងយ៉ាងច្បាស់លាស់អំពីមូលហេតុ ហើយនាងធ្វើការបដិសេធចំពោះពាក្យលើកឡើងរបស់មហាជនមួយក្ដាប់តូចថានាងជំពាក់បំណុលច្រើនម្លឹងៗដោយសារប្រព្រឹត្តល្បែងស៊ីសង។

នៅក្នុងការ Live ផ្ទាល់លើគណនីហ្វេសផ្លូវការរបស់ ខ្ញុង នាងបានធ្វើការបដិសេធច្រានចោលទាំងអស់ រាល់ពាក្យសម្ដីរបស់មហាជនមួយចំនួនតូចដែលគិតថានាងជំពាក់លុយច្រើនបែបនេះមូលហេតុដោយសារនាងលេងល្បែងស៊ីសង។ ខ្ញុង ថាវាមិនមែនជាការពិតនោះទេ នាងសុខចិត្តចោលកូនប្រុសទាំងពីរក៏ហ៊ាននាងស្បថ ពោលគឺវាមិនមែនដូចអ្វីដែលមហាជនគិត និងចេះតែលើកឡើងនោះឡើយ។

ការពិតដំណើរដើមទងដែលរុញឱ្យនាងផុងខ្លួនជំពាក់ច្រើនដូច្នេះ គឺដំបូងឡើយនាងខ្ចីលុយគេធ្វើដើម រកស៊ី ប៉ុណ្ណោះប៉ុន្តែការរកស៊ីនោះត្រូវបរាជ័យ ហើយនាងខ្លាចប្ដីដឹងក៏ខ្ចីលុយគេបន្តហូហែរពីមួយកន្លែង ទៅ មួយកន្លែងក្នុងអាត្រាការប្រាក់ថ្លៃកប់ពពក ពោលគឺនាងចង់ការប្រាក់រហ័សពីជនជាតិចិនដែលមាន តម្លៃការប្រាក់សើ្មនឹងពាក់កណ្ដាលនៃប្រាក់ដើម។ តម្លៃការប្រាក់ថ្លៃខ្លាំងបែបនេះក៏ចេះតែធ្វើឱ្យនាងរិះ រកខ្ចីកន្លែងផ្សេងមកសងបន្តគ្នាឥតដាច់ ដែលគេហៅថាលុយដុះកន្ទុយការប្រាក់លើសលុយដើម។

ខ្ញុង៖”ខ្ញុំសូមជម្រាបទៅដល់បងប្អូនថាខ្ញុំមិនដែលលេងល្បែងស៊ីសង លេងបៀចូលការស៊ីណូអីនោះ ទេខ្ញុំហ៊ានស្បថ បើបងប្អូនចោទខ្ញុំរកភស្ដុតាងមក តែជាការបកស្រាយគឺខ្ញុំមិនបានលេងល្បែងទេ គឺបំណុលដល់ទៅ៥៧២០០០$ គឺវាកើតចេញពីការរកស៊ីបរាជ័យខ្ចីលុយគេបន្តគ្នានេះឯង”។

រម្លឹកផងដែរថាមុនពេលចូលខ្លួនប្រកាសក្ស័យធននេះ ខ្ញុង ប្រឹង Live លក់ត្រីងៀត ប្រហុកផ្អក ដើម្បីរកលុយដោះការប្រាក់ម្ចាស់បំណុលសរុបទាំងអស់ ៤ម៉ឺនដុល្លារក្នុងមួយខែ ហើយដំណាក់នេះនាងទ្រាំទ្រលែងរួច ក៏ដាច់ចិត្តបោះបង់កិត្តិយសចូលខ្លួនដោះស្រាយ លើកដៃអង្វរម្ចាស់បំណុលកុំប្ដឹង នាងសូមរកស៊ីដោះលុយជំពាក់ទៅតាមលទ្ធភាពដែលអាចរកបាន៕

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here