តម្លៃ​ប្រេង​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ​ខណៈ​ការ​ងើប​ឡើងវិញ​ពី​កូវី​ដ​រុញ​តម្រូវការ​ឱ្យ​ហក់​ឡើង​ខ្ពស់​

0
368

( ស្ត្រេត ថែមស៍ ) ៖ នៅ ថ្ងៃ ចន្ទ ទី ១៨ តុលា នេះ តម្លៃ ប្រេង ឆៅ បាន ហក់ ឡើង ដល់ កម្រិត ខ្ពស់ បំផុត ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ខណៈ តម្រូវការ បន្ត ងើប ឡើងវិញ ពី ជំងឺ រាតត្បាត កូវី ដ ១៩ ដែល ជំរុញ ដោយ ការងា កមក ប្រើ ម៉ាស៊ីនភ្លើង ច្រើនឡើងៗ ដោយសារ ឧស្ម័ន និង ធ្យូងថ្ម ឡើងថ្លៃ និង ខ្វះ ចរន្ត មកពី រោងចក្រ អគ្គិសនី ។
ប្រេង ឆៅ នៅ ទីផ្សារ Brent សំរាប់ ប្រគល់ ពេលអនាគត បាន កើនឡើង ៨៧ សេន ឬ ១ ភាគរយ ស្មើនឹង ៨៥,៧៣ ដុល្លារ ក្នុង មួយ បារ៉ែល គិត ត្រឹម ម៉ោង ០១៖១១ ម៉ោង សកល ដែល ជា តម្លៃ ខ្ពស់ បំផុត គិត ចាប់ពី ខែ តុលា ឆ្នាំ ២០១៨ ។
ចំណែក ប្រេង ឆៅ សំរាប់ ប្រគល់ នាពេល អនាគត របស់ ទីផ្សារ West Texas Intermediate (WTI) បាន ឡើងថ្លៃ ១,១២ ដុល្លារ ឬ ១,៤ ភាគរយ ស្មើនឹង ៨៣,៤០ ដុល្លារ ក្នុង មួយ បារ៉ែល ដែល ក៏ ជា តំលៃ ខ្ពស់ បំផុត គិត ចាប់ពី ខែ តុលា ឆ្នាំ ២០១៤ ។
ថ្លៃ ប្រេង របស់ ទីផ្សារ ទាំងពីរ បាន កើនឡើង យ៉ាង ហោច ណាស់ ៣ ភាគរយ កាលពី សប្តាហ៍ មុន ។
ក្រុមអ្នកវិភាគ មកពី ធនាគារ ANZ បាន និយាយ នៅក្នុង កំណត់សម្គាល់ មួយ នៅ ថ្ងៃ ចន្ទ នេះ ថា ” ការបន្ធូរបន្ថយ ការ រឹតត្បិត នៅ ជុំវិញ ពិភពលោក ទំនង ជា ជួយ ដល់ ការ ស្ទុះ ងើប ឡើងវិញ នៃ ការប្រើ ប្រាស់ ប្រេងឥន្ធនៈ ” ។
“ ទីផ្សារ ប្រេងឥន្ធនៈ កំពុង មាន ភាព ពុះកញ្ជ្រោល ខ្លាំង ដោយ សារព័ត៌មាន ថា សហរដ្ឋ អាម៉េរិក នឹង បើក ព្រំដែន របស់ ខ្លួន ចំពោះ អ្នកទេសចរ បរទេស ដែល ចាក់ វ៉ាក់សាំង នៅ ខែក្រោយ ។ ចំណាត់ការ ស្រដៀង គ្នា នេះ ក៏ បាន ប្រកាស នៅ អូស្ត្រាលី និង ទូ ទាំង ទ្វីបអាស៊ី ផងដែរ ” ។
ពួកគេ បាន បន្ថែមថា ការ ងាក ចេញពី ឧស្ម័ន មករក ប្រេងឥន្ធនៈ សម្រាប់ ការផលិត អគ្គិសនី តែឯង អាច បង្កើន តម្រូវការ រហូតដល់ ៤៥០.០០០ បារ៉ែល ក្នុង មួយ ថ្ងៃ នៅ ត្រីមាស ទី ៤ ។
ទោះយ៉ាងណា ការផ្គត់ផ្គង់ ក៏ អាច កើនឡើង ពី សហរដ្ឋ អាម៉េរិក ផងដែរ ទី ដែល ក្រុមហ៊ុន ថាមពល នានា កាលពី សប្តាហ៍ មុន បាន បន្ថែម ការ បូម ប្រេង ចេញពី អណ្តូង ប្រេង និង ឧស្ម័ន ធម្មជាតិ រយៈពេល ៦ សប្តាហ៍ ជាប់ៗ គ្នា ដោយសារ តម្លៃ ប្រេង ឆៅ ឡើងថ្លៃ បាន ជំរុញ ឱ្យ អ្នក ខួង វិលត្រឡប់ ទៅរក អណ្តូងប្រេង វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here