តម្លៃ​ប្រេងឥន្ធនៈ បាន​ហក់​ឡើងវិញ​ថ្លៃ ៤.៣០០ រៀល ក្នុង​១​លីត្រ​

0
454

ភ្នំពេញ ៖ គិត ត្រឹម សប្តាហ៍ ទី ៣ នៃ ខែតុលា នេះ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ បាន ហក់ ឡើងដល់ ៤.៣០០ រៀល សម្រាប់ ប្រេងសាំង ធម្មតា និង ថ្លៃ ៤. ០០០ រៀល សម្រាប់ ប្រេងម៉ាស៊ូត នៅក្នុង ១ លីត្រ ខណៈ សប្តាហ៍ ទី ១ និង ទី ២ តម្លៃ ប្រេងសាំង ធម្មតា ថ្លៃ ៤.១០០ រៀល និង ប្រេងម៉ាស៊ូត ថ្លៃ តែ ៣.៨០០ រៀល ក្នុង ១ លីត្រ ។
យោងតាម សេចក្តីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃ លក់រាយ ប្រេងឥន្ធនៈ នៅតាម ស្ថានីយ ដែល រស្មី កម្ពុជា ទទួលបាន នៅ ថ្ងៃទី ១៨ ខែតុលា នេះ បាន ឲ្យ ដឹងថាៈ ផ្អែក តាម តម្លៃ ប្រេង ឆៅ នៅលើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ពីថ្ងៃ ទី ១៦ ដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ នឹងត្រូវ លក់ ៤.៤៦០ រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.១៦០ រៀល សម្រាប់ ប្រេងម៉ាស៊ូត ។
ប្រភព ដដែល បាន បន្តថាៈ ដើម្បី សម្រួល ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ក្នុង ១ លីត្រ ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ បន្ថែមថាៈ ទាក់ទង នឹង តម្លៃ ប្រេងឥន្ធនៈ ក្រសួង មិនមែន ជា អ្នកកំណត់ ថ្លៃ លក់រាយ នៅ កម្ពុជា ទេ ពោលគឺ ក្រសួង គ្រាន់តែ ស្រង់តម្លៃ ឡើង – ចុះ នៃ ប្រេង តាម ទីផ្សារ អន្តរជាតិ មក គណនា តាម ប្រកាស ដូច មាន ក្នុង ឯកសារ ។
សូម រម្លឹកថា ជុំវិញ បញ្ហា ថ្លៃ លក់រាយ ប្រេងឥន្ធនៈ នៅក្នុង ប្រទេស កម្ពុជា កាលពី ថ្ងៃទី ១ ដល់ ១៥ ខែមករា ដើមឆ្នាំ ២០២១ ត្រូវបាន ដាក់លក់ ក្នុងតម្លៃ ត្រឹមតែ ៣.២០០ រៀល សម្រាប់ ប្រេងសាំង ធម្មតា និង ថ្លៃ ២.៩៥០ រៀល ប៉ុណ្ណោះ សម្រាប់ ប្រេងម៉ាស៊ូត នៅក្នុង ១ លីត្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here