ខួប​៤២​ឆ្នាំ​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​

0
56

ភ្នំពេញៈ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជា គម្រប់ ៤២ ឆ្នាំ នៃ ការបង្កើត ធនាគារជាតិ នៃ កម្ពុជា ឡើងវិញ ( ១០ តុលា ១៩៧៩-១០ តុលា ២០២១) ។ ដើម្បី រំលឹក ដល់ ព្រឹត្តិការណ៍ ជា ប្រវត្តិសាស្ត្រ នេះ រស្មី កម្ពុជា សូម ដកស្រង់ មក ចុះផ្សាយ ជូន ទាំងស្រុង នូវ អត្ថបទ ប្រវត្តិ នៃ ការបង្កើត ធនាគារជាតិ នៃ កម្ពុជា ឡើងវិញ ។ អត្ថបទ នេះ ចងក្រង ដោយ ធនាគារជាតិ នៃ កម្ពុជា ។ ខ្លឹមសារ មាន ដូចតទៅ ៖
ធនាគារជាតិ នៃ កម្ពុ ជាមាន ប្រវត្តិ យូរអង្វែង ដែល អាច បែង ចែកជា បួន ដំណាក់កាល ដូចខាងក្រោម ៖
– ឆ្នាំ ១៩៥៤ ដល់ ឆ្នាំ ១៩៦៤: ប្រទេស កម្ពុជា បានទទួល បាន ឯករាជ្យ ពី អាណានិគមនិយម បារាំង ក្នុង ឆ្នាំ ១៩៥៤ ហើយ ធនាគារជាតិ នៃ កម្ពុជា ក៏ ត្រូវបាន បង្កើតឡើង ។ ធនាគារជាតិ នៃ កម្ពុជា ទទួលភារៈ ផ្តាច់ មុខជា អ្នក បោះពុម្ព ប្រាក់រៀល ដែលជា រូបិយវត្ថុ ជាតិ និង គ្រប់គ្រង ប្រព័ន្ធ ធនាគារ នៅ កម្ពុជា ។
– ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩: ធនាគារជាតិ នៃ កម្ពុជា ត្រូវបាន បិទ ដោយសារ របប កម្ពុជា ប្រជាធិបតេយ្យ ( ខ្មែរក្រហម ) ។ អគារ ស្នាក់ការ ត្រូវបាន កម្ទេច រូបិយវត្ថុ ជាតិ ត្រូវបាន ឈប់ ប្រើប្រាស់ ហើយ ប្រព័ន្ធ ធនាគារ ត្រូវបាន លុបបំបាត់ចោល ទាំងស្រុង ។
– ឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ១៩៩៣: ធនាគារជាតិ នៃ កម្ពុជា ត្រូវបាន កសាងឡើង វិញ ពី ចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុ ជាតិ ក៏ ត្រូវបាន បោះផ្សាយ ឡើងវិញ ។ កម្ពុជា បាន ប្តូរ ពី សេដ្ឋកិច្ច ផែនការ ទៅជា សេដ្ឋកិច្ច ទីផ្សារសេរី ។
– ឆ្នាំ ១៩៩៣ ដល់ បច្ចុប្បន្ន : ប្រព័ន្ធ ធនាគារ ត្រូវបាន ពង្រឹង និង ធ្វើ ទំនើបភាវូបនីយកម្ម ជា លំដាប់ ហើយ កម្ពុជា បានក្លាយ ជា ប្រទេសមួយ ក្នុងចំណោម ប្រទេស ដែលមាន កំណើនសេដ្ឋកិច្ច ខ្លាំងជាងគេ នៅលើ ពិភពលោក ។

ឯករាជ្យភាពនិងការបង្កើតឡើងវិញ (១៩៥៤-១៩៦៤)
ធនាគារជាតិ នៃ កម្ពុជា ត្រូវបាន បង្កើតឡើង នៅ ខែធ្នូ ឆ្នាំ ១៩៥៤ បន្ទាប់ពី ប្រទេស កម្ពុជា ទទួលបាន ឯករាជ្យ ពី អា និគម និយម បារាំង និង បន្ទាប់ពី វិទ្យាស្ថាន បោះ ប្រាក់ ឥណ្ឌូចិន ត្រូវបាន បិទទ្វារ ។
មុន ទទួលបាន ឯករាជ្យ វិទ្យាស្ថាន បោះ ប្រាក់ ដែល ទីតាំងនៅ ប្រទេស កម្ពុជា បាន បោះពុម្ព រូបិយវត្ថុ រួមគ្នា សម្រាប់ បី ប្រទេស នៅ ឥណ្ឌូចិន គឺ ប្រទេស កម្ពុជា ប្រទេស ឡាវ និង វៀតណាម ។


បន្ទាប់ពី ទទួលបាន ឯករាជ្យ ធនាគារជាតិ នៃ កម្ពុជា បាន បោះផ្សាយ រូបិយវត្ថុ ជាតិ ( ប្រាក់រៀល ) ដើម្បី បំពេញ អធិបតេយ្យភាព ក្នុងការ រក្សា ស្ថិរភាព រូបិយវត្ថុ និង ជួយ កសាង អត្តសញ្ញាណ ជាតិ ។ ក្នុងពេល នោះដែរ ប្រព័ន្ធ ធនាគារ ក្នុងស្រុក ត្រូវបាន កសាងឡើង វិញ ដែលមាន ទាំង ធនាគារ រដ្ឋ និង ឯកជន ធ្វើ ប្រតិបត្តិការ រួមគ្នា ។


ក្នុងសម័យ សង្គមរាស្ត្រនិយម នា ទសវត្ស ឆ្នាំ ១៩៦០ ក្រោម ការដឹកនាំ របស់ ព្រះបាទ នរោត្តម សីហនុ ព្រះរាជាណាចក្រ កម្ពុ ជាមាន ការអភិវឌ្ឍន៍ រីកចំរើន ទូទាំង ផ្ទៃ ប្រទេស ។ នៅ ឆ្នាំ ១៩៦៤ ប្រព័ន្ធ ធនាគារ ត្រូវបានធ្វើ កំណែទម្រង់ ដើម្បី ឲ្យ ត្រូវ តាម តម្រូវការ សេដ្ឋកិច្ច និង ការអភិវឌ្ឍ នា សម័យ នោះ ដោយបាន ប្រែក្លាយ ធនាគារជាតិ នៃ កម្ពុជា ពី ទម្រង់ ស្ថាប័ន ពាក់ កណ្តាល ស្វ័យ ត ទៅជា ធនាគារ រដ្ឋ ក្រោម ទម្រង់ ជា ស្ថាប័ន សាធារណៈ ដែលមាន លក្ខណៈ ឧស្សាហកម្ម និង ពាណិជ្ជកម្ម ។ ទន្ទឹមនឹង នេះដែរ ធនាគារ សាធារណៈ និង ឯកជន ជាច្រើន ត្រូវបាន បិទ ហើយ រាជរដ្ឋាភិបាល បាន កសាង ធនាគារ ដែល គ្រប់គ្រង ដោយ រដ្ឋ មួយចំនួន ដូចជា ធនាគារ ឥណទាន សម្រាប់ ការអភិវឌ្ឍន៍ និង ធនាគារ កសិកម្ម ជនបទ ។


របប ខ្មែរក្រហម (១៩៧៥-១៩៧៩) នា ថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែល របប កម្ពុ ជា ប្រជាធិបតេយ្យ ( ខ្មែរក្រហម ) កាន់អំណាច ធនាគារជាតិ នៃ កម្ពុជា ត្រូវបាន បិទទ្វារ អគារ ស្នាក់ការ ត្រូវបាន កម្ទេច រូបិយវត្ថុ ជាតិ ត្រូវបាន ឈប់ ប្រើប្រាស់ ហើយ ប្រព័ន្ធ ធនាគារ ត្រូវបាន លុបបំបាត់ចោល ទាំងស្រុង ។ នា ថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ របប ខ្មែរក្រហម ត្រូវបាន គេ ផ្តួលរំលំ ហើយ ធនាគារជាតិ នៃ កម្ពុជា ត្រូវបាន បង្កើត ឡើងវិញ នៅ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៧៩ ក្នុងនាម ជា ធនាគារកណ្តាល របស់ ប្រទេស និង ត្រូវបាន ប្តូរ ឈ្មោះ ជា “ ធនាគារជាតិ នៃ ប្រជាជន កម្ពុជា ” ដោយ ក្រុមប្រឹក្សា ប្រជាជន បដិវត្តន៍ កម្ពុជា ។ ទោះជា យ៉ាងនេះ ក្តី ការកសាង ធនាគារ ជាតិ នៃ កម្ពុជា និង ប្រទេសជាតិ បន្ទាប់ពី សង្គ្រាម ទើបនឹង បញ្ចប់ ភ្លាម នេះ គឺមាន ការលំបាក យ៉ាង ខ្លាំង ។ ជាមួយនឹង ការខិតខំ ប្រឹងប្រែង ជម្នះ គ្រប់ ឧបសគ្គ ដើម្បី កសាង ប្រព័ន្ធ ធនាគារ ជាថ្មី ឡើងវិញ ដោយ ផ្តើមចេញពី ចំនុចសូន្យ ឯកឧត្តម ជា ចាន់តូ ទេសរដ្ឋមន្ត្រី និង ជា អភិបាល ធនាគារជាតិ នៃ កម្ពុជា និង ជា អ្នក ផ្តួចផ្តើម ម្នាក់ ក្នុងចំណោម អ្នក ផ្តួច ផ្តើមកសាង ធនាគារជាតិ នៃ កម្ពុជា ដទៃទៀត ) ព្រមទាំង បុគ្គលិក មួយចំនួន តូច ដែល រស់រានមានជីវិត ពី របប ខ្មែរក្រហម បាន ប្តេជ្ញាចិត្ត យ៉ាង មុះ មុត ក្នុង ការកសាង ធនាគារជាតិ នៃ កម្ពុជា ឡើងវិញ ។


របបខ្មែរក្រហម (១៩៧៥-១៩៧៩)
.រ បប ខ្មែរក្រហម បាន បន្សល់ទុក នូវ បញ្ហា ប្រឈម ជាច្រើន ។ ដោយសារ បញ្ញវ័ន្ត ជាច្រើន រូប ត្រូវបាន សម្លាប់ ដោយ ពួក ខ្មែរក្រហម និង ខ្លះទៀត បាន ភៀសខ្លួន ចេញពី ប្រទេស បន្ទាប់ ពី សង្គ្រាម ចំនួន អ្នកចេះដឹង អ្នកជំនាញ និង អ្នកមាន បទពិសោធន៍ មាន ចំនួន តិចតួច ។ អ្នក នៅ រស់រានមានជីវិត និង មាន សមត្ថភាព មួយចំនួន ដែល នៅ សេសសល់ ក្នុងប្រទេស មានការ ភ័យ ខ្លាច ក្នុងការ ធ្វើការ ដោយសារ ពួកគេ មាន គិតថា របប ខ្មែរក្រហម អាច នឹង វិលត្រឡប់ មកវិញ ។ លើសពីនេះ ទៀត គឺមាន កង្វះ យ៉ាងធ្ងន់ធ្ងរ នៃ ធនធាន ហិរញ្ញវត្ថុ ។
ក្នុងពេលដែល សេដ្ឋកិច្ច នៅ ទន់ខ្សោយ នៅឡើយ ហើយ ការផ្គត់ផ្គង់ សាច់ប្រាក់ ស្ទើរតែ មិនមាន សោះ ដោយសារតែ គោលនយោបាយ របស់ ខ្មែរក្រហម សកម្មភាព សេដ្ឋកិច្ច នៅតែ ត្រូវ បានធ្វើ ឡើងជា លក្ខណៈ ដោះដូរ ទំនិញ និង ទំនិញ ចំណែក ប្រាក់ខែ មន្ត្រីរាជការ ស៊ីវិល ត្រូវបាន ទូទាត់ ដោយ ប្រើ អង្ករ ត្រី ប្រេង ជាដើម ។ រហូតដល់ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ១៩៨០ ធនាគារ នៃ ប្រជាជន កម្ពុជា បាន បោះផ្សាយ ប្រាក់រៀល ឡើងវិញ ដើម្បី សម្រួល ដល់ ការដោះដូរ ទំនិញ និង ការទូទាត់ ប្រាក់ បៀរ វត្ស មន្ត្រីរាជការ ស៊ីវិល ។ បើទោះបីជា ជួបប្រទះ បញ្ហា ប្រឈម ទាំងនេះ ជា រៀងរាល់ ថ្ងៃខែ ឆ្នាំ ក៏ដោយ ក៏ មន្ត្រី – បុគ្គលិក ធនាគារជាតិ នៃ កម្ពុជា នៅតែ បន្ត ពុះពារ ឆ្ពោះទៅ មុខជា និច្ច ក្នុង ការកសាង ធនាគារជាតិ ឡើងវិញ បន្តិច ម្តងៗ ។


ការកសាង ធនាគារជាតិ នៃ កម្ពុជា ឡើងវិញ (១៩៧៩-១៩៩៣)

ក្នុងអំឡុង ទសវត្ស ឆ្នាំ ១៩៨០ ធនាគារ នៃ ប្រជាជន កម្ពុ ជាមាន តួនាទី ចម្បងៗ បី គឺ ជា អាជ្ញាធរ រូបិយវត្ថុ ជា រតនាគារជាតិ និង ជា អ្នកផ្តល់ សេវាកម្ម ធនាគារ ដែល រួមមាន សេវា ឥណទាន សេវា ទទួល ប្រាក់ បញ្ញើ និង សេវា ទូទាត់ ។ ចាប់តាំងពី អគារ ស្នាក់ការ ធនាគារ ជាតិ នៃ កម្ពុជា ត្រូវបាន កំទេច ដោយ ខ្មែរក្រហម ស្នាក់ការ កណ្តាល បណ្តោះអាសន្ន របស់ ធនាគារ ត្រូវបាន បើក នៅ ជាន់ លើ នៃ ធនាគារ ខ្មែរ ពាណិជ្ជ ។ ធនាគារ ប្រជាជន នៃ កម្ពុជា បាន បង្កើត រចនាសម្ព័ន្ធ ដឹកនាំ ក៏ដូចជា សកម្មភាព ប្រតិបត្តិការ ជាច្រើន ទៀត និង បាន ពង្រីក បណ្តាញ សាខា របស់ខ្លួន ដល់ ២៤ ខេត្ត – ក្រុង ទូទាំង ប្រ ទស ។ ចាប់តាំងពី ឆ្នាំ ១៩៨៩ មក ប្រព័ន្ធ ធនាគារ បានធ្វើ កំណែទម្រង់ បន្តិច ម្តងៗ តាមរយៈ ការផ្លាស់ប្តូ រធនាគារ ខេត្ត – ក្រុង ចំនួន ២០ ទៅជា ធនាគារ ឯកទេស ខេត្ត – ក្រុង ហើយ ធ្វើ ប្រតិបត្តិការ ជាមួយនឹង ស្វ័យភាព ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច នៅក្នុង ដែនដី របស់ ពួកគេ ។ ក្នុងនាម ជា អាជ្ញាធរ រូបិយវត្ថុ ធនាគារ នៃ ប្រជាជន កម្ពុជា បាន ត្រួតពិនិត្យ លើ ដំណើរការ របស់ ធនាគា រ ពាណិជ្ជ ទាំងនោះ ។ អគារ ស្នាក់ការ ធនាគា រ ជាតិ នៃ កម្ពុជា ត្រូវបាន កសាងឡើង វិញ នៅ ឆ្នាំ ១៩៩០ ។

នៅ ឆ្នាំ ១៩៩១ ធនាគារពាណិជ្ជ ដំបូង គេ ( ធនាគារពាណិជ្ជ កម្ពុជា “CCB”) ត្រូវបាន បង្កើត ឡើង ក្រោម ទម្រង់ ជា ធនាគារ វិនិយោគ រួមគ្នា របស់ រដ្ឋ ដើម្បី ទាក់ទាញ វិនិយោគិន និង បម្រើ ឲ្យ សកម្មភាព អាជ្ញាធរ អ៊ុនតាក់ ប្រចាំ នៅ កម្ពុជា ។ សន្ធិសញ្ញា សន្តិភាព ទីក្រុង ប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ បាន ផ្លាស់ប្តូរ របប សេដ្ឋកិច្ច កម្ពុជា ពី សេដ្ឋកិច្ច ផែនការ មកជា សេដ្ឋកិច្ច ទីផ្សារសេរី ។
នៅ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៩២ រដ្ឋសភាជាតិ បានអនុម័ត ច្បាប់ ស្តីពី ការប្តូរឈ្មោះ និង កាតព្វកិច្ច របស់ ធនាគា រ ជាតិ នៃ កម្ពុជា ពី “ ធនាគារ នៃ ប្រជាជន កម្ពុជា ” មកជា “ ធនាគារ ជាតិ នៃ កម្ពុជា ” វិញ ដែល ត្រូវ បានប្រកាស ឱ្យប្រើ ដោយ ក្រុមប្រឹក្សារដ្ឋ នា ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩២ ។ ធនាគារជាតិ នៃ កម្ពុជា បាន ចងក្រង និង រៀបចំ ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍ វិស័យ ហិរញ្ញវត្ថុ ឆ្នាំ ២០០១-២០១០ ។ ឯកសារ នេះ មានមុខ ងារ ជា មូលដ្ឋានគ្រឹះ សម្រាប់ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ វិស័យ ហិរញ្ញវត្ថុ ដើម្បី បង្កើន ទំនុកចិត្ត របស់ សាធារណជន ចំពោះ ប្រព័ន្ធ ធនាគារ និង វិធីសាស្ត្រ ដែល កម្ពុជា អាចធ្វើ សមាហរណកម្ម ទៅក្នុង ប្រព័ន្ធ ហិរញ្ញវត្ថុ សកល ។ ក្នុងនាម ជា ធនាគារកណ្តាល របស់ ជាតិ ធនាគារជាតិ នៃ កម្ពុជា ធ្វើការ កែលម្អ អគារ ស្នាក់ការ នៅ ឆ្នាំ ២០០៣ ដើម្បី លើកមុខ មាត់ និង កិត្យានុភាព របស់ខ្លួន ។
ប្រព័ន្ធ ធនាគារ នៅ កម្ពុជា មានការ រីកចម្រើន គួរ ឲ្យ កត់សំគាល់ ចាប់តាំងពី ពាក់កណ្តាល ទសវត្ស ឆ្នាំ ១៩៩០ នៅពេលដែល ច្បាប់ ស្តីពី ការរៀបចំ និង ការ ប្រ ព្រឹ ត្ដទៅ នៃ ធនាគារជាតិ នៃ កម្ពុជា ច្បាប់ ស្តីពី គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ និង ច្បាប់ និង បទ ប្បញ្ញត្តិ នានា ក៏ដូចជា គន្លឹះ នៃ ការធ្វើកំណែទម្រង់ វិស័យ ធនាគារ សំខាន់ ផ្សេងទៀត ត្រូវបាន អនុវត្ត ។
ទំនើប ភា វូ នីយកម្ម ប្រព័ន្ធ ធនាគារ (១៩៩៣- បច្ចុប្បន្ន )
បច្ចុប្បន្ន ប្រព័ន្ធ ធនាគារ នៅ កម្ពុជា រួមមាន ធនាគារពាណិជ្ជ ចំនួន ៣៦ ធនាគារ ឯកទេស ចំនួន ១១ តំណាង ធនាគារ បរទេស ចំនួន ៧ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ចំនួន ៣៩ ( ក្នុងនោះ រួម បញ្ចូល ទាំង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទទួល ប្រាក់ បញ្ញើ ចំនួន ០៧) ប្រតិបត្តិ ករ ឥណទាន ជនបទ ចំនួន ៣៨ ក្រុមហ៊ុន ជួល ចំនួន ៦ ការិយាល័យ ឥណទាន ចំនួន ១, ដំណើរការ ត តី យ ភាគី ចំនួន ៦ និង អាជីវករ ប្តូរប្រាក់ ចំនួន ១.៧៧០ ។ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ បាននិងកំពុង បន្ត ពង្រីក បណ្តាញ ប្រតិបត្តិការ របស់ខ្លួន តាមរយៈ ការបើក សាខា និង ការិយាល័យ តំណាង ជាច្រើន កន្លែង ក្នុង រាជធានី – ខេត្ត និង តម្លើង ម៉ាស៊ីន ដក ប្រាក់ ដោយ ស្វ័យប្រវត្តិ ( អេ ធី អឹម ) បន្ថែម លើ ការ ផ្តល់ សេវា ទូទាត់ អេឡិចត្រូនិក ។
ប្រព័ន្ធ ធនាគារ នៅ កម្ពុជា មានដំណើរ យ៉ាង វែងឆ្ងាយ ពោលគឺ ចាប់តាំងពី ការកសាង មូលដ្ឋានគ្រឹះ ប្រព័ន្ធ ធនាគារ បន្ទាប់ពី បានទទួល ឯករាជ្យ មក ការបំផ្លិចបំផ្លាញ នៃ ប្រព័ន្ធ រូបិយវត្ថុ ក្នុង របប ខ្មែរក្រហម បន្ទាប់មក ការទូទាត់ ប្រាក់បៀវត្ស មន្ត្រីរាជការ ស៊ីវិល ដោយ អង្ករ និង ត្រី រហូតដល់ ការកសាង វិស័យ ធនាគារ និង ហិរញ្ញវត្ថុ ដែល ប្រកបដោយ ការគ្រប់គ្រង យ៉ាង ល្អ និង ចាក់ស្រេះ ចាប់តាំងពី បាតដៃ ទទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here