អ្នករស់នៅតាមដងទន្លេស្រែពក សូមប្រុងប្រយត្ន័ផង

0
87

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ត្រូវតាមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះទឹកជំនន់ជាយថាហេតុណាមួយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការបញ្ចេញធាទឹកទំនប់ស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក នៃប្រទេសវៀតណាម។

ហេតុដូចនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តមេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីនេះ។

ដោយឡែកឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដាក់បទបញ្ជាដល់អាជ្ញាធរតាមបណ្តាស្រុកជាប់ដងទន្លេត្រៀមគ្រប់មធ្យោបាយ ក៏ដូចជារៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងករណីចាំបាច់ និងទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកលំផាត់គិតត្រឹមវេលាម៉ោង១១និង១៥នាទី នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់ ១១.២០ម បើធៀប វេលាម៉ោង៨និង៣០នាទី មានការកើនឡើង០.២០ម ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្នគឺ១២.៥០ម ហើយមេឃស្រទុំនិងបន្តមានភ្លៀងធ្លាក់។ រីឯស្ថានភាពទឹកទន្លេសេសាន វ៉ើនសៃកម្ពស់ទឹកទន្លេគិតត្រឹមម៉ោង១២,២៧នាទីថ្ងៃត្រង់នេះគឺ៦,២៥ម៉ែត្រ ខណៈត្រូវប្រកាសអាសន្ន៨,៥០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here